WhatsApp’s privacy investigated by joint Canadian-Dutch probe

កម្មវិធី WhatsApp ដែលមានការពេញនិយម សម្រាប់ការផ្ញើរសារឆ្លើយឆ្លងគ្នា សម្រាប់ smartphone នោះ កំពុងតែត្រូវស្ថិតក្រោមការសើុបអង្កេតរបស់រដ្ឋាភិបាល នៅ Canada និង Netherlands សម្រាប់រយៈពេលស្ទើរតែពេញមួយឆ្នាំ សម្រាប់ការរំលោភបំពានលើ ច្បាប់ការសំងាត់ (privacy acts)។

នេះគឺជាលើកទីមួយហើយ ដែលប្រទេសទាំងពីរបានធ្វើការរួមគ្នា ដើម្បីធ្វើការសើុបអង្កេតលើ privacy ដោយទទួលបានលទ្ធផលគួរជាទីពេញចិត្ត។

បញ្ហាទីមួយដែលត្រូវបានត្រួតពិនិត្យនោះ គឺលទ្ធភាពដែលនណាម្នាក់អាចមានលទ្ធភាពបន្លំ ឬចុះឈ្មោះលេខ ទូរស័ព្ទអ្នកផ្សេង សម្រាប់ប្រើប្រាស់សេវាកម្មដោយគ្មានការអនុញ្ញាត ឬក៏លួចចាប់យក សារ។

ចំនុចមួយទៀតគឺថា WhatsApp ទាមទារឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ជូន ព័ត៌មាននៅក្នុង address book ទាំងអស់ ដើម្បីកំណត់ថាតើ មិត្តភ័ក្តនៅក្នុង address book ទាំងអស់នោះ ជាអ្នកប្រើប្រាស់របស់ WhatsApp ឬក៏អត់។ ចំនុចខ្វះខាតមិនមាននូវជម្រើសថាតើ contact ណាដែលអ្នកត្រូវការបញ្ជូន គឺត្រូវបានចាត់ទុកថារំលោភបំពានលើ privacy acts។

ប្រភព៖ Canadian Report

Exit mobile version