ISAC Cambodia (InfoSec)
GeneralSecurity News

⁣Facebook got sophisticated attacked

ក្រុមហ៊ុន Facebook បានចេញនូវ សេចក្តីប្រកាសមួយ កាលពីម្សិលមិញថ្ងៃសុក្រថា ក្រុមហ៊ុនទទួលរងគ្រោះ ដោយសារ ការវាយប្រហារដ៏ស្មុគស្មាញ (sophisticated attacked) នៅក្នុងខែមករា ប៉ុន្តែមិនបានប៉ៈពាល់ ដល់ទិន្នន័យអ្នកប្រើប្រាស់ឡើយ។

ការវាយប្រហារនេះ បណ្តាលមកពី បុគ្គលិករបស់ក្រុមហ៊ុន Facebook បើកវិបសាយមានមេរោគ បន្ទាប់មក មេរោគនោះ បានបញ្ជូលចូលក្នុងកុំព្យូទ័រ របស់ពួកគេ។

កាលពីខែមុន ក្រុមការងារសន្តិសុខនៃក្រុមហ៊ុន Facebook បានរកឃើញថា ប្រព័ន្ធរបស់ពួកគេត្រូវបាន ក្លាយជាគោលដៅនៃការវាយប្រហារដ៏ស្មុគស្មាញ នេះគឺអ្វីដែលបាននិយាយនៅក្នុង ប្លុកផ្លូវការក្រុមហ៊ុន។ ការវាយប្រហារកើតមានឡើងដោយសារតែ បុគ្គលិកក្រុមហ៊ុនបើកមើលវិបសាយ mobile developer ដែលមានបង្កប់មេរោគ ដែលបានបញ្ចូលទៅក្នុង កុំព្យូទ័រ បុគ្គលិកទាំងនោះ។

Facebook បានបន្ថែមទៀតថា កុំព្យូទ័រ Laptops ទាំងនោះគឺធ្វើបច្ចុប្បន្នកម្ម ថ្មីបំផុតទាំងប្រព័ន្ធប្រតិបតិ្តការ កម្មវិធី និងកម្មវិធីកំចាត់និងទប់ស្កាត់មេរោគ។

នៅពេលដែលយើងបានរកឃើញវត្តមាននៃមេរោគភ្លាម យើងចាត់វិធានការជាបន្ទាន់ទៅលើកុំព្យូទ័រដែលមាន បញ្ហានោះ  ជូនដំណឹងដល់ភ្នាក់ងារប៉ូលីស និងចាប់ផ្តើមធ្វើ ការស៊ើុបអង្កេត ជាបន្ទាន់ដែលបន្តមកដល់ថ្ងៃនេះ។ យើងគ្មានភស្តុតាងបង្ហាញថាទិន្នន័យអ្នកប្រើប្រាស់ ទទួលរងផលប៉ៈពាល់ដោយសារតែការវាយប្រហារនេះទេ។

វាមានភាពប្រាកដថា អ្នកផ្សេងៗទៀតគឺទទួលរងគ្រោះដោយការវាយប្រហារក្នុងពេលថ្មីៗនេះដែរ។ ដោយសារតែ យើងជាក្រុមហ៊ុនទី១ ដែលរកឃើញនូវបញ្ហានេះ យើងបានធ្វើការ ចែករំលែក ព័ត៌មាននេះជា បន្ទាន់ទៅកាន់ ក្រុមហ៊ុនដទៃទៀត និងផ្នែកទាំងឡាយណាដែលទទួលរងឥទ្ធិពល។

ជាផ្នែកមួយនៃប្រតិបត្តិការស៊ើុបអង្កេត ធ្វើកំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង វិស្វករផ្ទៃក្នុង ជាមួយនឹង ក្រុមសន្តិសុខនៅក្រុមហ៊ុនផ្សេង និងជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការ សិក្សាទៅលើអ្វីៗទាំងអស់អំពីការ វាយប្រហារនោះ និងវិធីសាស្រ្តធ្វើដូចម្តេចដើម្បីការពារបញ្ហានេះ កុំឲ្យកើតមានឡើងក្នុងពេលអនាគតទៀត។

ប្រភព៖⁣

– http://www.guardian.co.uk/technology/2013/feb/16/facebook-hacked

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

2 Comments

  1. ខ្ញុំចងសួរថាតើគេអាចរកឃើញទីតាំងដែលបង្កើត virus រួចអាចចាប់អ្នកដែលបង្កើតបានដែររឺទេ?

    1. យើងមិនអាចរកឃើញតាមលក្ខណៈធម្មតាបានទេ! យើងអាចដឹងទីតាំងមេរោគនោះបាន លុះត្រាតែយើងដឹងពីឈ្មោះមេរោគនោះ ហើយស្វែងរកព័ត៌មាននៅក្នុង Google។ ចំពោះអ្នកដែលបង្តើតមេរោគនោះ ភាគច្រើនបំផុតនោះ គឺមិនអាចចាប់ខ្លួនបានទេ!

Related Articles

Back to top button