Two Anonymous Cambodia Member had been arrested
នេះគឺជាលើកដំបូងបំផុតនៅកម្ពុជាដែលសមាជិកនៃក្រុមអ្នកវាយប្រហារ ដែលត្រូវបានស្គាល់ថា អ្នកវាយប្រហារអនាមិកកម្ពុជា ឬ Anonymous Cambodia ត្រូវបានឃាត់ខ្លួនដោយស្ថាប័នមាន សមត្ថកិច្ចកម្ពុជា។
សមាជិកនៃកក្រុមអ្នកវាយប្រហារអនាមិកកម្ពុជាចំនួន ពីររូប ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នេះបើតាមការព័ត៌មានពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
តាមវិបសាយរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានឲ្យដឹងថា ជនសង្ស័យទាំងពីរអ្នកនោះមានឈ្មោះថា ប៊ុន ឃីងមង្គលបញ្ញា (nick name sexmachine ឬ blackcyber) អាយុ ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី០៣ សាកលវិទ្យាល័យ SETEC និងឈ្មោះ ជូ សុងហេង (nickname Zoro) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី០៣ សាកលវិទ្យាល័យ SETEC ដូចគ្នា។
គួររលឹកដែលថា ក្រុមវាយប្រហារអនាមិកកម្ពុជានេះ គឺបានធ្វើការវាយប្រហារទៅលើវិបសាយរបស់ស្ថាប័នរដ្ឋជាច្រើន ចាប់តាំងពីខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ មានដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងការបរទេស ក្រសួងការពារជាតិ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ស្ថានីយ៍ទស្សន៍ជាតិកម្ពុជា អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ និងសាលារាជធានីភ្នំពេញ។
ក្រុមហេគឃឺអនាមិកកម្ពុជាបានធ្វើសកម្មភាពដូចជា វាយប្រហារធ្វើឲ្យរអាក់រអួលមិនដំណើរការគេហទំព័រ (DDoS Attack) ជ្រៀតចូលបណ្តាញព័ត៌មានវិទ្យាដោយខុសច្បាប់និងលួចទិន្នន័យសំងាត់ជាតិពីប្រព័ន្ធព័ត៌មាន និងការកែទំព័រដើមនៃគេហទំព័រ ជាដើម។
ភ្នាក់ងារមានសមត្ថកិច្ចកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័ន FBI របស់អាមេរិកប្រចាំនៅកម្ពុជាអស់រយៈពេលប្រមាណជា ៨ខែ ទើបកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ខាងលើនេះបាន ហើយសមាជិកដែលនៅសេសសល់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវសែ្វងរកមុខសញ្ញា។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ យោងតាមមាត្រា ៤២៧, ៤២៨, ៤២៩ នៃក្រមព្រហ្មទណ្ឌ ជនសង្ស័យគឺប្រឈមនឹងការពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ដល់ ៤០០០ ០០០(បួនលាន)រៀល និងអាចជាប់ពន្ធនាគារពី០១ខែ រហូតដល់០២ឆ្នាំ។
គួរបញ្ជាក់ផងដែរថា លោក blackCyber នេះធ្លាប់បានធ្វើកិច្ចសម្ភាសជាច្រើនជាមួយនឹងសារព័ត៌មានជាតិនិងអន្តរជាតិ មានដូចជា ការសែត Phnom Penh Post ការសែត Cambodia Daily និងសម្ភាសផ្តាច់មុខបីវគ្គជាមួយនឹងវិទ្យុ ABC Australia ជាភាសាខ្មែរផងដែរ។
ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅកាន់កិច្ចសម្ភាសទាំងនោះ៖
ការងាររបស់ CamCERT ក្នុងការការពារសន្ដិសុខព័ត៌មានតាមអ៊ីនធើរណិតនៅក្នុងប្រទេសកម្ពុជា
បញ្ហាសន្ដិសុខព័ត៌មានតាមអ៊ីនធើរណិតនៅក្នុងប្រទេសកម្ពុជា
[Update – Exclusive Photos]
ខាងក្រោមនេះគឺជារូបភាពដែលត្រូវបានសន្និដ្ឋានថាជាភស្តុតាងដែលរឹបអូសបាននៅផ្ទះរបស់ក្រុម Anonymous Cambodia ខាងលើ៖
ព័ត៌មានបន្ថែម៖
http://edition.bayontv.com.kh/bayontv-national-news/24989-anonymous-cambodia.html
http://www.phnompenhpost.com/7days/‘we-are-legion’-anonymous-hackers-target-kingdom
http://secudemy.com/offences-related-to-information-technology/