ISAC Cambodia (InfoSec)
GeneralJob RecruitmentSecurity News

អាជីពការងាររបស់អ្នកមានវិញ្ញាបនប័ត្រ CISSP និងប្រាក់ខែរំពឹងទុក

សេចក្តីផ្តើម

ISC2’s CISSP នៅតែជាវិញ្ញាបនប័ត្រមួយដែលមានតម្រូវការ និងទទួលបានការទទួលស្គាល់ជាសាកលនៅក្នុងជំនាញសន្តិសុខព័ត៌មាន។ ការស្វែងរកបេក្ខជនបំពេញការងារនៅក្នុងសហគ្រាសធំៗនៅជុំវិញពិភពលោក, វិញ្ញាបនប័ត្រ CISSP គឺជាការទាមទារមួយដ៏ចាំបាច់មួយនៅក្នុងការងារផ្នែកសន្តិសុខព័ត៌មាន ។

អាជីពការងារផ្នែកសន្តិសុខព័ត៌មាន

ក្នុងនាមជាអ្នកវិភាគ ឬផ្តល់ប្រឹក្សាផ្នែកសន្តិសុខព័ត៌មាន នៅពេលដែលអ្នកធ្វើការក្នុងតួនាទីជា IT & Information Security ជាទូទៅអ្នកផ្តោតទៅលើ សន្តិសុខផ្នែកហេដ្ឋារចនាសម្ព័ន្ធ (IT Infrastructure Security), សន្តិសុខទៅលើកម្មវិធី ​(applicaiton security), គោលនយោបាយសន្តិសុខនិងនីតិវិធី ​(IT policies and procedures) និងគោលការណ៍នានាពាក់ព័ន្ធទៅនឹងសន្តិសុខព័ត៌មាន។

អ្នកប្រហែលជានៅក្នុងទីតាំងមួយនៃអាជីពការងាដើម្បីសំលឹងមើលឧិកាសក្នុងការចាប់យកជំនាញផ្នែកសន្តិសុខព័ត៌មាន ហើយនឹងស្វែងរកផ្លូវដើម្បីសម្រេចគោលបំណងរបស់អ្នក។

ដើម្បីចាប់យកវីញ្ញាបនប័ត្រ CISSP ឬ ​Certified Information Systems Security Professional, អ្នកដែលកាន់នូវវិញ្ញាបនប័ត្រនេះ តែងតែទាមទារនូវប្រាក់ខែច្រើនជាងអ្នកដែលមិនមានវិញ្ញាបនប័ត្រ។ អ្នកដែលមានសញ្ញាបនប័ត្រនេះតែងតែត្រូវបានគេសាកសួរយោបល់ក្នុងការផ្តល់ការប្រឹក្សាដើម្បីអភិវឌ្ឍន៍គោលនយោបាយថ្មីៗ និងនីតិវិធីពាក់ព័ន្ធ។

ប្រាក់ខែដែលចង់បាន

តើអ្វីដែលអ្នកចង់បាននៅពេលដែលអ្នកទទួលបានវិញ្ញបនប័ត្រ CISSP? ខាងក្រោមនេះគឺជាដកស្រង់ចេញពីវេបសាយ Payscale សម្រាប់ជាឯកសារយោងទៅតាមប្រទេសនិមួយៗដោយរួមមានទាំងបញ្ជាប់ (links) នៅក្នុងនោះផងដែរ។ និយាយជារួម ប្រាក់ខែគឺពឹងផ្អែកទៅលើកត្តាមួយចំនួនដោយរួមមាន បទពិសោធន៍, ទីតាំងបម្រើការងារ ។ល។ និង ។ល។

ខាងក្រោមនេះគឺជាមធ្យមភាពប្រចាំប្រទេសនីមួយៗក្នុងឆ្នាំ ២០១៦ សម្រាប់អ្នកដែលមានវិញ្ញាបនប័ត្រ CISSP រួមនឹងបទពិសោធន៍ពី ៥ ទៅ ៩ឆ្នាំ ៖

ចក្រភពអង់គ្លេស គឺមានចន្លោះរវាងពី £52,000 and £64,000 ក្នុងមួយឆ្នាំ ។

សហរដ្ឋអាមេរិក គឺមានចន្លោះរវាងពី $90,000 and $110,000 ក្នុងមួយឆ្នាំ ។

ឥណ្ឌា គឺមានចន្លោះរវាងពី INR120,000 and INR180,000 ក្នុងមួយឆ្នាំ ។

អូស្ត្រាលី គឺមានចន្លោះរវាងពី AU$102,000 and $125,000 ក្នុងមួយឆ្នាំ ។

United Arab Emirates គឺមានចន្លោះរវាងពី AED 245,000 and AED 370,000 ក្នុងមួយឆ្នាំ ។

ខាងលើនេះគ្រាន់តែតួលេខមួយចំនួនសម្រាប់ផ្តល់ជាការយល់ដឹងទូទៅទៅលើប្រាក់ខែ ដែលនឹងទទួលបាននៅពេលដែលអ្នកធ្វើការពេញម៉ោងជាមួយនឹងវិញ្ញាបនប័ត្រ CISSP ។

សរុបសេចក្តីមក CISSP គឺជាវិញ្ញាបនប័ត្រមួយសម្រាប់អ្នកដែលចង់ទទួលបានតួនាទីខ្ពស់នៅក្នុងជំនាញសន្តិសុខព័ត៌មាន ហើយទទួលបានប្រាក់ខែខ្ពស់ជាមួយនឹងការគោរព៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button