WhatsApp, Avira and AVG websites hacked and defaced

វិបសាយរបស់កម្មវិធីផ្ញើរសារដ៏ល្បីល្បាយ WhatsApp ក្រុមហ៊ុនកំចាត់មេរោគ AVG និង Avira ត្រូវបានទទួលរងការ វាយប្រហារកាលពីព្រឹកមិញ ដោយធ្វើការ dafaced website ដោយក្រុមថ្មីថ្មោងមួយឈ្មោះថា Palestinaina Hacker Group – KDMS Team ដែលមានទំនាក់ទំនងជាមួយ នឹងក្រុម Anonymous ។

វិបសាយរបស់ Avira ពេលរងគ្រោះ

ពាក្យពេចន៍ដែលបានបង្ហាញនៅក្នុងវិបសាយរ whatsapp.com ដែលក្នុងពេលនេះបានត្រលប់មកធម្មតាវិញហើយនោះ មិនបានទាមទារអ្វីនោះទេ គឺគ្រាន់ តែមានបំណងក្រើនរំលឹកដល់ពលរដ្ឋប៉ាលីស្ទីនប៉ុណ្ណោះ ដោយបានសរសេរថា “Palestinian people has the right to live in peace”, “Deserve to liberate their land and release all prisoners from Israeli jails.”

វិបសាយរបស់ AVG ពេលរងគ្រោះ
វិបសាយ WhatsApp ពេលរងគ្រោះ

បើតាមព័ត៌មានមួយទៀត បានឲ្យដឹងថា IP Address របស់ WhatsApp.com, Avira និង AVG ត្រូវបានផ្លាស់ប្តូរផងដែរ ក្នុងថ្ងៃនេះ ដែលមានន័យថា អ្នកវាយប្រហារ បានធ្វើការកែប្រែទិន្នន័យ DNS របស់វិបសាយទាំងនោះ ហើយធ្វើការបង្វែរ ចរាចរណ៍ទៅកាន់វិបសាយរបស់អ្នកវាយប្រហារ។ NETWORK SOLUTIONS, LLC គឺជាក្រុមហ៊ុនចុះឈ្មោះ domain របស់វិបសាយទាំងបីខាងលើ។

ព័ត៌មាន DNS របស់វិបសាយ
Exit mobile version