ISAC Cambodia (InfoSec)
GeneralSecurity News

ចោរបច្ចេកវិទ្យាកែប្រែកម្រិតជាតិគីមីនៅក្នុងប្រព័ន្ធចែកចាយទឹកស្អាត

បើតាមព័ត៌មានពី Tampa Bay Times បានឱ្យដឹងថា ចោរបច្ចេកវិទ្យា ឬហេគឃ័របានវាយលុកដោយជោគជ័យចូលក្នុងប្រព័ន្ធកុំព្យូទ័រ ហើយធ្វើការគ្រប់គ្រងទៅលើប្រព័ន្ធចែកចាយទឹក ​(water treatment) នៅក្នុងទីក្រុង Oldsmar របស់រដ្ឋ Florida។ ចោរបច្ចេកវិទ្យាមានលទ្ធភាពក្នុងការបញ្ជាពីចំងាយទៅលើប្រព័ន្ធកុំព្យូទ័រ ហើយបានធ្វើការផ្លាស់ប្តូរកំរិតជាតិគីមីនៅក្នុងទឹកស្អាត ដោយការបង្កើននូវ ​Sodium Hydroxide ។

សារធាតុ Sodium Hydroxide ដែលយើងស្គាល់ជាទូទៅថា lye ត្រូវបានប្រើប្រាស់នៅក្នុងទឹកស្អាត ដើម្បីធ្វើការគ្រប់គ្រងទៅលើកំរិតអាស៊ីត ក៏ប៉ុន្តែប្រសិនបើលើសនោះវាអាចមានគ្រោះថ្នាក់ដល់មនុស្ស។

ទោះបីជាមិនមាននរណាម្នាក់រងគ្រោះថ្នាក់ដោយសារបញ្ហានេះក៏ដោយ ឧប្បទេវេហេតុមួយនេះ គឺជាឧទាហរណ៍ដែលចោរបច្ចេកវិទ្យាមានគោលដៅវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសារវន្ត័។ អាជ្ញាធរមានសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតទៅលើបញ្ហានេះ ដោយសហការណ៍ជាមួយនឹង FBI និង Secret Service។ បណ្តាទីក្រុងនៅជិតៗនោះ ក៏ត្រូវបានជូនដំណឹងផងដែរអំពីបញ្ហាឧប្បទេវេហេតុនេះ ដើម្បីចាត់វិធានការណ៍ចាំបាច់ផងដែរ។

នេះមិនមែនទើបតែជាឧប្បទេវហេតុលើកដំបូងនោះទេ។ កាលពីពេលកន្លងទៅនេះ ប្រព័ន្ធគ្រប់គ្រងចែកចាយទឹកស្អាតរបស់រដ្ឋ Illinois ត្រូវបានវាយប្រហារពីសំណាក់ចោរបច្ចេកវិទ្យា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។

មានសេចក្តីសង្ខេបថា អ្នកដំណើរការប្រព័ន្ធចែកចាយទឹកស្អាតបានកំពុងធ្វើការឃ្លាំមើលប្រព័ន្ធវេលាម៉ោង ៨ព្រឹក កាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅេនះ ហើយបានកត់សំគាល់ថា មានការអាក់េសសចូល។ គាត់មិនបានចាប់អារម្មណ៍ពីបញ្ហានេះឡើយ ដោយសារតែថ្នាក់លើរបស់គាត់ជារឿុយៗធ្វើការអាក់សេសចូលប្រព័ន្ធពីចំងាយ។

ក៏ប៉ុន្តែនាថ្ងៃដដែលវេលាម៉ោង 1:30នាទីរសៀល មានការអាក់សេសម្តងទៀត ដោយបានធ្វើការគ្រប់គ្រងទៅលើ Mouse របស់កុំព្យូទ័រ ហើយបានចុចចូលទៅកាន់សុសវែរគ្រប់គ្រងគុណភាពទឹកអស់រយៈពេល ៣ ទៅ ៥នាទី ហើយធ្វើការបង្កើនចំនួន sodium hydroxide ពី 100 parts ក្នុង 1លាន ទៅកាន់ 11,100 part ក្នុង 1លាន។

បន្ទាប់មកចោរបច្ចេកវិទ្យាបានចាកចេញពីប្រព័ន្ធ ហើយអ្នកប្រតិបត្តិការប្រព័ន្ធបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរវាត្រលប់មកធម្មតាវិញ។

អ្នកអាចធ្វើការទស្សនាវីដេអូខាងក្រោម ដែលជាសេចក្តីថ្លែងការអំពីបញ្ហាដែលកើតមានឡើង៖

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button