ISAC Cambodia (InfoSec)
GeneralSecurity News

ប្រសិនបើលោកអ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះដោយមិនបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ខែធ្នូដល់ថ្ងៃទី ២១ខែមករាកន្លងទៅនេះ។

ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់នោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀតចូលប្រើប្រាស់ណាមួយក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភនៅពេលដែលកម្មវិធីស្នើសុំឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺវាមានការប៉ះពាល់ទៅលើអ្នកប្រើប្រាស់ដែលបានវាយបញ្ចូលអុីមែលនិងលេខសម្ងាត់ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ លោកអ្នកនឹងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទេ។

សម្រាប់លោកអ្នកដែលពុំដែលប្រើកម្មវិធី Slack នោះវាគឺជាកម្មវិធីសម្រាប់អ្នកធ្វើពាណិជ្ជកម្មដើម្បីសម្រួលក្នុងការទំនាក់ទំនងនិងសហការគ្នាក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ ឬគម្រោងណាមួយឱ្យកាន់តែមានភាពងាយស្រួល៕

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button