ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsTelecom & ICT

ការវិវត្តន៍នៃបច្ចេកវិទ្យា 5G, ផ្លូវទៅកាន់បច្ចេកវិទ្យា 6G

3GPP (Third Generation Partnership Project) បានកំនត់ន័យបច្ចេកវិទ្យាចល័តជំនាន់ទីប្រាំ (5G) នៅក្នុងការចេញផ្សាយបច្ចេកទេស Release 15 ដើម្បីសំរេចនូវតម្រូវការនៃការបំពេញមុខងារ IMT-2020 របស់សហភាពទូរគមនាគមន៍អន្តរជាតិ ITU និងជួយអោយសម្រេចបាននូវប្រភេទនៃសេវាខុសៗគ្នាដែលត្រូវគ្នានឹងសេណារីយ៉ូនៃការប្រើប្រាស់ទាំងឡាយដូចជា enhanced Mobile Broadband (eMBB), Ultra Reliable Low Latency Communications (URLLC) និង massive Machine Type Communications (mMTC)។ ឧទាហរណ៍តម្រូវការនៃការបំពេញមុខងាររបស់ 5G រួមមានល្បឿនបញ្ជូនទិន្នន័យអតិបរមា 20 Gbps peak data rate, រយះពេលនៃការបញ្ជូនទិន្នន័យទាប 1 ms radio network latency, ល្បឿនបញ្ជូនទិន្នន័យក្នុងមួយម៉ែត្រក្រឡាភូមិសាស្រ្ត 10 Mbps/m2 area throughput, ព្រមទាំងចំនួនគ្រឿងឧបករណ៍ IoT devices មួយលានគ្រឿង (ល្បឿនទាប) ក្នុងមួយគីឡូម៉េត្រការេ។ ដើម្បីផ្តល់សេវាជាគោលដៅបានបាន 5G ត្រូវមានប្លុកផ្សំមូលដ្ឋានសំខាន់ៗ រួមមាន New Radio (NR) air interface, បច្ចេកទេសវិទ្យុថ្មីនិងស្ថាបត្យកម្មនៃបណ្តាញស្នូល new radio and core network architectures, បច្ចេកវិទ្យានិម្មិតកម្មនិងស្វ័យប្រវត្តិកម្ម virtualization and automation technologies ព្រមទាំងប្រភេទនៃគ្រឿងឧបករណ៍ថ្មីៗ។ 

ខណះដែលការចេញផ្សាយបច្ចេកទេស Release 15 ផ្តល់នូវក្របខ័ណ្ឌគ្រឹះដ៏រឹងមាំមួយ ការពង្រីកបន្ថែមទៀតលើការបំពេញមុខងារនិងករណីប្រើប្រាស់ត្រូវបាននិងកំពុងតែធ្វើឡើងយ៉ាងសកម្មដោយ 3GPP។

– Release 15: 3GPP កំនត់ន័យដំណាក់កាលទីមួយនៃ 5G នៅក្នុងការចេញផ្សាយបច្ចេកទេស Release 15 (R15)។ ឧទាហរណ៍ចំនុចពិសេសៗនៃ R15 រួមមាន New Radio (NR) air interface, ស្ថាបត្យកម្មបណ្តាញវិទ្យុថ្មីដែលត្រូវបានហៅថាបណ្តាញច្រកចូលតាមវិទ្យុជំនាន់បន្ទាប់ Next-Generation Radio Access Network (NG-RAN), ស្ថាបត្យកម្មបណ្តាញស្នូលថ្មីដែលត្រូវបានហៅថាបណ្តាញស្នូលជំនាន់បន្ទាប់ Next Generation Core (NGC) រឺ 5G Core (5GC), ស្ថាបត្យកម្មផ្អែកលើសេវាកម្ម Service Based Architecture (SBA), កាច្រៀកជាបណ្តាញឡូសិក Network Slicing និង Edge Computing នៅឯជាយនៃបណ្តាញ។ 

– Release 16: ត្រូវបានហៅផងដែរថាជាដំណាក់កាលទីពីរនៃ 5G, ចំនុចពិសេសៗនៃ R16 រូមមានបង់ប្រេកង់ដែលពុំចាំបាច់មានអាជ្ញាប័ណ្ឌ NR-Unlicensed (NR-U), ការរួមបញ្ចូលគ្នារវាងច្រកចូលតាមវិទ្យុ និងបណ្តាញបញ្ចូនទិន្នន័យចេញពីស្ថានីយគោល Integrated Access and Backhaul (IAB), គមនាគមន៍ឥតខ្សែរវាងយាន្តយន្តជាមួយនឹងគ្រឿងប្រដាប់ទាំងអស់ enhanced Vehicle-to-Everything (eV2X), ការពង្រីកលើគមនាគមន៍ដែលមានរយះពេលបញ្ជូនទិន្នន័យទាបនិង IoT ឧស្សាហកម្ម URLLC and Industrial IoT (IIoT) enhancements ព្រមទាំងស្រទាប់ស្ថាបត្យកម្មជំនួយសេវាកម្មដល់វិស័យដ៏ទៃផ្សេងទៀត Service Enabler Architecture Layer (SEAL) for verticals។

– Release 17: ចំនុចពិសេសៗជាសក្តានុពលនៃការចេញផ្សាយបច្ចេកទេស R17 រួមមានបណ្តាញដែលមិននៅលើដី Non Terrestrial Networks (NTNs) (ពោលគឺបណ្តាញដែលប្រើផ្កាយរណប), បង់ប្រេកង់ថ្មីៗ (ដូចជា 7-24 GHz និង > 53 GHz), និង NR-Light ជាគមនាគមន៍ឥតខ្សែដែលបំពេញនូវតម្រូវការថ្មីដូចជាការប្រើប្រាស់ថាមពល UE តិចទាបជាងសំរាប់ទ្រទ្រង់ដល់បណ្តាញ sensor networks ឥតខ្សែក្នុងឧស្សាហកម្ម។

– 6G: ការដាក់អោយដំណើរការដំណាក់កាលទីមួយនៃ 5G បានចាប់ផ្តើមកាលថ្មីៗនេះនាឆ្នាំ 2019 កន្លងទៅ ហើយបណ្តាការចេញផ្សាយបច្ចេកទេស releases នៅក្រោយ R15 នឹងបន្តរការប្រើប្រាស់សក្តានុពលដ៏ធំធេងរបស់ 5G។ តែបច្ចេកវិទ្យាចល័ត cellular technology ជំនាន់ថ្មីមួយជាធម្មតានឹងលេចចេញជារូបរាងឡើងរៀងរាល់ដប់ឆ្នាំម្តង ហើយបច្ចេកវិទ្យាជំនាន់ទីប្រាំមួយ 6G អាចត្រូវបានរំពឹងថានៅប្រហែលឆ្នាំ 2030។ 6G អាចផ្តល់រូបភាពដូចពិត high-fidelity holograms, គមនាគមន៍នៃ sensor ច្រើន multi-sensory communications (ដូចជាការ ប៉ះ, ស្គាល់រស់ជាតិនិង/រឺស្គាល់ក្លិន!), គមនាគមន៍ប្រើបង់ប្រេកង់តេរ៉ាហឺត Tera Hertz (THz) ព្រមទាំងបញ្ញាសិប្បនិម្មិតគ្រប់ទីកន្លែង pervasive Artificial Intelligence (AI)។

ចំនុចពិសេសៗមួយចំនួនអាចត្រូវបានយកមកបង្ហាញជាដំបូងនៅក្នុងការចេញផ្សាយបច្ចេកទេស release មួយប៉ុន្តែអាចត្រូវបានកំនត់ន័យលំអិតនៅក្នុងការចេញផ្សាយបច្ចេកទេស release បន្តបន្ទាប់៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖​ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button