CybercrimeSecurity News

ទិន្នន័យអ្នកប្រើប្រាស់ប្រមាណជា ៥០០លាននាក់របស់ WhatsApp ត្រូវបានបែកធ្លាយដាក់លក់ជាសាធារណៈ

ISAC Cambodia (InfoSec)

បុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការដាក់នូវលេខទូរស័ព្ទ ​(បច្ចុប្បន្នភាព) ប្រមាណជិត ៥០០លានលេខនៃអ្នកប្រប្រាស់ ​WhatsApp។ ការស៊ើបអង្កេតទៅលើទិន្នន័យទាំងនោះត្រូវបានបញ្ជាក់ថាពិតប្រាកដមែន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ មានបុគ្គលម្នាក់បានធ្វើការបង្ហោះព័ត៌មាននៅក្នុងទេវិកាហេគឃីងមួយ (hacking forum) ហើយបានអៈអាងថាទិន្នន័យទាំងនោះគឺជាទិន្នន័យបច្ចុប្បន្នភាពឆ្នាំ២០២២ នៃអ្នកប្រើប្រាស់ប្រមាណជា ៤៨៧លាននាក់ (WhatsApp)។

ទិន្នន័យទាំងនោះគឺមកពីអ្នកប្រើប្រាស់ ៨៤ ប្រទេស ដែលនៅក្នុងនោះមាន ៣២លាននាក់ ​(US), ៤៥លាននាក់ (Egypt), ៣៥លាននាក់ (Italy), ២៩លាននាក់ (Saudi Arabia) ២០លាននាក់ (France), ជិត ១០លាននាក់ (Russian) និងច្រើនជាង ១១លាននាក់ (UK)។ ទិន្នន័យរបស់ US ត្រូវបានលក់តម្លៃ ៧០០០ដុល្លា UK មានតម្លៃ ២៥០០ដុល្លា និងអាលឺម៉ង់ ២០០០ដុល្លា។

ទិន្នន័យទាំងនោះគឺភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយប្រហារក្នុងទម្រង់ Smishing និង Vishing ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះលេខទូរស័ព្ទដែលមិនស្គាល់ ការទូរស័ព្ទ ឬផ្ញើសារជាដើម។

ខាងក្រោមនេះគឺជាតារាងប្រទេស ដែលមិនមានព្រះរាជាណាចក្រកម្ពុជានោះទេ។

បញ្ជីឈ្មោះប្រទេសដែលលេខគណនី WhatsApp ត្រូវបានលួច

ក្រុមហ៊ុនមេតា ដែលជាក្រុមហ៊ុនមេរបស់ WhatsApp មិនទាន់ឆ្លើយតបទៅនឹងបញ្ហានេះនូវឡើយទេ។

ប្រភព៖

https://cybernews.com/news/whatsapp-data-leak/

Image Cover: Mashable India

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button