Yahoo Servers Were Owned By Bash Bug Hackers

ម៉ាសីុនមេរបស់ក្រុមហ៊ុន Yahoo ត្រូវបានគ្រប់គ្រងដោយអ្នកវាយប្រហារ

យ៉ាងហោចណាស់ ម៉ាសីុនមេពីរ របស់ក្រុមហ៊ុន ​Yahoo ត្រូវបានវាយប្រហារកាលពីចុងសប្តាហ៍មុនដោយជ្រៀតចូលទៅតាម ចំនុចខ្សោយដ៏ល្បីល្បាយ ShellShock នាពេលថ្មីៗនេះ។

ព័ត៌មានលំអិតនៃការវាយប្រហារ ត្រូវបានបញ្ចេញដោយអ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មាន Jonathan Hall ដែលបានអះអាងថា អ្នកវាយប្រហារ ​Romanian បានព្យាយាមបង្កើតនូវបណ្តាញ BotNET ដ័ធំមួយទៅលើម៉ាសីុនដែលបានរងគ្រោះ ដោយសារតែការវាយប្រហារទៅលើម៉ាសីុនមេរបស់ ​Yahoo។ អ្នកនាំពាក្យ ក្រុមហ៊ុន ​Yahoo បាននិយាយថា ពួកគេបានបានដាក់បញ្ហានៅដាច់ដោយឡែកហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតអំពីការវាយប្រហារនោះទេ។

អ្នកនាំពាក្យបាននិយាយថា “កាលពីយប់មិញ យើងបានដាក់នូវម៉ាសីុនមេដែលមានបញ្ហានៅដាច់ដោយឡែក ហើយក្នុងពេលនេះ មិនមានភស្តុតាងបញ្ជាក់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានលួចឡើយ។

លោក Hall បាននិយាយថា មានម៉ាសីុនមេពីរ ដែលត្រូវបានកំណត់ថា ត្រូវបានទទួលរងការវាយប្រហារ ១០០ភាគរយ (dip4.gq1.yahoo.com) ដែលជាម៉ាសីុនមេ ជាចំនុចដើមនៃការវាយប្រហារតាមរយៈ ShellShock។

ព័ត៌មាន

http://www.reddit.com/r/technology/comments/2ifbjb/yahoo_got_hacked_this_morning_hooray_for/

http://www.futuresouth.us/yahoo_hacked.html

Exit mobile version