ISAC Cambodia (InfoSec)
GeneralSecurity News

ការតភ្ជាប់ទំនាក់ទំនងដ៏ឆ្លាតវៃ៖ សសរស្តម្ភនៃបច្ចេកវិទ្យា 5G, IoT និង AI

ឆ្នាំ២០២៥ ជាឆ្នាំដែលជនជាតិអាមេរិកនឹងមានបណ្តាញតភ្ជាប់ទំនាក់ទំនង 5G ចំនួន ២៦០ លាន! សូមស្វាគមន៍មកកាន់យុគសម័យនៃការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ។

របាយការណ៍ដែលចេញដោយ GSMA (ប្រព័ន្ធសកលសម្រាប់សមាគមទូរស័ព្ទ) នៅសន្និបាតពិភពទូរស័ព្ទពិភពលោកនៅអាមេរិកឆ្នាំ២០១៨ លើកឡើងថា “ការតភ្ជាប់ទំនាក់ទំនងដ៏ឆ្លាតវៃ៖ វិធីនៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G, AI និង IoT ដែលត្រូវបានកំណត់ដើម្បីផ្លាស់ប្តូរទ្វីបអាមេរិក” គូសបញ្ជាក់ពីរបៀបដែលតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍តាមរយៈផលប៉ះពាល់ដែលបណ្តាលមកពី “ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ” នេះដែរ។

នៅកម្រិតពិភពលោកនោះ ចំនួននៃការភ្ជាប់បណ្តាញ 5G នឹងឈានដល់ ១,៣ ពាន់លាននាក់នៅឆ្នាំ២០២៥ នេះ។ សរុបទៅវានឹងប្រើប្រាស់ ៤០% នៃចំនួនប្រជាជនពិភពលោក ឬការប៉ាន់ស្មានប្រហាក់ប្រហែលនៃប្រជាជនជិត ២,៧ ពាន់លាននាក់។ នៅក្នុងរយៈពេលដូចគ្នា តំបន់អាមេរិកនឹងជួបប្រទះនូវកំណើននៃការភ្ជាប់បណ្តាញ 5G ជាង ២៦០ លាន។ នេះជាចំនួនសរុបប្រមាណជា ២០% នៃទីផ្សារពិភពលោក។

ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ៖ ទំនាក់ទំនងរវាងបច្ចេកវិទ្យា 5G, IoT និង AI

ការតភ្ជាប់ទំនាក់ទំនងវៃឆ្លាត គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់កម្មវិធីជាច្រើនដែលអាចជាផ្នែកមួយនៃបញ្ញាសិប្បនិម្មិត (AI) ឬ augmented reality (AR) ។ នេះត្រូវបានបង្កើតឡើងពីបច្ចេកទេសនៃបច្ចេកវិទ្យា 5G ថ្មីដែលរួមបញ្ចូលការភ្ជាប់នូវទ្រព្យសម្បត្តិជាច្រើនជាមួយបញ្ញាសិប្បនិម្មិត (AI) នៅលើ network edge និង network slicing។

  • វាត្រូវបានគេព្យាករណ៍ថានឹងបង្កផលប៉ះពាល់គួរឱ្យកត់សម្គាល់លើឧស្សាហកម្ម, សង្គម និងសូម្បីតែបុគ្គល ដែលសម្គាល់នូវការចាប់ផ្តើមថ្មីដែលកំណត់ដោយបរិបទមួយក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើនថែមទៀត
  • បច្ចេកវិទ្យា AR និង VR ដើម្បីផ្លាស់ប្តូររបៀបដែលយើងមើលកីឡា និងការប្រគំតន្ត្រីបន្តផ្ទាល់ទៀត
  • អ្នកអាចទទួលបានកញ្ចប់ដែលបានបញ្ជូនទៅផ្ទះរបស់អ្នកដោយមានជំនួយពីដ្រូន (drone) ជាច្រើនទៀត
  • វានឹងមានជំនួយការនិម្មិតផ្ទាល់ខ្លួន (virutal personal assistants) ជាច្រើនទៀតដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យើង តាមរយៈការគ្រប់គ្រងកាលវិភាគជាច្រើនរបស់យើងថែមទៀត។

សូមអរគុណចំពោះការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ៖ បច្ចេកវិទ្យា 5G, AI និង IoT បានផ្លាស់ប្តូរពិភពលោកហើយភ្ជាប់ទំនាក់ទំនងអ្វីៗគ្រប់យ៉ាង និងមនុស្សគ្រប់គ្នាឆ្ពោះទៅរកអនាគតកាន់តែប្រសើរ។

តើអ្វីទៅជាការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ?

នេះគឺជានិយមន័យរបស់លោក Daniel Quant អនុប្រធានផ្នែកអភិវឌ្ឍយុទ្ធសាស្ត្រនៅក្រុមហ៊ុន MultiTech និយាយថា “ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ គឺជាការវិវឌ្ឍន៍នៃការតភ្ជាប់ទំនាក់ទំនងទិន្នន័យដែលធន់ និងមានប្រសិទ្ធភាពជាងមុន ដែលការសម្រេចចិត្តត្រូវបានចែកចាយទៅគែម (edge) ឬទ្រព្យសម្បត្តិ (assets) ជាច្រើនទៀត ដែលធ្វើឱ្យអ្វីៗកាន់តែលឿន និងងាយស្រួលក្នុងការប្តូរសកម្មភាពជាច្រើនទៀតតាមវិធីដែលអ្នកចង់បានថែមទៀត។”

បើនិយាយឱ្យសាមញ្ញ វាគឺជាការរួមបញ្ចូលគ្នានៃបច្ចេកវិត្យា 5G, បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ដែលអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិត (IoT) ដែលបង្កើតបានជាអ្វីដែលយើងហៅថា“ ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ” នោះ។

វាមានបណ្តាញតភ្ជាប់ទំនាក់ទំនងចំនួន ៩ ពាន់លានដែលមាននៅទូទាំងពិភពលោក។ ទូរស័ព្ទចល័ត គឺជាវេទិកាបច្ចេកវិទ្យាឈានមុខគេបំផុត។ ចំនួននេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់យើង – ពីវិធីដែលយើងរៀន ឬប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងាររបស់យើង រហូតដល់វិធីដែលយើងរៀន និងការកម្សាន្តថែមទៀត។ វានឹងផ្តល់ឱ្យប្រជាជននូវព័ត៌មានគ្រប់ប្រភេទដែលពួកគេកំពុងស្វែងរក។ លើសពីនេះទៀត វានឹងផ្តល់ព័ត៌មានភ្លាមៗអំពីមនុស្សដើម្បីធ្វើឱ្យជីវិតរបស់យើងមានប្រសិទ្ធភាព និងផលិតភាពនោះ។ នេះនឹងជះឥទ្ធិពលដល់ឧស្សាហកម្ម និងផ្លាស់ប្តូររបៀបប្រតិបត្តិការផងដែរ។

ខណៈពេលដែលឧស្សាហកម្មនេះឆ្លងកាត់ការផ្លាស់ប្តូរគំរូនៃសេវាកម្មថ្មី និងបទពិសោធន៍ថ្មីៗយើងក៏កំពុងមើលផងដែរពីរបៀបដែលការឆ្លើយតបដែលមិនធ្លាប់មានពីមុនមករបស់ 5G កំពុងតែបើកអោយមានដំណើរការនៃអាជីវកម្ម និងអ្នកប្រើប្រាស់ជាច្រើននោះ។ មនុស្សកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីអ៊ីនធឺណិតដែលការគ្រប់គ្រងម៉ាស៊ីន និងឧបករណ៍ទាំងនេះស្ថិតនៅចុងម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។

អ្នកជំនាញ AI ជាច្រើនដែលមានជំនាញ និងយល់ពីឧបករណ៍ និងបច្ចេកទេសផ្សេងៗគ្នានឹងក្លាយជាអ្នកដែលអាចធ្វើការបានល្អបំផុតជាមួយនឹងការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ។

កូនសោរសំខាន់ក្នុងការភ្ជាប់ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ

ការតភ្ជាប់ទំនាក់ទំនង

ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃភាគច្រើនផ្តោតលើការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G ដោយសារតែការកើនឡើងនៃដង់ស៊ីតេឌីជីថល។ និយាយដោយសាមញ្ញ មុខងារនេះជាភាគរយនៃទិន្នន័យដែលបានភ្ជាប់ត្រូវបានប្រើប្រាស់ក្នុងឯកតាសកម្មភាពមួយ (សកម្មភាពអាចជាប្រទេសមួយ តំបន់មួយ អង្គភាពមួយ អាជីវកម្មមួយ ឬសូម្បីតែឧស្សាហកម្មមួយថែមទៀត)។

នៅពេលដង់ស៊ីតេឌីជីថលកើនឡើង បន្ទាត់ដែលបានកំណត់រវាង digital និង physical នឹងចាប់ផ្តើមរសាត់ទៅៗ – នេះនឹងបង្កើតបរិយាកាសថ្មី និងលាយបញ្ចូលគ្នាដែលទាំងមនុស្ស និងវត្ថុនឹងត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងនោះ។ ការផ្សារភ្ជាប់គ្នារវាងពិភព physical និង digital គឺមិនអាចយល់បានទេ។ វាមានកត្តាជំរុញដែលមិនអាចពិពណ៌នាបាននៃការផ្លាស់ប្តូរឌីជីថលដែលទិន្នន័យដែលបានតភ្ជាប់ទំនាក់ទំនងនោះ ឥឡូវនេះវាក្លាយជាទ្រព្យសម្បត្តិមួយដ៏សំខាន់ក្នុងចំណោមទ្រព្យសម្បត្តិសំខាន់ៗនានាសម្រាប់អង្គភាព។

បញ្ញាសិប្បនិម្មិត

AI គឺជាកត្តាចម្បងមួយដែលផ្តល់នូវការកើនឡើងដង់ស៊ីតេឌីជីថលពិសេសមួយ ដោយសារតែការកើនឡើងនៃទិន្នន័យតាមរយៈមនុស្ស វត្ថុ និងអង្គភាពតាមរយៈឧបករណ៍ IoT ។ ទិន្នន័យធំៗ (Big Data) ជួយដល់ក្បួនដោះស្រាយភាពច្នៃប្រឌិតដោយការបណ្តុះបណ្តាលតាមរយៈ machine learning system ។

នៅពេលទិន្នន័យនៅតែកើនឡើងនោះ ដង់ស៊ីតេឌីជីថលនឹងកើនឡើង ដើម្បីតំណាងឱ្យពិភពលោកតាមរបៀបប្រសើរជាងមុន។ សរុបមកអ្នកជំនាញ AI នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលយើងនៅតែមើលឃើញការច្នៃប្រឌិតថ្មីជាច្រើននៅក្នុងបញ្ញាសិប្បនិម្មិតនេះ។

សុខភាពឌីជីថល (Digital Wellness)

សុខភាពឌីជីថល (Digital Wellness) ផ្តោតសំខាន់ទៅលើផលប៉ះពាល់របស់មនុស្សដែលបណ្តាលមកពីបច្ចេកវិទ្យា AI។ នេះគឺជាបច្ចេកវិទ្យាដែលអាចជំនួស ឬពង្រីកសកម្មភាពរបស់មនុស្ស។ អ្នកគ្រប់គ្រងជាច្រើននឹងចាំបាច់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលនិយាយអំពីការដោះស្រាយខាងក្រៅដែលបណ្តាលមកពីបច្ចេកវិទ្យា AI នេះ ភាគច្រើននៃភាពអវិជ្ជមានជាច្រើនដែលលើសពីផលប៉ះពាល់គឺបង្កឡើងដោយគំរូអាជីវកម្មមួយនេះ។

ទំនុកចិត្តឌីជីថល (Digital Trust)

ដោយមិនអាចប្រកែកបាននោះ ការកើនឡើងនៃដង់ស៊ីតេឌីជីថលនឹងជួយឱ្យអង្គភាពជាច្រើនទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង។ ជាមួយនឹងអត្ថប្រយោជន៍ គឺមានបញ្ហាប្រឈម និងការគំរាមកំហែងជាច្រើន។ ដូច្នេះបន្ទាប់ពីមានការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ អង្គការភាពនឹងត្រូវការដោះស្រាយបញ្ហាជាច្រើនដូចជាភាពឯកជនទិន្នន័យ ការធ្វើសមាហរណកម្ម ភាពអាចទុកចិត្តបាន និងសុវត្ថិភាព នៅពេលពួកគេទាក់ទងនឹងរបៀបដង់ស៊ីតេឌីជីថល ដែលងាយរងគ្រោះអាចប្រឆាំងនឹងការវាយប្រហារតាមអុិនធឺណិតជាច្រើននោះ។

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G, IoT និង AI – ហេតុអ្វីបានជាវាមានលក្ខណៈតែមួយ?

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G, IoT និង AI ដើរតួជាកត្តាសំខាន់ជាច្រើនដើម្បីពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា និងបើកសេវាកម្មឌីជីថលថ្មីៗជាច្រើនទៀត។ ព័ត៌មានដែលប្រមូលដោយឧបករណ៍ចាប់សញ្ញាសេនស័រ (sensors) ឧបករណ៍ជាច្រើន (devices) និងម៉ាស៊ីនជាច្រើនទៀត ឥឡូវនេះអាចត្រូវបានវិភាគយ៉ាងងាយស្រួលដោយបច្ចេកវិទ្យា AI ។ ការធ្វើដូច្នេះអាចផ្តល់នូវបទពិសោធន៍ផ្ទាល់ខ្លួនដល់អ្នកប្រើប្រាសជាច្រើន និងជួយក្នុងការសម្រេចចិត្តថែមទៀត។ នេះផ្តល់ឱ្យនូវផ្លូវកាន់តែច្បាស់ដើម្បីឱ្យមានអត្រាផលិតភាពខ្ពស់ និងអន្តរកម្មប្រកបដោយប្រសិទ្ធភាពរវាងបរិស្ថាននិងប្រជាជនថែមទៀត។ ជាលទ្ធផល វិស្វករ AI មានទំនួលខុសត្រូវក្នុងការប្រើប្រាស់សក្តានុពលនៃការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ។

ដោយសារតែការរីកចម្រើននៅក្នុងបច្ចេកវិទ្យា AI នេះ ការបណ្តុះបណ្តាលអ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យរួមជាមួយនឹងឧបករណ៍ដែលអាចប្រើប្រាស់បានសម្រាប់ machine learning tools ដែលត្រូវបានប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ក្បួនដោះស្រាយកម្រិតខ្ពស់តាមរយៈការជំរុញឱ្យការប្រើប្រាស់ IoT ទៅក្នុងពិភពលោកដែលមានភាពសមស្របជាក់ស្តែង។

5G គឺជាបំណែកមួយដ៏សំខាន់នៃការផ្គុំរូបរវាង AI និង IoT ៕

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ប្រភព៖ United States Cybersecurity Magazine

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button