ISAC Cambodia (InfoSec)
GeneralSecurity News

ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android រាប់លានត្រូវបានរងការវាយប្រហារបន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ

បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីសម្រាប់ការពារ និងកម្ចាត់មេរោគដ៏ល្បី Malwarebytes បានឱ្យដឹងថា កាលពីពេលថ្មីៗនេះពួកគេបានទទួលសាររអ៊ូរទាំជាច្រើនពីអ្នកប្រើប្រាស់ដែលប្រើទូរសព្ទប្រព័ន្ធប្រតិបត្តិការ Android ដែលទូរសព្ទរបស់ពួកគេត្រូវបានបញ្ចូលកម្មវិធីដែលពួកគេមិនបានទាញយក ឬបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនដោយខ្លួនឯង។

បន្ទាប់ពីធ្វើការស្រាវជ្រាវ ពួកគេបានរកឃើញថាបញ្ហានេះគឺមកពីការធ្វើបច្ចុប្បន្នភាពកម្មវិធី Barcode Scanner ហើយដែលកម្មវិធីជំនាន់ថ្មីនេះមានបង្កប់មកជាមួយនូវមេរោគ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវពិបាកនឹងយល់នោះថាតើហេតុអ្វីបានជា អ្នកអភិវឌ្ឍកម្មវិធីនេះទើបតែបញ្ចូលមេរោគទៅក្នុងកម្មវិធីនៅពេលដែលពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធីនៅថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២០ ព្រោះភាគច្រើនកម្មវិធីដែលមានមេរោគគឺដោយសារតែអ្នកអភិវឌ្ឍកម្មវិធីប្រើកម្មវិធី SDK ដែលមានបង្កប់មេរោគស្រាប់មកបង្កើតកម្មវិធី មិនដូចក្នុងករណីនេះទេ ដែលអ្នកអ្នកអភិវឌ្ឍកម្មវិធីមានចេតនាបញ្ចូលមេរោគដោយខ្លួនឯង។

កម្មវិធី Barcode Scanner គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ស្កេនឯកសារចូលទៅក្នុងទូរសព្ទហើយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាច្រើនឆ្នាំមកហើយនោះ។ បើតាមការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវ បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជាង ១០លាននាក់បានទាញយកកម្មវិធីនេះ។ ទោះបីជាកម្មវិធីនេះត្រូវបានលុបចេញពី Play Store ហើយក្ដីប៉ុន្តែវាពុំបានលុបចេញពីទូរសព្ទរបស់អ្នកប្រើប្រាស់នោះទេ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ និងចៀសវាងការទាញយកទិន្នន័យពីទូរសព្ទ លោកអ្នកគួរតែលុបកម្មវិធីនេះចេញពីទូរសព្ទរបស់លោកអ្នកឱ្យបានឆាប់រហ័ស៕

ប្រភពពី៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button