ISAC Cambodia (InfoSec)
GeneralSecurity News

ផលប៉ះពាល់នៃអំពើយាយីប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេត (Cyberbully)

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដូចដែលបងប្អូនពលរដ្ឋទូទៅបានដឹងថា អំពើយាយី (Bully) បានកើតមានស្ទើគ្រប់ទីកន្លែង តួយ៉ាងនៅសាលារៀន កន្លែងធ្វើការ ក្នុងសហគមន៍ ឬទីកន្លែងផ្សេងៗ ដែលប្រព្រឹត្តិដោយបុគ្គល ឬក្រុមមនុស្ស គោលដៅដាក់សម្ពោធផ្លូវចិត្តដល់ជនរងគ្រោះ។ ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា អំពើយាយីបានពង្រីកវិសាលភាព ដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេតជាមធ្យោបាយ ផ្តោតលើជនរងគ្រោះ។

តាមរយៈរបាយការណ៍របស់ អង្គការមូលនិធិសម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានបង្ហាញថាយុវជនកម្ពុជាដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ ប្រមាណ ៨៥.៧% កំពុងជួបបញ្ហានៃការយាយីដោយប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណេត ក្នុងពេលដែលចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជាមានប្រមាណ ៩.៧ លាននាក់ (៦០% នៃចំនួនប្រជាជនសរុប)។ លើសពីនេះក្នុងរបាយការណ៍ស្រាវជ្រាវរបស់ “CambodiaEducation” បង្ហាញពីស្ថិតិនៃផលប៉ះពាល់កើតឡើងដោយអំពើយាយី (Bully) ដូចខាងក្រោម៖

  • កុមារ និងយុវជនកម្ពុជាប្រមាណ ១៦០០០០នាក់ បានបោះបង់ការសិក្សា
  • ក្នុងនោះមានយុវជនថ្នាក់វិទ្យាល័យ ប្រមាណ ១៤% បានព្យាយាមធ្វើអត្តឃាត
  • ការចាកចេញពីផ្ទះ ចូលរួមសង្គមងងឹត ពេស្សាចារ និងអំពើល្មើសច្បាប់ផ្សេងៗ
  • លើសពីនេះមានផលប៉ះពាល់ជាច្រើនទៀត ដែលកើតឡើងដោយអំពីយាយីនេះ

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីដូចបានរៀបរាប់ខាងលើ ក្រៅពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យ គឺជាបុគ្គលសំខាន់ទាមទារក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើយាយីមកលើកុមារ និងយុវជន ដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ៖

  • ១- អាណាព្យាបាល៖ គឺជាបុគ្គលសំខាន់ក្នុងដំណើរការពារ និងទប់ស្កាត់អំពើយាយី ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
    • ធ្វើការអប់រំបុត្រធីតាខ្លួនអំពីអំពើយាយី និងផលប៉ះពាល់
    • លើកទឹកចិត្តបុត្រធីតា ក្នុងការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា អាណាព្យាបាល ពេលជួប ឬបានឃើញនូវអំពើយាយីមកលើខ្លួន ឬមិត្តរួមថ្នាក់
    • ណែនាំបុត្រធីតា ឱ្យចេះលើកទឹកចិត្តមិត្តរួមថ្នាក់ដែលរងគ្រោះដោយអំពើយាយី
    • ធ្វើការសង្កេត ស្វែងយល់ និងលើកទឹកចិត្តបុត្រធីតា របស់ខ្លួន និងធ្វើការរាយការណ៍ជូនគណៈគ្រប់គ្រងសាលា នៅពេលរកឃើញអំពើយាយីផ្សេងៗ
  • ២- គណៈគ្រប់គ្រងសាលា និងសាស្ត្រាចារ្យ៖ ក្នុងនាមជាមជ្ឈមណ្ឌលផ្តល់ការអប់រំ ក្នុងដំណើរការពារ និងទប់ស្កាត់អំពើយាយី ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
    • បង្កើតនូវបទបញ្ញាត្តិ បទបញ្ជាផ្ទៃក្នុង ស្តីពីអំពើយាយី
    • ធ្វើការបញ្ជ្រាបចំណេះដឹងដល់កុមារ និងយុវជន ដោយបង្ហាញអំពីទោសទណ្ឌ និងផលប៉ះពាល់នៃអំពើយាយី
    • ធ្វើការអង្កេត និងស្រាវជ្រាវ នៅពេលជួបនូវករណីយាយីផ្សេងៗ
    • សហការណ៍ផ្តល់ដំណឹងដល់អាណាព្យាបាល នៅពេលដែលបុត្រធីតារបស់ពួកគាត់ ជួបនូវបញ្ហានៃអំពើយាយី ឬជាអ្នកប្រព្រឹត្តិអំពើយាយីផ្សេងៗ

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button