ISAC Cambodia (InfoSec)
GeneralSecurity News

អ្នកលេងហ្គេមគួរតែត្រូវប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងរបស់កម្មវិធីសម្រាប់បន្ទះឈីបវីដេអូ

កាលពីថ្ងៃព្រហស្បតិ៍មុននេះ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបវីដេអូ (Graphics Processing Units-GPUs) សម្រាប់កុំព្យូទ័រដ៏ល្បីមួយនោះបានធ្វើការកែសម្រួលកម្មវិធីចំនួន១៦ ដែលអាចឱ្យជនអនាមិកធ្វើការវាយប្រហារប្រភេទ DoS ដែលធ្វើឱ្យកុំព្យូទ័រគាំងឈប់ដំណើរការ ឬពួកគេអាចធ្វើការកែប្រែ ឬលួចទាញយកទិន្នន័យសំខាន់ៗពីក្នុងកុំព្យូទ័របានទៀតផង។

កម្មវិធីដែលមានភាពចន្លោះប្រហោងនេះគឺជាកម្មវិធីសម្រាប់បន្ទះឈីបវីដេអូដែលគេហៅថា GPU Display Driver ហើយមុខងាររបស់វាគឺដើម្បីឱ្យកុំព្យូទ័រអាចធ្វើការទំនាក់ទំនងជាមួយនឹងបន្ទះឈីបវីដេអូដែលអ្នកប្រើប្រាស់បានដាក់បន្ថែម។ នេះជាលើកទីមួយសម្រាប់ឆ្នាំ ២០២១ ដែលក្រុមហ៊ុន Nvidia បានធ្វើបច្ចុប្បន្នភាពកម្មវិធី ហើយភាគច្រើនសម្រាប់តែកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows និង Linux។ កាលពីឆ្នាំកន្លងទៅក្រុមហ៊ុនក៏បានធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីមួយចំនួនមានដូចជាកម្មវិធី GeForce Experience និងកម្មវិធី GeForce Now ជាដើម។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់តាមតំណភ្ជាប់ដូចខាងក្រោម៖https://nvidia.custhelp.com/app/answers/detail/a_id/5142

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button