GeneralSecurity News

Hackers from Philippine and Malaysia attack each others

មានវិបសាយជាច្រើនត្រូវបានទទួលរងការវាយប្រហារ (websites defacement) ធ្វើឡើងរវាង Philippines និង Malaysia ជុំវិញជំលោះដែនដី Sabah។ Hackers ដែលបានតាំងខ្លួនឯងថា ជាផ្នែកនៃក្រុម ⁣Anonymous ពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានធ្វើការវាយប្រហារ ទៅលើវិបសាយគ្នាទៅវិញទៅមក។

មានការនិយាយថា ការវាយប្រហារលើកដំបូងគឺធ្វើឡើងដោយ hackers នៃប្រទេសម៉ាឡេស៊ី ដោយធ្វើការ វាយប្រហារ (deface) ទៅលើវិបសាយរដ្ឋាភិបាល នៃសាលាក្រុង Moal Boal, Cebu, រយៈពេលប៉ុន្មានម៉ោង ក្រោយពីមានការប្រយុទ្ធគ្នាបន្តិចបន្តួច រវាងប៉ូលីស និងក្មាន់កាំភ្លើង Sulu កាលពីថ្ងៃសុក្រ។

MP-hacked-01

ក្នុងពេលជាមួយគ្នានេះដែរ វិបសាយសេវាកម្មលក់ដូរ online របស់ Philippine គឺ Globe Telecom ត្រូវបានវាយ ប្រហារដោយ hackers ដែលតាំងខ្លួនឯងថា “MALAYSIA Cyb3r 4rmy”។

ចំណែកឯភាគីម្ខាងទៀតនោះគឺ Philippine Cyber Army hackers បានប្រកាសថា បានវាយប្រហារទៅលើវិបសាយ របស់ម៉ាឡេស៊ីចំនួន ១៧៥ ដោយដាក់ពាក្យពេជន៍ថា ម៉ាឡេស៊ី! ស្វាគមន៍រដ្ឋាភិបាល! បញ្ឈប់ការវាយប្រហារមលើ cyberspace របស់ពួកយើង បើមិនអញ្ចឹងទេយើងនឹងវាយប្រហារទៅលើ cyber world របស់អ្នក “Malaysia! Greeting Government! Stop attacking over our cyberspace or else we will attack your cyber world!”។

MP-hacked-02

រឿងរ៉ាវថ្ងៃនេះគឺបានបង្ហាញនូវបរិបទថ្មីមួយទៀត នៅពេលដែលវិបសាយមួយចំនួនរបស់ រដ្ឋាភិបាលមូលដ្ឋាន ហ្វីលីពិន ត្រូវទទួលរងការវាយប្រហារពីសំណាក់ Anonymous Malaysia ដែលជាក្រុមទី៣ នៃ hackers ជាមួយនឹងពាក្យពេជន៍ថា៖ វាដល់ពេលវេលាសម្រាប់សន្តិភាពហើយ និងបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក។ ដើម្បីបញ្ចប់បញ្ហា នេះ គឺជាការវាយប្រហារចុងក្រោយរបស់ពួកយើង ហើយចាប់ពីពេលនេះទៅ ពួកយើងនឹងបញ្ចប់ រាល់ការវាយប្រហារទាំងអស់។ បើអ្នករំលោភលើកិច្ចសន្យានេះ យើងនឹងមិនទទួលយកការ សុំទោស ឬដោះសារណាមួយឡើយ។

សេចក្តីប្រកាសដោយក្រុម hacktivist Anonymous នៅក្នុងវិបសាយ Pastebin ក៏បានចេញប្រកាសឲ្យ hackers ប្រទេសទាំងពីរបញ្ឈប់សកម្មភាពដែរ។

ព័ត៌មានបន្ថែម៖

http://pastebin.com/5FXc93Sw

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button