គោលការណ៍នៃ OFDM
ក្នុងប្រព័ន្ធ OFDM (Frequency Division Multiplexing) មួយ, ស្បិចត្រូម (spectrum) ដែលមានស្រាប់ត្រូវបានចែកចេញជារលកនាំជាច្រើន ដែលនិមួយៗត្រូវបានហៅថារលកនាំរង (subcarriers) អូតូកូណាល់ជាមួយនឹងគ្នា, មានន័យថាការរំខានឆ្លងគ្នា (cross-talk) រវាងបណ្តារលកនាំទាំងនោះត្រូវបានកាត់បន្ថយដោយមិនតម្រូវអោយមានបង់ការពារ (guard band) រវាងបណ្តារលកនាំនោះឡើយ។
OFDM ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធ LTE, WLAN, WiMAX ព្រមទាំងប្រព័ន្ធផ្សាយទូរទស្សន៍ឌីជីតាល់ DVB ជាដើម។
គុណសម្បតិ្តដ៏សំខាន់នៃ OFDM មាន ប្រសិទ្ទិភាពនៃស្បិចខ្ពស់ (spectral efficiency), ភាពរឹងមាំចំពោះ multi-path fading, ព្រមទាំងលទ្ធភាពដែលអាចប្រែប្រួលបាននៃប្រព័ន្ធ (scalability)។
គោលការណ៍:
-ឧទាហរណ៍ក្នុងករណី 16 QAM modulation, លំហូរជាស៊េរីនៃពត៌មានដែលបានធ្វើ modulation ត្រូវបានបំលែងទៅជា N ខ្នែង ដែលខ្នែងនិមួយៗផ្ទុកនូវ modulation symbol មួយដែលមាន 4 bits ធ្វើជាមូលដ្ឋានសំរាប់
ការ modulation អោយរលកនាំរងជាក់លាក់មួយ។
រលកនាំរងនិមួយៗត្រូវបានប្រើធ្វើជាជង្រុកនៃដែនប្រេកង់ (frequency domain bins) សំរាប់ការបំលែង Fourier ច្រាស់ IFFT (Inverse Fast Fourier Transform) ដែលនឹងធ្វើការបំលែងរលកនាំរងនិមួយៗពីដែនប្រេកង់ (frequency domain) ទៅជាដែននៃពេល (time domain) ហើយបន្ទាប់មក ដែននៃពេលមាន N ប្លុកដែលទទួលបានពី IFFT នេះត្រូវបានបំលែងទៅជាស៊េរីតាមរយះការបូកបញ្ចូលគ្នាជាលីនេអ៊ែរ (superposition) តាមពេល នៃបណ្តាស៊ីញ៉ាល់ក្នុងដែននៃពេលដើម្បីបង្កើតបានជាស៊ីញ៉ាល់ក្នុងដែននៃពេល (time domain signal) មួយហៅថា OFDM symbol។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com
ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ