What is Ransomware?
តើអ្វីទៅជា Ransomware?
ការយល់ដឹងទូទៅ
Ransomware គឺជាប្រភេទនៃមេរោគ ដែលឧក្រិដ្ឋជនបានប្រើប្រាស់រួចតំឡើងនៅក្នុងកុំព្យូទ័ររបស់អ្នក ហើយធ្វើការចាក់សោរកម្មវិធី ឬឯកសារនានាពីចម្ងាយដោយមិនឲ្យអ្នកបើកបានឡើយ។ Ransomware បានបង្កើតនូវផ្ទាំងវិនដូរ (pop-up) វិបភេជ ឬក៍អ៊ីម៉ែល ធ្វើការព្រមានអ្នក ដោយមើលទៅហាក់ដូចជា មកពីអាជ្ញាធរមានសមត្ថកិច្ច។ វាធ្វើការពន្យល់ថា កុំព្យូទ័រ ឬឯកសាររបស់អ្នកត្រូវបានចាក់សោរ ដោយសារតែសកម្មភាពត្រឹមត្រូវរបស់អ្នក ហើយត្រូវការបង់ប្រាក់ មុនពេលដែលអ្នកអាចបើកនូវឯកសារនោះបានមកវិញ។ ថ្មីៗនេះ គឺកម្មវិធី Ransomware ធ្វើការចាក់សោរឯកសារសំខាន់ៗរបស់អ្នកទាំងអស់ក្នុងកុំព្យូទ័រ ហើយទាមទារដោយផ្ទាល់តែម្តងឲ្យអ្នកបង់ប្រាក់។
ស្វែងយល់បន្ថែម >> យល់ដឹងអំពី Phishing Attack
ហានិភ័យ និងការគំរាមគំហែង
ជាធម្មតា Ransomware ដូចជាមេរោគ (worm) ដទៃទៀតដែរ ដែលឆ្លងចូលទៅកាន់កុំព្យូទ័ររបស់អ្នកតាមការទាញយកឯកសារ (download) ឬក៍ចំនុចខ្សោយដែលមាននៅក្នុងបណ្តាញ។ Ransomware ជារឿយៗត្រូវបានតំឡើងនៅពេលដែលអ្នកបើកនូវឯកសារភ្ជាប់ (attachment) មកជាមួយអ៊ីម៉ែល ឬក៍ នៅពេលដែលអ្នកចុចលើតំណរភ្ជាប់ (link) នៅក្នុងខ្លឹមសារអ៊ីម៉ែល ឬក្នុងវិបសាយបណ្តាញទំនាក់ទំនងសង្គម ឬវិបសាយដ៍ទៃៗ។
ស្វែងយល់បន្ថែម >> ការវាយប្រហារដែលនិយមប្រើប្រាស់
យុទ្ធសាស្ត្រឆ្លើយតប
- ធ្វើបច្ចុប្បន្នភាពរាល់កម្មវិធីទាំងអស់ដែលមានក្នុងកុំព្យូទ័រអ្នក
- បើកនូវមុខងារ Firewall
- កុំបើកមើលសារ SPAM ឬចុចនៅលើតំណរភ្ជាប់មិនសមរម្យនៅក្នុងអ៊ីម៉ែល ឬវិបសាយ
- ប្រើប្រាស់កម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ
- ធ្វើការស្កេននូវកុំព្យូទ័ររបស់អ្នកជាប្រចាំដើម្បីរកមេរោគផ្សេងៗ
ស្វែងយល់ជាមួយវិដេអូ