ISAC Cambodia (InfoSec)
GeneralSecurity News

រដ្ឋាភិបាលអូស្ត្រាលី និងក្រុមហ៊ុនជាច្រើន ទទួលរងការវាយប្រហារតាមអុីនធឺណិត

ប្រទេសអូស្ត្រាលីកំពុងតែទទួលរងការវាយប្រហារតាមប្រព័ន្ធអុីធឺណិតដ៏ធំសំបើម ដោយរដ្ឋាភិបាលបរទេស នេះបើតាមអ្វីដែលនាយករដ្ឋមន្រ្តី Scott Morrison បានបញ្ចេញអោយដឹង។

នៅក្នុងសន្និសិទ្ធិកាសែតបន្ទាន់មួយនាព្រឹកនេះនៅទីក្រុងកង់បេរ៉ា លោកនាយកដ្ឋរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការវាយប្រហារតាមអុីនធឺណិតក្នុងទ្រង់ទ្រាយធំ ​(large-scale) បង្កឡើងដោយក្រុមចោរបច្ចេកវិទ្យា ដែលទទួលឧបត្ថម្ភពីរដ្ឋាភិបាល។

គោលដៅវាយប្រហារគឺមានទៅលើវិស័យចំបងៗមួយចំនួន រួមមានដូចជា រដ្ឋាភិបាល (government) ឧស្សាហកម្ម ​(industry) ស្ថាប័នគណបក្សនយោបាយ (political orgs.) គ្រឹះស្ថានអប់រំ ​(education) សុខាភិបាល ​(health) អ្នកផ្តល់សេវាសំខាន់ (essential service providers) និងប្រតិបត្តិករហេដ្ឋរចនាសម្ព័ន្ធគន្លឹះសំខាន់ៗ (critical information infrastructure)។

លោកបានបន្ថែមទៀតថា Australian Cyber Security Centre បានកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងអង្គភាពដែលរងគ្រោះ ដើម្បីដាក់នូវយន្តការឆ្លើយតបគ្រប់គ្រាន់ និងការពារឱ្យកាន់តែបានល្អប្រសើរ។

នៅពេលដែលត្រូវបានសាកសួរថា តើរដ្ឋាភិបាលមួយណាដែលសង្ស័យនៅពីក្រោយការវាយប្រហារនេះ, លោក Morrison បានមានប្រសាសន៍ថា “កម្រិតកំពស់ (threshold) សម្រាប់ការចោទប្រកាន់ជាសាធារណៈទៅលើបញ្ហាបច្ចេកទេស គឺវាមានកម្រិតខ្ពស់ណាស់ ហើយរដ្ឋាភិបាលអូស្ត្រាលី មិនមានការចូលរួមទៅលើការចោទប្រកាន់ជាសាធារណៈនោះទេ។ ប្រសិនបើយើងធ្វើការជ្រើសរើសក្នុងការចោទប្រកាន់នោះ យើងតែងតែធ្វើវាក្នុងបរិបទដែលយើងមានការជឿជាក់ថា វាគឺជាផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។”

គាត់បាននិយាយថា មិនមានការលួចយកទិន្នន័យផ្ទាល់ខ្លួនទ្រង់ទ្រាយធំណាមួយ ដែលបណ្តាលមកពីការវាយប្រហារនោះទេ។ នេះគឺជាពិភពលោកដែលយើងរស់នៅសព្វថ្ងៃ។ វាមាននូវការគំរាមគំហែងដែលយើងត្រូវតែប្រឈមមុខចំពោះវា។ ជាការពិតណាស់ដែលថា ការគំរាមគំហែងទាំងនេះគឺមិនមានអ្វីភ្ញាក់ផ្អើលនោះទេនៅក្នុងពិភពលោកយើងនោះ ហើយអ្វីដែលយើងបានធ្វើ គឺយើងបានធ្វើអស់ហើយ ហើយយើងត្រូវតែបន្តនូវភាពវាងវៃរបស់យើងតាមតែអាចធ្វើទៅបាន។

រដ្ឋមន្រ្តីការពារជាតិ Linda Reynolds បាននិយាយថា “យើងមិនមានការសង្ស័យឡើយថា សកម្មភាពមិនសមស្របរបស់ចោរបច្ចេកវិទ្យា គឺមានការកើតឡើងជាលំដាប់ ទាំងទំហំ ភាពស្មុគស្មាញ និងផលប៉ៈពាល់របស់វា។ សកម្មភាពទាំងនេះ គឺអាចធ្វើឱ្យអន្តររាយដល់សន្តិសុខជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អូស្ត្រាលី។ វាជាការសំខាន់ណាស់ ដែលស្ថាប័នទាំងអស់របស់អូស្ត្រាលី ត្រូវបានជូនដំណឹងអំពីការគំរាមគំហែងទាំងនេះ និងដាក់ចេញនូវយន្តការដើម្បីការពារប្រព័ន្ធរបស់ខ្លួន។”

លោកស្រី Linda បានជម្រុញឱ្យស្ថាប័នទាំងអស់ធ្វើការការពារខ្លួនដោយចំនួន ៣ យ៉ាង៖

១. ធ្វើការជួសជុល (patch)​ ទៅលើប្រព័ន្ធដែលប្រើប្រាស់ជាមួយនឹងអុីនធឺណិតទាំងអស់ ដែលមានដូចជា ​Web ឬ Email ជាដើម
២. សូមប្រើប្រាស់នូវមុខងារផ្ទៀងផ្ទាត់សិទ្ធិពីរជាន់ (2FA) ដើម្បីសុវត្ថិភាពសេវាអនឡាញរបស់អ្នក។
៣. តាមដានព័ត៌មានជាប្រចាំ ដើម្បីទទួលបានដំបូន្មានល្អៗ ដើម្បីការពារស្ថាប័នរបស់អ្នក៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖

https://www.channelnewsasia.com/news/world/australia-cyberattack-state-based-target-government-12850458

https://www.news.com.au/technology/online/hacking/australian-government-and-private-sector-reportedly-hit-by-massive-cyber-attack/news-story/b570a8ab68574f42f553fc901fa7d1e9

Cover Photo:

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button