មេរោគ Remus Stealer ប្រកាសលក់មុខងារលួចអាន Gmail សូម្បីតែប្តូរលេខសម្ងាត់រួច ក្នុងតម្លៃ $1,000/ខែ 🚨

ក្រុមអ្នកអភិវឌ្ឍន៍មេរោគ Infostealer ឈ្មោះ “Remus Stealer” បានដាក់លក់មុខងារថ្មីមួយក្នុងតម្លៃ ១,០០០ ដុល្លារក្នុងមួយខែ ដែលពួកគេអះអាងថាជា «Gmail Zero-Day» អាចអនុញ្ញាតឱ្យហេគឃ័រចូលអាន ស្វែងរកសារ និងស្ទាក់ចាប់លេខកូដសម្ងាត់ (2FA Verification Codes) ពីប្រអប់សំបុត្រ Gmail របស់ជនរងគ្រោះបានយ៉ាងងាយស្រួល សូម្បីតែជនរងគ្រោះបាន បិទ Browser, ចុច Revoke Session ឬផ្លាស់ប្តូរលេខសម្ងាត់ Google Password រួចហើយក៏ដោយ។
«អ្នកបង្កើតមេរោគអះអាងថា កម្មវិធីរបស់ពួកគេចូលទៅទាញយកសិទ្ធិអនុញ្ញាតពី Browser Memory ដំណើរការរួចបិទខ្លួនឯងភ្លាម។ ក្រោយមក ហេគឃ័រអាចបន្តចូលអានប្រអប់សំបុត្រ Gmail លើផ្ទាំងគ្រប់គ្រង Dashboard បានរហូត សូម្បីតែជនរងគ្រោះប្តូរលេខសម្ងាត់ថ្មីរួចហើយក៏ដោយ!»
— ការលាតត្រដាងដោយលោក Alon Gal សហស្ថាបនិកក្រុមហ៊ុនសន្តិសុខ Hudson Rock
១. យន្តការបច្ចេកទេស និងគ្រោះថ្នាក់នៃការវាយលុក
- ការទាញយកសិទ្ធិអនុញ្ញាតដែលអាចប្រើឡើងវិញបាន (Reusable Authorization)៖ តាមការវិភាគបឋមរបស់ក្រុមហ៊ុនស្រាវជ្រាវ Hudson Rock មេរោគ Remus មិនចាំបាច់លួច Browser Cookies ធម្មតានោះទេ ប៉ុន្តែវាចូលទៅកាន់ Browser Memory ពេលជនរងគ្រោះកំពុង Login ដើម្បីបង្កើត ឬលួចយក Persistent OAuth Token / Authorization Session ដែលប្រព័ន្ធ Google ទទួលស្គាល់។
- ផ្ទាំង Search Inbox ផ្ទាល់ខ្លួនលើ Web Dashboard៖ រូបភាពភស្តុតាងដែល Hudson Rock ទទួលបានបង្ហាញថា ហេគឃ័រមានផ្ទាំង Dashboard សម្រាប់ស្វែងរកអ៊ីមែល មើលឈ្មោះអ្នកផ្ញើ ពេលវេលា និងអាចចែករំលែកសិទ្ធិចូលមើល Mailbox នោះទៅឱ្យហេគឃ័រផ្សេងទៀតថែមទៀតផង។
- ហានិភ័យបាត់បង់គណនីដទៃទៀតជាច្រវាក់ (Account Takeover)៖ ប្រសិនបើហេគឃ័រនៅតែមានសិទ្ធិចូលមើល Gmail នោះពួកគេអាចស្នើសុំ Password Reset Links និងស្ទាក់ចាប់លេខកូដ OTP / 2FA ដើម្បីចូលគ្រប់គ្រងគណនីបណ្តាញសង្គម គណនីធនាគារ និងកាបូបគ្រីបតូទាំងអស់ដែលភ្ជាប់ជាមួយអ៊ីមែលនោះ។
២. វិធានការឆ្លើយតប និងអនុសាសន៍បន្ទាន់ពី SecuDemy
ទោះបីជាការអះអាងរបស់ហេគឃ័រថាវាជា “Zero-Day” កំពុងស្ថិតក្រោមការផ្ទៀងផ្ទាត់បន្ថែមពី Google ក៏ដោយ ប៉ុន្តែការឆ្លងមេរោគ Infostealer លើកុំព្យូទ័រគឺជាការពិតជាក់ស្តែង។
ក្រុមការងារ SecuDemy សូមណែនាំវិធានការសង្គ្រោះបន្ទាន់ដូចខាងក្រោម៖
- ផ្តាច់ និងសម្អាតកុំព្យូទ័រដែលឆ្លងមេរោគ (Isolate Device)៖ ត្រូវផ្តាច់កុំព្យូទ័រចេញពីអ៊ីនធឺណិតជាបន្ទាន់ និងធ្វើការ Format ឬស្កេនកម្ចាត់មេរោគឱ្យស្អាតមុនពេលប្រើឡើងវិញ។
- ប្តូរលេខសម្ងាត់ពីឧបករណ៍ផ្សេងដែលស្អាត (Clean Device)៖ ដាច់ខាតកុំប្តូរ Password លើកុំព្យូទ័រដែលសង្ស័យថាឆ្លងមេរោគ។ ត្រូវប្រើទូរស័ព្ទ ឬកុំព្យូទ័រស្អាតផ្សេងទៀតដើម្បីប្តូរ Password។
- កាត់ផ្តាច់ Sessions និង Third-Party Apps៖ ចូលទៅកាន់
Google Account>Securityរួចចុច “Sign out of all sessions” លើគ្រប់ឧបករណ៍ទាំងអស់ និងត្រួតពិនិត្យដកសិទ្ធិកម្មវិធីចម្លែកៗចេញពី “Third-party apps with account access”។ - ពិនិត្យការកំណត់លើ Gmail (Forwarding & Filters)៖ ចូលទៅកាន់ Gmail Settings ពិនិត្យមើលត្រង់ផ្ទាំង Filters and Blocked Addresses និង Forwarding and POP/IMAP ក្រែងលោហេគឃ័រលួចបង្កើត Rule ដើម្បីបញ្ជូនបន្ត (Auto-forward) អ៊ីមែលរបស់អ្នកទៅកាន់អាសយដ្ឋានរបស់ពួកគេដោយស្ងាត់ៗ។
credit: https://cybernews.com/security/gmail-access-password-change/
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




