ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

ហេគឃ័រវាយប្រហារទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ដំឡើងកម្ដៅដល់ ៥០°C បំផ្លាញអាហាររាប់លានដុល្លារ 🚨

រលកនៃការវាយប្រហារសាយប័រលើប្រព័ន្ធបញ្ជាឧបករណ៍រូបវន្ត (OT/IoT) បានវាយលុកលើបណ្តាញផ្សារទំនើបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប រួមមានប្រទេសស៊ុយអែត បែលហ្ស៊ិក លុចសំបួរ អៀរឡង់ និងបារាំង។ ហេគឃ័របានលួចចូលបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពនៃទូទឹកកក និងទូក្លាសេ (Cooling & Freezer Units) របស់ផ្សារទំនើបល្បីៗដូចជា Ahold Delhaize, Carrefour, SPAR, ICA, Coop និង IKEA រួចដំឡើងសីតុណ្ហភាពឱ្យឡើងក្ដៅរហូតដល់ ៥០ អង្សាសេ កាលពីរំលងអធ្រាត្រ បណ្តាលឱ្យទំនិញ អាហារស្រស់ និងសាច់ខូចគុណភាពទាំងស្រុង ដែលបង្ខំឱ្យបុគ្គលិកត្រូវប្រមូលទំនិញបោះចោលយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឧបករណ៍ដែលរងផលប៉ះពាល់ភាគច្រើនប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងសីតុណ្ហភាពពីចម្ងាយរបស់ក្រុមហ៊ុនដាណឺម៉ាក Danfoss តាមរយៈផ្ទាំងបញ្ជា Building Management Systems (BMS) ដែលបើកចំហលើអ៊ីនធឺណិត។ អ្នកជំនាញសន្តិសុខមកពីក្រុមហ៊ុន SentinelOne បានកត់សម្គាល់ថា ការវាយប្រហារនេះគ្មានការទាមទារប្រាក់លោះ (No Ransom) នោះឡើយ ដែលបង្ហាញយ៉ាងច្បាស់ពីចេតនាបំផ្លិចបំផ្លាញ (Sabotage) និងបង្កអសន្តិសុខដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ (Food Supply Chain) ក្នុងទម្រង់សង្គ្រាមកូនកាត់ (Hybrid Warfare)។

ទស្សនៈពី SecuDemy បញ្ជាក់ថា នេះជាមេរៀនធំមួយសម្រាប់ប្រព័ន្ធ OT/IoT នៃផ្សារទំនើប ឃ្លាំងស្តុក និងមន្ទីរពេទ្យ។ ផ្ទាំងបញ្ជាឧបករណ៍បច្ចេកវិទ្យារូបវន្ត (BMS/SCADA) ដាច់ខាតមិនត្រូវបើកចំហ Public IP លើ Internet ឡើយ ហើយត្រូវតែដាក់ឱ្យដំណើរការនៅពីក្រោយ Secure VPN ឬដំឡើង Sensor សីតុណ្ហភាពដាច់ដោយឡែក (Out-of-band Alarms) ដើម្បីផ្តល់សញ្ញាអាសន្នទាន់ពេល ជៀសវាងការខូចខាតទ្រព្យសម្បត្តិដោយសារការបញ្ជាពីចម្ងាយបែបនេះ។

credit: https://www.reuters.com/business/retail-consumer/temperature-soars-swedish-grocery-store-freezers-one-store-blames-hackers-2026-11-02/

អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security

Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕

Show More
Apsara Media Services (AMS)

POUN Sokha

អ្នកស្រាវជ្រាវ និងអ្នកបង្កើតមាតិកាសុវត្ថិភាពសាយប័រ (Cybersecurity Content Creator & Researcher)អ្នកជំនាញស្រាវជ្រាវ និងចងក្រងមាតិកាសុវត្ថិភាពសាយប័រជាភាសាខ្មែរ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន។ ផ្តោតលើការផលិតអត្ថបទ និងមាតិកាអប់រំប្រកបដោយគុណភាពសម្រាប់គេហទំព័រ ដោយសម្រួលបច្ចេកទេសស្មុគស្មាញឱ្យទៅជាខ្លឹមសារងាយយល់ ងាយអនុវត្ត និងទាន់ហេតុការណ៍ ។ ការងារនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសុវត្ថិភាពឌីជីថលជូនដល់សាធារណជន និងអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងសម័យកាលទំនើប។

Related Articles

Back to top button