GeneralKnowledgeSecurity NewsSecurity Tips

វិធីសាស្រ្តការពារ ការឆបោកបន្លំតាមរយៈសម្លេង (Voice Phishing ឬ Vishing)

ISAC Cambodia (InfoSec)

ការឆបោកបន្លំតាមរយៈសម្លេង ឬ “Vishing” គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនព្យាយាមបញ្ឆោតជនរងគ្រោះឱ្យបញ្ចេញព័ត៌មានរសើបតាមរយៈការហៅទូរសព្ទ និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ។

គោលដៅនៃការវាយប្រហារមានចាប់ពីទិន្នន័យរសើប ពាក្យសម្ងាត់ ព័ត៌មានកាតឥណទាន និងព្រមទាំងបញ្ឆោតយកប្រាក់ទៀតផង។ សព្វថ្ងៃ ពួកគេក៏ព្យាយាមទាញយកទិន្នន័យផ្ទាល់ខ្លួនដូចជា ភេទ នាមខ្លួន និងអាយុ ដើម្បីបង្កើតប្រវត្តិរូបជនរងគ្រោះ និងប្រើប្រាស់ពួកវាសម្រាប់សកម្មភាពក្លែងបន្លំ។

⚠️នេះជាទម្រង់នៃការឆបោកដែលធ្លាប់កើតឡើងមានដូចខាងក្រោម

1️⃣ ការក្លែងបន្លំជាស្ថាប័នហរិញ្ញវត្ថុ (Financial Institute Impersonation)

2️⃣ ឆបោកតាមរយ:ការផ្តល់ប្រាក់កម្ចី និងវិនិយោគ (Loan or Investment Scam)

3️⃣ ឆបោកដោយប្រើមនោសច្ចតនា (Romance Scam)

4️⃣ឆបោកតាមរយ:ការឈ្នះរង្វាន់ (Lucky Draw Scam)

🚨ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រៀងទុក អ្នកត្រូវចាំខ្លួនឯងចំនួន៤ចំណុចធំៗ ដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក៖

1️⃣ តើអ្នកហៅទូរសព្ទ បានពណ៌នាខ្លួនឯងថាជាបុគ្គលិក ក្រុមហ៊ុនល្បីឈ្មោះ ឬសូម្បីតែមិត្តភ័ក្ដិ ឬសាច់ញាតិ?

✅ ត្រូវប្រាកដខ្លួនអ្នកថា អ្នកកំពុងនិយាយជាមួយអ្នកណាឱ្យពិតប្រាកដ

2️⃣ តើអ្នកហៅទូរសព្ទ ដាក់សម្ពាធពេលវេលាមកលើអ្នកទេ?

✅ ភាពបន្ទាន់ហួសហេតុ គឺជាចំនុចគួរឱ្យសង្ស័យ កុំប្រញាប់

3️⃣ តើអ្នកហៅទូរសព្ទ បានស្នើសុំព័ត៌មានលម្អិត អំពីកាតឥណទាន ឬការចូលប្រើទិន្នន័យរបស់អ្នកទេ?

✅ គិតឱ្យបានច្បាស់មុននឹងឆ្លើយតប ក្រុមហ៊ុនស្របច្បាប់ មិនស្នើសុំទិន្នន័យសម្ងាត់តាមទូរស័ព្ទទេ

4️⃣ តើអ្នកហៅទូរសព្ទ ទៀមទារអ្នកឱ្យចុចតំណភ្ជាប់ដែលគេផ្ញើតាមអ៊ីមែល ឬតាមសារឬ?

✅ មុនពេលអ្នកចុចលើតំណ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់ បើមិនច្បាស់ត្រូវសួរនាំអ្នកជំនាញឱ្យជួយពិនិត្យ

ប្រភព៖
https://www.facebook.com/anti.cyber.crime.department/posts/pfbid0UYUZu3NPjhY1HEq71kKpx99aikKKjhnRvUsNtDbWEUSPq8hQt9ZBJkfLeN7idJJFl

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button