Panama Paper: ការជ្រាបចេញទិន្នន័យដ៏ធំសំបើមនៅក្នុងប្រវត្តិសាស្ត្រ

ឯកសារ Panama គឺជាការជ្រាបចេញនូវព័ត៌មានដ៍ធំសំបើមមួយដែលមិនធ្លាប់មានពីមុនមកឡើយ។ ឯកសារប្រមាណជា ១១,៥លានឯកសារ ត្រូវបានធ្លាយចេញពីដាតាបេសរបស់ក្រុមហ៊ុនច្បាប់ធំជាងគេទី៤នៅក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ថា Mossack Fonseca ។ ទិន្នន័យដែលទទួលបានពីប្រភពអាណាមិក ដោយសារព័ត៌មានអាលឺម៉ង់ Süddeutsche Zeitung ហើយធ្វើការចែករំលែកជាមួយនឹង International Consortium of Investigative Journalists (ICIJ)។ បន្ទាប់មក The ICIJ បានធ្វើការចែករំលែកវាជាមួយនឹងដៃគូបណ្តាញអន្តរជាតិដ៏ធំដែលក្នុងនោះមាន Guardian និង BBC ។

តើមានអ្វីនៅក្នុងឯកសារទាំងនោះ

នៅក្នុងឯកសារនោះបានបង្ហាញនូវវិធីសាស្ត្រជាច្រើន ដែលអ្នកមានទ្រព្យសម្បតិ្តអាចធ្វើការគេចជៀសពីកាតព្វកិច្ចពន្ធ ។ អ្នកដឹកនាំប្រទេសចំនួន១២រូប គឺស្ថិតនៅក្នុងចំណោមអ្នកនយោបាយ ១៤៣រូប ដែលមានក្រុមគ្រួសារនិងអ្នកពាក់ព័ន្ធសិ្នទ្ធមកពីគ្រប់តំបន់នៅជុំវិញពិភពលោក បានប្រើប្រាស់មធ្យោបាយនានាគេចពីកាតព្វកិច្ចពន្ធ។

តើអ្វីទៅជាក្រុមហ៊ុន Mossack Fonseca?

វាគឺជាក្រុមហ៊ុនច្បាប់មួយនៅ Panama ដែលមានបម្រើសេវាកម្មដល់សហគ្រាសក្រុមហ៊ុនធំៗ ដែលមិនស្ថិតនៅក្នុងដែនអធិបតីប្រទេសរបស់ខ្លួន។ វាធ្វើការគ្រប់គ្រងដោយគិតជាថវិការប្រចាំឆ្នាំ ហើយមានសេវាជាច្រើនទៀតដោយរួមមានទាំងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។

តើក្រុមហ៊ុននេះមានមូលដ្ឋាននៅទីណា?

ក្រុមហ៊ុននេះមានមូលដ្ឋាននៅ Panama ប៉ុន្តែប្រតិបត្តិការជុំវិញពិភពលោក។ នៅក្នុងវេបសាយបានបង្ហាញអំពីបណ្តាញទៅទូទាំងពិភពលោក ដែលមានមនុស្សបម្រើការងារចំនួន ៦០០នាក់ នៅក្នុង ៤២ប្រទេស ។ វាមាននូវ franchises នៅជុំវិញពិភពលោក ហើយដែលមានម្ចាស់រៀងៗខ្លួន និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ស្លាកពាណិជ្ជរបស់ខ្លួន។

តើទិន្នន័យដែលបានជ្រាបចេញនោះធំប៉ុណ្ណា?

គឺវាមានទំហំធំណាស់។ ការជ្រាបចេញនោះគឺធំបំផុតមិនធ្លាប់មាន ដែលធំជាការជ្រាបចេញនូវទូរសាការទូតអាមេរិកដែលបញ្ចេញដោយ ​Wikileaks នៅក្នុងឆ្នាំ ២០១០ និងឯកសារដែលបញ្ចេញដោយ ​Edward Snowden ក្នុងឆ្នាំ២០១៣ ទៅទៀត ។ មាននូវឯកសារចំនួន ១១,៥លានឯកសារ និងទិន្នន័យដាតាបេសផ្ទៃក្នុងរបស់ក្រុមហ៊ុន Mossack ប្រមាណជា ២.៦ Terabytes ។

តើក្រុមហ៊ុន Mossack Fonseca បកស្រាយយ៉ាងដូចម្តេចអំពីបញ្ហានេះ?

ក្រុមហ៊ុននេះមិនបានជជែកពិភាក្សាគ្នាអំពីករណីពិេសសណាមួយនោះទេ ដោយផ្អែកទៅលើភាពសម្ងាត់អំពីអតិថិជន ហើយការពារនូវប្រតិបត្តិការរបស់ខ្លួនយ៉ាងខ្លាំងក្លា។ ខ្លួនគោរពទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់ស្តីពីការលាងលុយកខ្វក់ ។

ប្រភព៖

http://www.theguardian.com/news/2016/apr/03/what-you-need-to-know-about-the-panama-papers

Exit mobile version