ISAC Cambodia (InfoSec)
GeneralSecurity News

អីុរ៉ង់បញ្ជាឲ្យក្រុមហ៊ុនបម្រើសេវាកម្មព័ត៌មានសង្គម ត្រូវរក្សាទុកទិន្នន័យក្នុងប្រទេសខ្លួន

នាថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ អ៊ីរ៉ង់បានផ្តល់រយៈពេលមួយឆ្នាំ ដល់ក្រុមហ៊ុនបរទេសដែលផ្តល់សេវាកម្មសារខ្លីៗ (messaging) ក្នុងការផ្លាស់ប្តូរនូវទិន្នន័យ ដែលពួកគេកំពុងតែក្តោបក្តាប់អំពីអ្នកប្រើប្រាស់អ៊ីរ៉ង់ ឲ្យមករក្សាទុកនៅក្នុងដែនដីប្រទេសអ៊ីរ៉ង់វិញ ដោយសារតែមានការព្រួយបារម្ភអំពីឯកជនភាព និងសន្តិសុខ តាមរយៈបណ្តាញព័ត៌មានសង្គម (social media) ។

ប្រទេសអ៊ីរ៉ង់មាននូវយន្តការគ្រប់គ្រងតឹងរឹងមួយនៅក្នុងការអាក់សេសទៅកាន់អ៊ិនធឺណិត ហើយក៏មានការរាំងខ្ទប់នូវការអាក់សេសទៅកាន់បណ្តាញសង្គម មានដូចជា Facebook និង Twitter ទោះបីមានអ្នកប្រើប្រាស់ជាច្រើន អាចអាក់សេសទៅកាន់បណ្តាញសង្គមទាំងនោះ តាមរយៈកម្មវិធីមួយចំនួន ។

បើតាមរយៈ Iran’s Supreme Council of Cyberspace បាននិយាយនៅក្នុងបទបញ្ញត្តិថ្មីដែលទើបតែចេញផ្សាយដោយភ្នាក់ងារជាតិ IRNA បានឲ្យដឹងថា “ក្រុមហ៊ុនបរទេសដែលមានសកម្មភាពនៅក្នុងប្រទេស ត្រូវបានទាមទារឲ្យធ្វើការបង្វែរនូវរាល់ទិន្នន័យ និងសកម្មភាពទាំងអស់ដែលពាក់ព័ន្ធជាមួយប្រជាជន អ៊ីរ៉ង់មកក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីអាចបន្តសកម្មភាពរបស់ខ្លួនបន្តទៅទៀតបានជាធម្មតា។ ក្រុមហ៊ុនទាំងនោះមានរយៈពេល ០១ឆ្នាំ ដើម្បីអនុវត្តការងារនេះ។”

បទបញ្ញត្តិថ្មីនេះ នឹងមានផលប៉ៈពាល់ទៅដល់កម្មវិធី Telegram ជាពិេសស ។ កម្មវិធី Telegram នេះបានទទួលបានការពេញនិយម ពីព្រោះតែកម្រិតសន្តិសុខខ្ពស់ ហើយនឹងការប៉ាន់ស្មានថាមានអ្នកប្រើប្រាស់ប្រមាណជា ២០លាននាក់នៅក្នុងអ៊ីរ៉ង់ ក្នុងចំណោមប្រជាជនសរុប ៨០លាននាក់។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរបាននិយាយថា ពួកគេបានធ្វើការចាប់ខ្លួនអភិបាលគ្រប់គ្រងច្រើនជាង ២០ ក្រុម (20 Telegrap groups) ដែលបានចែកចាយនូវ ខ្លឹមសារអសីលធម៌ (immoral content) ៕

ប្រភព៖ Reuters ប្រែសម្រួលដោយ៖ SecuDemy.com

 

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button