Ransomware គឺជាកម្មវិធីមិនល្អមួយ (malicious software) ដែលធ្វើការចាក់សោរ កុំព្យូទ័រអ្នក ទិន្នន័យ របស់អ្នក ដែលទាមទារឲ្យអ្នក បង់លុយទើបអាចទទួលយកវាវិញបាន។ កម្មវិធីនៃ ransomware មួយដែល ត្រូវបានគេស្គាល់ជាទូទៅ មានឈ្មោះថា Reveton ត្រូវបានគេចែកចាយយ៉ាងទូលាយ ក្នងប៉ុន្មានខែថ្មីៗនេះ។
Reveton បានបន្លំខ្លួនដោយធ្វើជាចេញសារព្រមានចេញពីស្ថាប័នប៉ូលីសនៃប្រទេសអ្នក រួចធ្វើការចាក់សោរ កុំព្យូទ័ររបស់អ្នក និងគំរាមគំហែងដំណើរការរឿងក្តីឧក្រិដ្ឋកម្ម ក្នុងរយៈពេល ៤៨ម៉ោង ដែលទូទៅពាក់ព័ន្ធនឹង បទល្មើសកម្មសិទ្ធិបញ្ហា។
ជាការពិតណាស់ អ្នកអាចជៀសផុតពីការកាត់ទោស បើសិនជាអ្នកបង់ប្រាក់ពិន័យ ទៅឲ្យឧក្រិដ្ឋជន ដែលទូទៅប្រហែលជា 200$។ អ្នកអាចទស្សនានូវវិដេអូខាងក្រោម ដើម្បីយល់ដឹងពីបញ្ហានេះ។ ចូរចងចាំថា៖ ការមានកម្មវិធីទបស្កាត់និងកំចាត់មេរោគដែលទាន់សម័យនិងដំណើរ បូកផ្សំជាមួយនឹងការធ្វើបច្ចុប្បន្នកម្មកម្មវិធី វាអាចធ្វើឲ្យ hackers មានការលំបាក។ ហេតុដូច្នេះហើយ ចូរផ្តល់ ឧិកាសដ៏ល្អបំផុត ដល់ខ្លួនអ្នកសម្រប់សុវត្ថិភាព ដោយយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខព័ត៌មាន ឲ្យបានខ្លាំងក្លា។