វគ្គទី ៤ នៃ WDE Policy Dialogue ស្ដីអំពី “ការគ្រប់គ្រងសុខាភិបាលតាមប្រព័ន្ធអេឡិចត្រូនិច” នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។ កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយកញ្ញា ទូច សុជាតិតា នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃសហគ្រិនសង្គម Woomentum ព្រមទាំង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន ៣ នាក់ គឺ ឯកឧត្តម ហេង សុខ គង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងនាយកប្រតិបត្តិកម្មវិធីពេទ្យយើងនៃក្រុមហ៊ុន ហ្វឺស វុីមុិនថេក អេស៊ា, ព្រមទាំង លោកស្រី ពិន នេត្រា នាយកប្រតិបត្តិនៃស៊ីងមេដ មេឌីខល សិនធ័រ ។ កិច្ចសន្ទនានេះ នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ គេហទំព័រ Facebook របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI’s Facebook page) នៅថ្ងៃសុក្រ ទី ២៥ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។
58 Less than a minute