Anonymous Cambodia will work at Ministry of Interior
អ្នកវាយប្រហារអនាមិកកម្ពុជានឹងបម្រើការនៅក្រសួងមហាផ្ទៃ
បើតាមព័ត៌មានពីវិបសាយភ្នំពេញបិុស្ត៍បានឲ្យដឹងថា និស្សិតផ្នែកព័ត៌មានវិទ្យា ២នាក់ ដែលត្រូវតុលាការសម្រេចអនុវត្តទោសត្រឹមតែ ៥ ខែ ២០ ថ្ងៃក្នុងទោសជាប់ឃុំ ២ឆ្នាំ នៅក្នុងការប្រកាសសាលក្រមកាលពីព្រឹកថ្ងៃអង្គារ ពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាទំនើបចូលបំផ្លាញទិន្នន័យនៅលើគេហទំព័ររបស់ស្ថាប័នសំខាន់ៗមួយចំនួនក្នុង ខែមេសា ក៏ត្រូវតុលាការសម្រេចឲ្យចូលបម្រើការងារក្នុងផ្នែកព័ត៌មានវិទ្យានៅនាយកដ្ឋានសន្តិសុខ នៃក្រសួងមហាផ្ទៃ ផងដែរ។
លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ ទី១- ឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ភេទប្រុស អាយុ ២១ឆ្នាំ និង ទី២- ឈ្មោះ ជូ សុងហេង ភេទប្រុស អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំ ទី៣ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ ស៊ីតិច។ ពួកគេត្រូវតុលាការសម្រេចដាក់ពន្ធនាគារម្នាក់ៗរយៈពេល ២ឆ្នាំ តែអនុវត្តទោសម្នាក់ត្រឹមតែ ៥ ខែនិង ២០ ថ្ងៃដោយព្យួរទោសនៅសល់។ ក្រៅពីនោះតុលាការក៏បង្គាប់ឲ្យពួកគេទាំង ២នាក់ ចូលធ្វើការនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ផ្នែកព័ត៌មានវិទ្យាផងដែរ បន្ទាប់ពីបំពេញការជាប់ទោសនៅក្នុងពន្ធនាគាររួច តែបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តំណាងអយ្យការ។
ខាងក្រោមនេះគឺជាអត្ថបទទាំងស្រុងពីវិបសាយ Phnom Penh Post Khmer: