ISAC Cambodia (InfoSec)
GeneralSecurity News

ហ្វេសប៊ុកនឹងបង្វែរការទទួលខុសត្រូវតាមផ្លូវច្បាប់របស់អ្នកប្រើប្រាស់នៅ UK​ ទៅក្នុងគោលការណ៍នៅ ​California វិញ

តាមព័ត៌មានពីវេបសាយ ​CNA បានឱ្យដឹងថា ក្រុមហ៊ុន Facebook នឹងធ្វើការផ្លាស់ប្តូរការទទួលខុសត្រូវតាមផ្លូវច្បាប់នៃអ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ចូលទៅក្នុងកិច្ចព្រមព្រៀងមួយដែលស្ថិតនៅក្រោមស្នាក់ការកណ្តាលនៅក្នុងរដ្ឋ california វិញ ដែលនេះជាការផ្តាច់ចេញពី ​Facebook’s Irish និងមិនស្ថិតនៅក្រោមអំណាចនៃច្បាប់ឯកជនភាពរបស់អុឺរ៉ុបឡើយ ហើយការផ្លាស់ប្តូរនេះនឹងចូលជាធរមាននៅឆ្នាំក្រោយ។

ការផ្លាស់ប្តូរនេះបណ្តាលមកពី ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអុឺរ៉ុប ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងផ្លូវច្បាប់ជាមួយនឹង ​Ireland ដែលស្ថិតនៅក្នុងសហភាពអុឺរ៉ុប។

បើតាមក្រុមហ៊ុនហ្វេសប៊ុកមានមូលដ្ឋាននៅ ​UK បានឱ្យដឹងថា “ដូចគ្នាទៅនឹងក្រុមហ៊ុនដទៃទៀតដែរ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្លាស់ប្តូរនេះ ដើម្បីឆ្លើយតបទៅនឹង Brexit ដែលយើងនឹងធ្វើការបង្វែរការទទួលខុសត្រូវតាមផ្លូវច្បាប់ និងកាតព្វកិច្ចសម្រាប់អ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស ពី Facebook Ireland ទៅកាន់ Facebook Inc. វិញ។ មិនមានការផ្លាស់ប្តូរទៅលើយន្តការត្រួតពិនិត្យឯកជនភាព (privacy controls) ឬក៏សេវារបស់ហ្វេសប៊ុកនានា ដែលបានផ្តល់ទៅកាន់អ្នកប្រើប្រាស់នៅក្នុង ​UK ឡើយ។”

ហ្វេសប៊ុកនឹងធ្វើការជូនដំណឹងទៅដល់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុងរង្វង់ប្រាំមួយខែខាងមុខ ដែលជាការផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ក្នុងការឈប់ប្រើប្រាស់សេវាអនឡាញនានារបស់ខ្លួន (Facebook, Instagram និង ​WhatsApp)។

ការសម្រេចចិត្តរបស់ហ្វេសប៊ុកនេះ កើតមានឡើងក្នុងខណៈពេលដែល ចក្រភពអង់គ្លេសបានព្យាយាមប្រឹងប្រែងក្នុងការរាំងខ្ទប់មិនឱ្យមានការប្រើប្រាស់កូដនីយកម្មដែលខ្លាំង (strong encryption) ដែលក្រុមហ៊ុនហ្វេសប៊ុកកំពុងតែធ្វើដំណើរទៅមុខដើម្បីអនុវត្តន៍វាសម្រាប់ផលិតផលរបស់ខ្លួនទាំងអស់។ ចក្រភពអង់គ្លេស ក៏ដូចជាសហគមន៍អុឺរ៉ុបដែរ បានធ្វើការទាក់ទងជាមួយហ្វេសប៊ុកពាក់ព័ន្ធការងារមួយចំនួន ដោយរួមមានទាំង hate speech និង terrorim policies ៕

==============

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button