Defense Saturday 1
ព្រឹត្តិការណ៍ Defense Saturday លើកទី១
ព្រឹត្តិការណ៍ដែលអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ គឺ Defense Saturday 1 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង ២:៣០នាទី ដល់ម៉ោង ៥.០០នាទីល្ងាច។
Defense Saturday គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន នៃការលើកកំពស់ការយល់ដឹងអំពីសន្តិសុខព័ត៌មាន ដែលផ្តោតសំខាន់ទៅលើ លក្ខណៈបច្ចេកទេស ដែលអ្នកវាយប្រហារអាចប្រើប្រាស់ ដើម្បីវាយប្រហារទៅលើប្រព័ន្ធព័ត៌មាន នៅក្នុងអង្គភាព ឬក្រុមហ៊ុនរបស់អ្នក។ ដោយការយល់ដឹងឲ្យ កាន់តែច្រើនអំពីបច្ចេកទេសនៃការវាយប្រហារ អ្នកនឹងអាចការពារវាមិនឲ្យកើតមានឡើង។
តើអ្នកណាខ្លះដែលអាចចូលរួមបាន
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលកំពុងបម្រើការងារ ជាអភិបាលគ្រប់គ្រងប្រព័ន្ធ អ្នកអភវិឌ្ឍន៍ឬគ្រប់គ្រងគេហទំព័រ សិស្សនិសិ្សតផ្នែកព័ត៌មានវិទ្យា និងអ្នកសិក្សាផ្នែកព័ត៌មានវិទ្យាទាំងអស់។
វាគ្មិនកិត្តិយស
នៅក្នុងព្រឹត្តិការណ៍នេះ វាគ្មិនកិត្តិយសចំនួន ០២រូប នឹងលើកយកប្រធានបទពីរមកបកស្រាយ៖
១. “Threats & Vulnerabilities” ដោយ លោក អ៊ូ ផាន់ណារិទ្ធ ស្ថានិកវិបសាយ SecuDemy.com
២. “SQL Injection Attacks” ដោយ លោក ហាន ហ៊ាង អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន និងជាស្ថានិកវិបសាយ Heang.info
ទីតាំង
រូបភាពសកម្មភាព