ISAC Cambodia (InfoSec)
GeneralSecurity News

មុខ​ងារ​ថ្មី Off-Facebook Activity អាចឱ្យអ្នកគ្រប់គ្រងឯកជនភាពបានច្រើនជាងមុន

Off-Facebook Activity គឺជា​មុខ​ងារ​ថ្មី​របស់​ហ្វេស​ប៊ុក ដែល​ ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​លទ្ធភាព​ច្រើន​ជាង​មុន​ក្នុង​ការ​គ្រប់​គ្រង​ទិន្នន័យ​របស់​ពួក​គេ​នៅ​លើ​ហ្វេស​ប៊ុក។ មុខ​ងារ​នេះ​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​មើល​ឃើញ​នូវ​ចំនួន​គេហ​ទំព័រ និង​កម្ម​វិធី​នៅ​លើ​ទូរស័ព្ទ (App) ដែល​បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ហ្វេស​ប៊ុក និង​អាច​ឱ្យ​អ្នក​បញ្ចប់​ទំនាក់​ទំនង​រវាង​គេហ​ទំព័រ និង App ទាំង​នោះ​ជា​មួយ​ហ្វេស​ប៊ុក​បាន។

គេហ​ទំព័រ​ ឬ App ទាំង​នោះ​ បាន​ផ្ញើ​ទិន្នន័យ​អំពី​អ្នក​មួយ​ចំនួន​ទៅ​ឱ្យ​ហ្វេស​ប៊ុក​ នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​មើល​គេហ​ទំព័រ ឬ​ប្រើ App របស់​ពួក​គេ។ ឧទាហរណ៍ អ្នក​ចូល​ទៅ​គេហ​ទំព័រ​លក់​ទំ​និញ​មួយ​ ពេល​នោះ​អ្នក​បាន​ចាប់​អារម្មណ៍​ទំនិញ​មួយ​ ហើយ​ក៏​បាន​ចុច​ដើម្បី​មើល​ព័ត៌​មាន​លម្អិត​ពី​ទំនិញ​នោះ។ នៅ​ពេល​ដែល​អ្នក​ចុច​លើ​ទំនិញ​នោះ​ ម្ចាស់​គេហ​ទំព័រ​ ដឹង​ព័ត៌​មាន​មួយ​ចំនួន​ពី​អ្នក ដូច​ជា​ ឧបករណ៍​ដែល​អ្នក​ប្រើ (កុំព្យូទ័រ ឬ​ទូរស័ព្ទ) ដឹង​ពី​ទី​តាំង​របស់​អ្នក​ និង​សកម្មភាព​របស់​អ្នក​លើ​គេហ​ទំព័រ​របស់​គេ។ ពួក​គេ​បាន​ផ្ញើ​ព័ត៌​មាន​មួយ​ចំនួន​របស់​អ្នក​ទៅ​ឱ្យ​ហ្វេស​ប៊ុក​ ហើយ​ហ្វេស​ប៊ុក​នឹង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ សិក្សា​ពី​អ្នក​ ដើម្បី​បង្ហាញ​ត្រ​លប់​មក​វិញ​នូវ​ពាណិជ្ជ​កម្ម ឬ​សេវា​កម្ម​ដែល​អ្នក​អាច​នឹង​ចាប់​អារម្មណ៍។ ដូច​នេះ​ហើយ​បាន​ជា​អ្នក​តែង​តែ​ឃើញ​ពាណិជ្ជ​កម្ម ដែល​ទាក់​ទង​នឹង​អ្នក​នៅ​ពេល​ដែល​អ្នក​ប្រើ​ហ្វេស​ប៊ុក។

ទោះ​បី​ជា​អ្នកប្រើ​មុខ​ងារ​នេះ (Disconnect Website and App) មិន​មែន​មាន​ន័យ​ថា​ អ្នក​នឹង​ឈប់​ឃើញ​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​លើ​ហ្វេសប៊ុក​អ្នកនោះ​ទេ។ អ្នក​នៅ​តែ​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ដដែល ​គ្រាន់តែ​ផ្ទាំង​ពាណិជ្ជកម្ម​ទាំង​នោះ វា​មិន​សូវ​ទាក់​ទង​នឹងសកម្មភាព​នៃការ​ប្រើអ៊ីនធឺណែត និងហ្វេសប៊ុករបស់អ្នក ព្រោះ​អ្នក​បាន​​ប្រាប់​ទៅ​គេហទំព័រ​ និង​ App ផ្សេងៗ​ឈប់​ឱ្យ​ផ្ញើ​ទិន្នន័យ​ពី​សកម្មភាព​នៃការប្រើអ៊ីន​ធឺណិត​ទៅក្រុមហ៊ុន​ហ្វេសប៊ុក។

ដើម្បី​ចូល​ទៅ​កាន់​មុខ​ងារ​ថ្មី​នេះ អ្នក​ត្រូវ៖

១- ចូល​ទៅ​កាន់ Settings

២- ចុលលើពាក្យ Your Facebook Information ដែល​នៅផ្នែក​ខាង​ឆ្វេង → ចុច​លើ​ពាក្យ Off-Facebook Activity ឬ​ចូល​ទៅ​កាន់​តំណ​ភា្ជប់​នេះ https://www.facebook.com/off_facebook_activity/

៣- ចុច​លើ​ពាក្យ​ Clear History

៤- អ្នកនឹងឃើញ​ចំនួន​គេហទំព័រ និង App ដែល​បាន​ភ្ជាប់​ជាមួយ​ហ្វេសប៊ុក​របស់អ្នក → ចុច​លើ​ពាក្យ​ Clear History

៥- ចុចលើពាក្យ More Options

៦- ចុច​លើ​ពាក្យ​ Manage Future Activity

៧- បន្ទាប់​ពី​ចុច​លើ​ Manage Future Activity រួច អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លោត​ឡើង → ចុច​លើពាក្យ​ Manage Future Activity ម្តង​ទៀត

៨- ចុច​លើ សញ្ញា​ពណ៌​ខៀវ​ ដើម្បី​ផ្តាច់ទំនាក់​ទំនង​គេហទំព័រ និង App ផ្សេងៗជាមួយ​ហ្វេសប៊ុក​របស់អ្នក

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button