ISAC Cambodia (InfoSec)
GeneralSecurity News

iPhones របស់អ្នកសារព័ត៌មានចំនួន 36 នាក់ត្រូវបានហេគ ដោយចំនុចខ្សោយនៅលើ iMessage

ទូរស័ព្ទស្មាតហ្វូន ​iPhone របស់អ្នកសារព័ត៌មានចំនួន ៣៦នាក់ ធ្វើការឱ្យស្ថាប័នព័ត៌មាន ​Al Jazeera ត្រូវបានហេគចូល តាមរយៈចំនុចខ្សោយ zero-click exploit ដើម្បីវាយប្រហារបញ្ចូលមេរោគ (spyware) ដែលជាផ្នែកមួយនៃយុទ្ធនាការចារកម្មនៅប៉ែកមជ្ឈឹមបូព៌ា នេះតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ ដោយ Citizen Lab នៅក្នុង ​University of Torento ។

មេរោគនេះមានឈ្មោះថា Pegasus ដែលវាយលុកទៅលើចំនុចខ្សោយដែលមាននៅក្នុង Apple’s iMessage ដែលក្រុមហ៊ុន ​Apple បានធ្វើការជួសជុលចំនុចខ្សោយនេះរួចទៅហើយ។ មេរោគនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន NSO Group របស់អុីស្រាអ៊ែល ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការអាក់េសសទៅលើទិន្នន័យសំខាន់រក្សាទុកនៅលើឧបករណ៍របស់មុខសញ្ញា ដោយមុខសញ្ញាមិនបានដឹងខ្លួនឡើយ។

ការរកឃើញបញ្ហានេះ គឺបន្ទាប់ពីជនរងគ្រោះម្នាក់ ឈ្មោះ Tamer Almisshal ដែលជាអ្នកការសែតមកពី Al Jazeera មានការសង្ស័យថា ទូរស័ព្ទ iPhone របស់ខ្លួនអាចត្រូវបានហេគ។ គាត់បានប្រគល់ទូរស័ព្ទនោះទៅឱ្យអ្នកស្រាវជ្រាវនៅ Citizen Lab ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យត្រាហ្វិក។

អ្នកស្រាវជ្រាវបានរកឃើញថា ចោរបច្ចេកវិទ្យាបានវាយប្រហារនៅចន្លោះពីខែកក្កដា និងខែសីហា ឆ្នាំ២០២០ ដោយប្រើប្រាស់ចំនុចខ្សោយមួយឈ្មោះថា KISMET ដែលជាប្រភេទចំនុចខ្សោយ ​zero-day មាននៅក្នុង ​iOS 13.5.1 ។

មេរោគនោះមានសមត្ថភាពអាចធ្វើការថតសំលេងពីម៉ៃក្រូហ្វូនទូរស័ព្ទ និងការសន្ទនា ថតយករូបភាពដោយប្រើប្រាស់កាំេមរ៉ាទូរស័ព្ទ ធ្វើការអាក់េសសទៅកាន់ពាក្យសម្ងាត់របស់ជនរងគ្រោះ និងតាមដានទីតាំងរបស់ឧបករណ៍។

ប្រភព៖ https://citizenlab.ca/2020/12/the-great-ipwn-journalists-hacked-with-suspected-nso-group-imessage-zero-click-exploit/

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button