Security NewsWebsite Hack
EC Council Website Hacked
នាវេលារសៀលថ្ងៃអាទិត្យនេះ វិបសាយ EC-Council (http://www.eccouncil.org) ត្រូវបានទទួលរងការវាយប្រហារ ពីសំណាក់អ្នកវាយលុកតាមប្រព័ន្ធអិនធឺណែត (hacker) ដោយ មានដាក់នូវរូបភាព បាស្ព័ររបស់លោក Edward Snowden ដែលជាសកម្មជនទំលាយព័ត៌មានចារកម្មរបស់អាមេរិក។
ខាងក្រោមនេះគឺជារូបភាពនៃវិបសាយដែលត្រូវបានវាយប្រហារ៖
សូមបញ្ជាក់ថា វិបសាយ EC Council គឺជារបស់ក្រុមហ៊ុនផ្តល់សេវាកម្មបណ្តុះបណ្តាលផ្នែកសន្តិសុខតាមបណ្តាញអ៊ិនធឺណែត មានដូចជា CEH ជាដើម។ មកដល់ពេលនេះ វិបសាយនេះ ត្រូវបាន ដំណើរការជាធម្មតាវិញហើយ ប៉ុន្តែវាវេលាម៉ោងប្រមាណជា 3.40នាទី ត្រូវបានទទួលរងការវាយប្រហារម្តងទៀត ។ នេះគឺល្បែងឆ្មា និងកណ្តុរ ។