ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsTelecom & ICTUncategorized

ស្វែងយល់អំពី TCP/IP និង MPLS

១.តួនាទីនៃស្រទាប់ដឹកជញ្ជូនក្នុង TCP/IP (Role of the Transport Layer)

ស្រទាប់ដឹកជញ្ជូនទទួលខុសត្រូវលើការបង្កើតឡើងនូវពេល (session) មួយនៃការទាក់ទងគ្នាជាបណ្តោះអាសន្នរវាង applications ពីរព្រមទាំងការនាំយកទិន្នន័យរវាងពួកវា។ Application មួយនឹងបង្កើតបានជាទិន្នន័យដែលនឹងត្រូវបានបញ្ជូនចេញពី application មួយនៅលើ host ជាប្រភពមួយទៅកាន់ application មួយនៅលើ host ជាគោលដៅមួយ, ដោយមិនទាក់ទងនឹងប្រភេទនៃ host គោលដៅ, ប្រភេទនៃមជ្ឈដ្ឋានបញ្ជូនដែលទិន្នន័យនឹងត្រូវធ្វើដំណើរនៅលើវា, គន្លងផ្លូវដែលប្រកាន់យកដោយទិន្នន័យនោះ, ការកកស្ទះនៅលើការតរភ្ជាប់មួយ, រឺទំហំនៃបណ្តាញនោះទេ។ ដូចដែលបានបង្ហាញនៅក្នុងរូបនេះ, ស្រទាប់ដឹកជញ្ជូនគឺជាខ្សែភ្ជាប់គ្នារវាងស្រទាប់ application layer និងបណ្តាស្រទាប់ទាបជាងដែលទទួលខុសត្រូវលើការបញ្ជូននៃបណ្តាញ។

ស្រទាប់ដឹកជញ្ជូននាំមកនូវវិធីសាស្រ្តមួយនៃការនាំយកទិន្នន័យនៅលើបណ្តាញក្នុងមធ្យោបាយមួយដែលនឹងធ្វើអោយប្រាកដថាទិន្នន័យនេះអាចត្រូវបានរៀបចំដាក់អោយដូចដើមអោយបានត្រឹមត្រូវឡើងវិញលើទីទទួលខាងចុង។ ស្រទាប់ដឹកជញ្ជូននេះផ្តល់នូវការបែងជាចំរៀកៗនៃទិន្នន័យ, ព្រមទាំងការដាក់កំហិតដែលចាំបាច់ដើម្បីប្រមូលផ្តុំចំរៀកទាំងនោះឡើងវិញដើម្បីអោយក្លាយទៅជារំហូរនៃការទាក់ទងខុសៗគ្នា។ ក្នុង TCP/IP, លំនាំនៃការច្រៀកជាចំរៀកនិងការផ្តុំឡើងវិញនេះអាចត្រូវសម្រេចបានដោយប្រើប្រូតូកូលពីរខុសៗគ្នានៃស្រទាប់ដឹកជញ្ជូន នោះគឺ: Transmission Control Protocol (TCP) និង User Datagram Protocol (UDP)។

ការទទួលខុសត្រូវចម្បងៗនៃប្រូតូកូលស្រទាប់ដឹកជញ្ជូនរួមមាន:

•តាមដានមើលការទាក់ទងដាច់ដោយឡែកពីគ្នារវាងបណ្តា applications ទាំងឡាយនៅលើ hosts ជាប្រភពនិង hosts ជាគោលដៅ

•ការច្រៀកទិន្នន័យសំរាប់លទ្ធភាពដែលអាចគ្រប់គ្រងបាននិងការផ្គុំឡើងវិញទិន្នន័យដែលបានច្រៀកទៅជារំហូរនៃ application data នៅឯគោលដៅ

• បង្ហាញអោយដឹងនូវ application សមស្របសំរាប់លំហូរនៃការទាក់ទងនិមួយៗ

២. អ្វីទៅជា MPLS?

MPLS គឺជាពាក្យកាត់នៃ Multi-Protocol Label Switching (ការផ្លាស់ប្តូរស្លាកដោយប្រើប្រូតូកូលច្រើន)។ MP (Multi-Protocol) មានន័យថាវាគាំទ្រដល់ប្រូតូកូល (protocol) ច្រើនជាងមួយ, ដូចជា IP, IPv6, IPX, SNA, ។ល។ ដូចដែលយើងបានដឹងហើយថា នៅក្នុងបណ្តាញ IP, បណ្តា routers ទាំងឡាយធ្វើការបញ្ជូនកញ្ចប់ (packet) ទាំងឡាយតរទៅមុខទៀតដោយប្រើអសយដ្ឋាន IP គោលដៅរបស់កញ្ចប់ទាំងនោះ ព្រមទាំងរកមើលជំហ៊ានបន្ទាប់ (next hop) នៅក្នុងតារាងបង្ហាញគន្លងផ្លូវ IP នៃ router, ខណះដែលនៅក្នុងបណ្តាញ MPLS យើងប្រើស្លាក (label) ដើម្បីបញ្ជូនកញ្ចប់ទាំងឡាយតរទៅមុខទៀត, ដោយមានឈ្មោះថាការផ្លាស់ប្តូរស្លាក (label switching)។ MPLS ប្រើប្រាស់ស្លាកខ្លីដែលមានប្រវែងកំនត់ដើម្បីធ្វើកាវេចខ្ចប់កញ្ចប់ទាំងឡាយ។ MPLS ប្រើប្រាស់ថ្នាក់សមមូលសំរាប់ការបញ្ជូនតរ FEC (Forwarding Equivalent Class) ដើម្បីចាត់បណ្តាកញ្ចប់ដែលត្រូវបញ្ជូនតរទៅមុខទៀត (forwarding packets) នោះជាពួករឺក្រុមខុសៗគ្នា។ បណ្តាកញ្ចប់ទាំងឡាយដែលមាន FEC ដូចគ្នានឹងត្រូវបានចាត់ចែងដូចៗគ្នានៅក្នុងបណ្តាញ MPLS។

តាមរយះការដាក់បន្ថែមស្លាកទៅអោយកញ្ចប់នៅឯច្រកចូលនៃបណ្តាញ MPLS, កញ្ចប់នោះត្រូវបានបញ្ជូនតរទៅមុខទៀតដោយការផ្លាស់ប្តូរស្លាក, គឺអ្វីមួយដូចជាការផ្លាស់ប្តូរនៃ ATM (ATM Switching) អញ្ចឹងដែរ។ ហើយនៅពេលដែលចាកចេញពីបណ្តាញ MPLS, ស្លាកដែលបានបន្ថែមនោះត្រូវបានដកយកចេញហើយកញ្ចប់ដែលបិទស្លាកត្រូវបានបង្កើតទៅជាកញ្ចប់នៃប្រូតូកូលដូចដើមវិញ។

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button