ISAC Cambodia (InfoSec)
GeneralSecurity News

Kaspersky Released Fee Mobile Security App For Android

ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនមួយដ៏ល្បីល្បាញរបស់រុស្សីបានបញ្ចេញនូវកម្មវិធី ដ៏ល្អមួយ សម្រាប់អ្នក ប្រើប្រាស់ប្រព័ន្ធ Android ដោយឥតបង់ប្រាក់ (Free)។ កម្មវិធីនោះ មានឈ្មោះថា Kaspersky Mobile Security Lite ដែលមាននូវមុខងារសំខាន់ៗ មួយចំនួនសម្រាប់ការងារប្រព័ន្ធ  Andriod របស់អ្នក ហើយសម្រាប់អ្នក ដែលចង់ទទួលបាន នូវមុខងារបន្ថែមទៀត អាចធ្វើការ upgrade ប៉ុន្តែត្រូវបង់ប្រាក់។

កម្មវិធីមិនបង់ប្រាក់នេះ ដំណើរការនៅលើ tablets និង smartphone មាននូវមុខងារប្រឆាំងនឹងការលួច (Anti-theft) បន្ថែមលើមុខងារទប់ស្កាត់និងកំចាត់មេរោគ (anti-virus protection)។ វាអាចប្រើប្រាស់ជំនួសសេវាកម្ម ដទៃទៀតដូចជា Carbonite Mobile ដើម្បីធ្វើការសង្រ្គោះ (recovery) ឧបករណ៍ដែល បាត់បង់ (lost devices)។

ក្នុងគោលបំណងដើម្បីធ្វើការការពារមេរោគ (malware) កុំឲ្យមានការរីករាលដាលកាន់តែច្រើនទៅលើឧបករណ៍ ដំណើរការប្រព័ន្ធ Android នោះ ក្រុមហ៊ុន Kasperky បានបង្កើតកម្មវិធីមួយឥតបង់ប្រាក់ ដែលអ្នកអាចទាញយក នៅទីនេះ ក្នុងគោលបំណងការពារអ្នកប្រើប្រាស់ ដែលមានមុខងារដូចខាងក្រោម៖

  • Anti-Virus Protection: Kaspersky អនុវត្តនូវបច្ចេកវិទ្យាការពារថ្មីបំផុត ផ្អែកទៅលើ proactive និង cloud support។ អ្នកប្រើប្រាស់អាចទទួលបានផលប្រយោជន៍ពីមុខងារទាំងនេះ តាមរយៈ ការត្រួតពិនិត្យ (scanning) ដោយស្វ័យប្រវត្តិ និងដោយការជ្រើសរើស។
  • Web Defense: កម្មវិធីនេះមានមុខងារការពារឧបរកណ៍អ្នក នៅពេលដែលអ្នកចុចទៅលើ តំណភ្ជាប់ (links) ដែលត្រូវបានរៀបចំឡើងក្នុងការលួចព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗ។ វាក៏ត្រូវបានអនុវត្ត ផងដែរ ចំពោះបច្ចេកទេស SMS Spam ។
  • Anti-theft: វាអាចអនុញ្ញាតឲ្យអ្នកធ្វើការបញ្ជាពីចំងាយក្នុងការបង្ខាំង (block) និងលប់ទិន្នន័យចេញពី ឧបករណ៍ដែលបានបាត់ឬត្រូវគេលួច។ បន្ថែមទៀតនោះ អ្នកប្រើប្រាស់អាចធ្វើការថតរូប របស់អ្នកលួច ដោយប្រើប្រាស់កាមេរា៉ខាងមុខផងដែរ។ ព្រមជាមួយគ្នានេះ មុខងារកំនត់ GPS (GPS Tracking) អាចត្រូវបានចាប់ផ្តើមដោយស្វ័យប្រវត្តិ ឬបញ្ចេញសំលេងរោលស៊ីរែ៉ន។
  • Blacklist: បង្ខំាងការទូរស័ព្ទចូល ឬផ្ញើរសារជាមួយមុខងារ Blacklist។

សម្រាប់អ្នកមានថវិការអាចទិញនូវកម្មវិធីដែលមានមុខងារពេញលេញនៅទីនេះ។ វាមានបន្ថែមមុខងារមួយ ចំនួនទៀតដូចជា ការពារអ្នកផ្ទាល់ៗ (real-time) តែម្តងដោយធ្វើការផ្ទៀងផ្ទាត់រាល់កម្មវិធីថ្មីៗដែលអ្នក បញ្ចូល និងត្រួតពិនិត្យទៅលើឯកសារណាដែលគួរឲ្យសង្ស័យ។ បន្ថែមទៀតនោះ អ្នកប្រើប្រាស់នឹងមានលទ្ធភាពក្នុងការ កំណត់ពេលវេលា (schedule) ក្នុងការ Scan ទៅលើប្រព័ន្ធ និងការភ្ជាប់ដោយផ្ទាល់ទៅ កាន់ cloud database របស់ threats ដែលអាចទទួលបាន virus definition ថ្មីៗទាន់ពេលវេលា។

ទាញយកកម្មវិធី៖ Kaspersky Mobile Security Lite for Android

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button