Anachakdara’s Website has been defaced by JekJean

វិបសាយរបស់ក្រុមហ៊ុន Sabay គឺ [http://anachakdara.com] ត្រូវទទួលរងការវាយប្រហារដោយក្រុមចេកចៀននារសៀលថ្ងៃអង្គារ៍នេះ។ ក្នុងពេលនេះ វិបសាយនេះបាន ដំណើរការជាធម្មតាមកវិញហើយ ហើយសង្ឃឹមថាអភិបាលគ្រប់គ្រងវិបសាយនេះ នឹងជួសជុលកំហុសឆ្គងនៅក្នុងវិបសាយខ្លួន ដើម្បីជៀសវាងបញ្ហាដូចករណី CNC និង MyTV ។

វិបសាយអាណាចក្រតារាពេលដែលត្រូវបានវាយប្រហារ

ក្រុមចេកចៀនបានបញ្ចេញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតារាដែលមានដូចរូបខាងក្រោម ដែលខាងបុរស លោក ខេមរៈសិរីមន្តបាន (1089 votes) លោក ឆាយ វីរៈយុទ្ធ  (1076 votes) និង លោក កែវ វាសនា (920 votes)។ ចំណែកខាងនារីវិញ គឺ កញ្ញា សុគន្ធនីសា បាន (1201 votes) អ្នកនាង មាស សុខសោភា (1132 votes) និង កញ្ញា សុខ ពិសីបាន (988 votes)។ សូមមើលរូបភាពខាងក្រោម៖

លទ្ធផលស្តីពីការបោះឆ្នោតតារា

 

វិបសាយពេលមិនទាន់ទទួលរងការវាយប្រហារ

 

Exit mobile version