GeneralSecurity News

អភិក្រមរបស់សឹង្ហបុរីទៅលើ RESPONSIBLE AI

ISAC Cambodia (InfoSec)

Cover Image: Responsible-ai

Artificial Intelligence (AI) ឬយើងហៅជាភាសាជាតិថា បញ្ញាសប្បនិម្មិត គឺជាពាក្យពេញនិយមក្នុងពិភពបច្ចេកវិទ្យា ហើយត្រូវបានលើកមកជជែកពិភាក្សានៅសឹងគ្រប់វេទិកានានា។ តើយើងធ្វើដូចម្តេចដើម្បីប្រាកដថា វាត្រូវបានប្រើប្រាស់ដោយមានការទទួលខុសត្រូវដោយគ្រប់ភាគីពាក់ព័ន្ធ?

នៅក្នុងកម្មវិធី ​Data Protection Week 2023 លោកជំទាវ Josephine Teo រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងនិងព័ត៌មានសឹង្ហបុរីបានចែករំលែកអំពីអភិក្រមអភិបាលកិច្ចបញ្ញាសប្បនិម្មិត (AI Governance) ក៏ដូចជាវិធីសាស្ត្រដែលទិន្នន័យ ​(data) ត្រូវបានប្រើប្រាស់ដើម្បីបង្រៀនដល់ AI ផងដែរ។

ជាដំបូងក្រុមហ៊ុននានាត្រូវទទួលបានគោលការណ៍ណែនាំច្បាស់លាស់មួយទៅលើការអាក់េសស និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ​(personal data) សម្រាប់នវានុវត្តន៍ AI ។ ចំពោះការងារនេះ Personal Data Protection Comission (PDPC) នឹងដាក់ចេញនូវគោលការណ៍ណែនាំមួយ ដើម្បីជួយជាមូលដ្ឋានគ្រឹះបម្រើដល់េអកូឡូស៊ីទិន្នន័យដ៏ទុកចិត្តមួយសម្រាប់ការអភិវឌ្ឍបញ្ញាសប្បនិម្មិត្ត និងការដាក់ឱ្យប្រើប្រាស់។

ចំនួនទី២ រដ្ឋាភិបាលសឹង្ហបុរីនឹងជួយគាំទ្រដល់ក្រុមហ៊ុននានាក្នុងការសាងសង់សុំនំទិន្នន័យដែលមានគុណភាព (quality data sets) ជាមួយនឹងការ ç(PETs) ដែលនឹងជួយដល់ការដកយកផ្នែកមួយនៃទិន្នន័យអ្នកប្រើប្រាស់ ដោយមិនប៉ៈពាល់ដល់ការការពារទិន្នន័យផ្ទាល់ខ្លួនឡើយ។

ចុងក្រោយ IMDA និង Google បានសហការណ៍គ្នាដាក់ឱ្យប្រើប្រាស់ PET x Privacy sandbox ដើម្បីគាំទ្រដល់ការធ្វើតេស្តរបស់វិស័យឯកជន។ IMDA នៅតែបន្តសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងដៃគូរឯកជន ក្នុងគោលបំណងដើម្បីបង្កើតបាននូវអេកូឡូស៊ីបច្ចេកវិទ្យាមួយដ៏រស់រវើក៕

ប្រភព៖ Josephine Teo

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button