GeneralSecurity NewsWebsite Hack
Hackers Team-Up hit more than 30 Cambodia Websites
នាវេលាព្រឹកថ្ងៃអាទិត្យនេះ វិបសាយរដ្ឋាភិបាល វិស័យឯកជន និងឧត្តមសិក្សា ត្រូវបានទទួលរងការវាយប្រហារពីសំណាក់ក្រុម Anonymous Cambodia និង ពងមាន់អាំង (Grill Egg) ។ ដូចដែល បានប្រកាសនាពេលថ្មីៗនេះ ដោយក្រុម Anonymous Cambodia ថាប្រកាសចេញច្បាំង ដោយធ្វើការវាយប្រហាររៀងរាល់ថ្ងៃអាទិត្យ ។
បើតាមការប្រកាសរបស់ Anonymous Cambodia បានឲ្យដឹងថា ខ្លួនបានវាយប្រហារដោយជោគជ័យទៅលើវិបសាយមួយចំនួនដូចខាងក្រោម៖
- ម៉ោង 9.40am ធ្វើការបិទបណ្តោះអាសន្នវិបសាយ www.ezcom.com.kh
- វាយប្រហារទៅលើវិបសាយ www.shukaku-inc.com (Reason: Land grabbing Thanks to @OpGreenRights)
- 26 វិបសាយរបស់រាជរដ្ឋាភិបាលត្រូវបានបិទជាបណ្តោះអាសន្ន នាវេលាម៉ោង 8.40am
- ម៉ោង 8.20am បិទបណ្តោះអាសន្នវិបសាយ www.cellcard.com.kh
- ម៉ោង 7.40am បិទបណ្តោះអាសន្នវិបសាយ www.nbc.org.kh
ព័ត៌មាននេះ គឺក្រុមការងារ SecuDemy មិនបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអភិបាលគ្រប់គ្រងវិបសាយទាំងអស់នោះឡើយ នេះគ្រាន់តែជាអ្វីដែលបានបញ្ចេញដោយផ្ទាល់ពីក្រុម Anonymous Cambodai (https://www.facebook.com/pages/Anonymous-Cambodia/269273093211671) តែប៉ុណ្ណោះ ។
ចំណែកឯក្រុមពងមាន់អាំងវិញ ក៏បានធ្វើការវាយប្រហារទៅលើវិបសាយមួយចំនួនដូចខាងក្រោម៖
- http://www.itc.edu.kh/
- http://cambodiavoice.com/
- http://cambodiavoice.org/
- http://www.monogroups.com/
- http://www.irag.gov.kh/
- gateway001.com.kh
- www.cdc-crdb.gov.kh
- http://www.wbpiu2-prip.org.kh/
- http://www.cnv.org.kh/
- http://sml.com.kh/
- www.stevsong.com/
- http://www.cnv.org.kh/
ដូចគ្នានេះដែរ ព័ត៌មាននេះ គឺក្រុមការងារ SecuDemy មិនបានធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងអភិបាលគ្រប់គ្រងវិបសាយទាំងអស់នោះឡើយ នេះគ្រាន់តែជាអ្វីដែលបានបញ្ចេញដោយផ្ទាល់ពីក្រុម ពងមាន់អាំង (https://www.facebook.com/Egg.33) តែប៉ុណ្ណោះ ។
សរុបមកមានវិបសាយទាំងអស់ចំនួន ៣៣ វិបសាយត្រូវបានទទួលរងការវាយប្រហារនាព្រឹកនេះ ។ រហូតមកដល់ម៉ោង ១១:៣០ នាទីព្រឹកនេះ វិបសាយភាគច្រើនត្រូវបានដំណើរការជាធម្មតាវិញហើយ។ ក្រុម Anonymous Cambodia និង ពងមាន់អាំង បានប្រើប្រាស់បច្ចេកទេស DDoS ដែលធ្វើឲ្យវិបសាយទាំងនោះមិនដំណើរការ។