5M Gmail Addresses, Passwords Leaked

គណនី ​Gmail ចំនួនប្រមាណ ៥លានត្រូវបានបញ្ចេញនៅក្នុងវិបសាយមួយ

វាគឺជាថ្ងៃមួយទៀត ដែលអ្នកត្រូវតែធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកហើយ។

ក្នុងកំណត់សំគាលរបស់ IDG បានឲ្យដឹងថា មានឯកសារមួយត្រូវបានបង្ហោះនៅក្នុងវិបសាយ bitcoin security forum ដែលបានអះអាងថា មាននូវ គណនី ​Gmail ប្រមាណស្ទើរតែ ៥លាន (addresses និង password)។

ប៉ុន្តែ វាមើលទៅហាក់ដូចជា ភាគច្រើននៃទិន្នន័យទាំងនោះគឺចាស់ៗ ឬក៍ពាក្យសម្ងាត់ភាគច្រើនគឺមិនត្រូវគ្នាជាមួយនឹងអស័យដ្ឋាន។ វិបសាយ Mashable បានឲ្យដឹងថា ទិន្នន័យទាំងនោះ មើលទៅហាក់ដូចជាប្រមូលផ្តុំតាមរយៈការជ្រៀតចូលលួចទិន្នន័យ ហើយរួមមាន email និង password សម្រាប់វិបសាយ ឬក៍ សេវាកម្មរបស់អ្នកទីបី ជាជាងរបស់ ​Gmail ផ្ទាល់។

ជាឧទាហរណ៍ អ្នកអាចប្រើប្រាស់នូវអាស័យដ្ឋាន Gmail របស់អ្នកដើម្បីធ្វើការ log-in ចូលទៅក្នុងវិបសាយ Amazon ប៉ុន្តែអ្នកមិនត្រូវប្រើប្រាស់នូវ ពាក្យសម្ងាត់ដូចគ្នាសម្រាប់ Gmail និង Amazon នោះឡើយ។ បើសិនជាអ្នកវាយប្រហារធ្វើការជ្រៀតចូលដោយជោគជ័យទៅលើ Amazon នោះពួកគេ មិនអាចប្រើប្រាស់វាសម្រាប់ Gmail អ្នកឡើយ។

នៅក្នុងការជូនដំណឹងរបស់ ​Google បាននិយាយថា ខ្លួនបានរកឃើញយ៉ាងហោចណាស់ ២ភាគរយនៃ username និង password រួមគ្នាអាចនឹងដំណើរការបាន ហើយប្រព័ន្ធការពារប្រឆាំងការវាយប្រហារស្វ័យប្រវត្តិ (automated anti-hijacking system) របស់យើង នឹងធ្វើការរាំងស្កាត់ (blocked) នូវការព្យាយាម log-in ណាច្រើនដឹង។ បើបានធ្វើការការពារនូវគណនីណាដែលរងគ្រោះ ហើយបានទាមទារឲ្យអ្នកប្រើប្រាស់ធ្វើការ ផ្លាស់ប្តូរ (reset) នូវពាក្យសម្ងាត់របស់ពួកគេសារជាថ្មី។

អ្នកវាយប្រហារមិនបានធ្វើការលួចយកនូវ username/passwords នោះតាមរយៈការជ្រៀតចូលដោយផ្ទាល់ទៅក្នុងប្រព័ន្ធ ​Google ឡើយ នេះបើតាមក្រុមហ៊ុនបាននិយាយ។ ប៉ុន្តែបើសិនជាអ្នកប្រើប្រាស់ពាក្យសម្ងាត់តែមួយដូចគ្នា ចំពោះសេវាកម្មដទៃទៀតនៅតាមវិបសាយនានា ឬក៍មិនដែលផ្លាស់ប្តូរពាក្យសម្ងាត់ របស់អ្នកសោះនោះ សូមអ្នកគិតគូរជាថ្មីម្តងទៀត ហើយផ្លាស់ប្តូរវាជាបន្ទាន់។

វិធីសាស្ត្រក្នុងការជ្រើសរើសពាក្យសម្ងាត់ដែលខ្លាំង (ពិបាកក្នុងការទាយ)

គន្លឹះក្នុងការគ្រប់គ្រងពាក្យសម្ងាត់

ព័ត៌មានបន្ថែម៖

http://www.pcmag.com/article2/0,2817,2468289,00.asp

Exit mobile version