ISAC Cambodia (InfoSec)
GeneralSecurity News

Android is a hacker’s paradise

ក្រុមហ៊ុនសន្តិសុខ McAfee បានធ្វើការព្រមានថា ប្រព័ន្ធប្រតិបត្តិការសម្រាប់ឧបករណ៍ចល័តនៃក្រុមហ៊ុន Google ដែលអ្នកទាំងអស់គ្នាស្គាល់ថា Andriod នោះ គឺបានកំពុងក្លាយជា គោលដៅនៃពួក hackers ច្រើនជាងប្រព័ន្ធប្រតិបត្តិការណាៗទាំងអស់។ មានមេរោគប្រមាណជា 14,000 ត្រូវបានគេរកឃើញនៅក្នុង បីខែដំបូងនៃឆ្នាំ ២០១៣ តែប៉ុណ្ណោះ។ ការវាយប្រហារ ទៅលើឧបករណ៍ចល័ត បានរីករាលដាលចេញក្រៅពី រុស្សី និងចិនទៅហើយ ហើយពេលនេះត្រូវបានគេរកឃើញនៅលើអ្នកប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីតាលី ឥណ្ឌា ថៃ និងប្រទេស អូស្ត្រាលី។

មេរោគដែលមានបំណងក្នុងការលួចយកព័ត៌មានផ្ទាល់ខ្លួន មានភាគរយច្រើនជាងគេបំផុងនៃការវាយប្រហារ ក្នុងពេលដែល spyware, phishing និង botnets មានភាគរយបន្ទាប់។ មេរោគតាមប្រព័ន្ធឧបករណ៍ចល័ត គឺរំពឹងថានឹងមានការកើនឡើងក្នុងឆ្នាំ ២០១៣ នេះ ក្នុងពេលដែលអ្នកខ្លះបានហៅវាថា ឆ្នាំនៃមេរោគឧបករណ៍ចល័ត ⁣(year of mobile malware) សម្រាប់អ្នកប្រើប្រាស់ android ។

យើងសូមឲ្យអនុសាសន៍ដល់អ្នកប្រើប្រាស់ថា ចូរមានការប្រុងប្រយ័ត្ននៅពេលដែលអ្នក ធ្វើការទាញយកកម្មវិធី ក្រៅពី app stores ផ្លូវការ និងជៀសវៀងប្រើប្រាស់កម្មវិធីមិនមានអាជ្ញាប័ណ្ណ ឬចុច ទៅលើតំណរភ្ជាប់ដែលមិនច្បាស់លាស់។

ព័ត៌មានបន្ថែម៖

http://www.mcafee.com/us/resources/reports/rp-quarterly-threat-q1-2013.pdf

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button