ISAC Cambodia (InfoSec)
GeneralSecurity News

Xiaomi បង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចបញ្ចូលថ្មទូរសព្ទពីចម្ងាយ (Remote Charging)

ដោយសារតែមានការប្រលងប្រជែងគ្នាខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យារវាងក្រុមហ៊ុន បានធ្វើឱ្យការវិវឌ្ឍន៍នៃបច្ចេកវិទ្យា កាន់តែមានសន្ទុះនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ដូចជាម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មទូរសព្ទពីចម្ងាយបាន រហូតដល់ទៅ៤ម៉ែត្រ ហើយទូរសព្ទនីមួយៗនឹងទទួលបានកម្លាំងសាក 5W។ ទោះបីជាការផ្ដល់កម្លាំងសាកត្រឹមតែ 5W វាមិនអាចបញ្ចូលថ្មបានលឿននោះទេ បើយើងប្រៀបធៀបទៅនឹងបច្ចេកវិទ្យាបញ្ចូលថ្មតាមរយៈខ្សែនាពេលបច្ចុប្បន្ន ប៉ុន្តែវាក៏មិនយឺតពេកនោះដែរ។

Mi Air Charge គឺជាឈ្មោះដែលក្រុមហ៊ុនបានប្រើក្នុងការផ្សព្វផ្សាយឧបករណ៍ថ្មីនេះ ហើយក្រុមហ៊ុនក៏បានប្រកាសផងដែរថា បច្ចេកវិទ្យានេះគឺមិនមែនជាការស្រមើស្រមៃនោះទេ ដែលនេះអាចមានន័យថាបច្ចេកវិទ្យានេះនឹងមានដាក់ឱ្យប្រើប្រាស់នៅក្នុងពេលអនាគតឆាប់ៗនេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏មានបំណងធ្វើឱ្យឧបករណ៍សាកថ្មនេះអាចប្រើបានជាមួយនឹងនាឡិកាវៃឆ្លាត និងធុងប៉ាស់យួរដៃ (Speaker) បានទៀតផង។

គួរបញ្ជាក់ផងដែរថា ទោះបីជានាពេលបច្ចុប្បន្នយើងបានឃើញពីបច្ចេកវិទ្យាសម្រាប់សាកថ្មទូរសព្ទជាច្រើនប្រភេទដោយមិនចាំបាច់ភ្ជាប់ខ្សែ (Wireless) ប៉ុន្តែវានៅតែតម្រូវឱ្យយើងដាក់ទូរសព្ទជាប់នឹងឧបករណ៍ឆ្នាំងសាកនោះដដែល ដើម្បីអាចបញ្ចូលថ្មបាន៕

ប្រភពពីៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button