uTorrent forums ត្រូវបានគេហេគ សូមធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ជាបន្ទាន់

អ្នកប្រើប្រាស់ uTorrent បើសិនជាអ្នកមិនទាន់បានធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នៅក្នុងសប្តាហ៍កន្លងទៅនេះ សូមធ្វើការផ្លាស់ប្តូរក្នុងពេលនេះ ។

uTorrent គឺជាប្រព័ន្ធចែកចាយ peer-to-peer file sharing client ដែលត្រូវបានគ្រប់គ្រងដោយ BitTorrent បានធ្វើការចេញផ្សាយជាបន្ទាន់នូវការណែនាំសន្តិសុខនៅក្នុងវេបសាយរបស់ខ្លួននាពេលថ្មីៗ ។

ដោយយោងទៅលើសេចក្តីណែនាំនោះ បាននិយាយថា BitTorrent បានឲ្យដឹងថាខ្លួនបានរកឃើញអ្នកវាយប្រហារបានធ្វើការទាញយក ​(download) នូវដាតាបេសទាំងមូលដែលផ្ទុកទៅដោយព័ត៌មានអ្នកប្រើប្រាស់ ដែលរួមមានប្រហែលជា ១៥០លាននាក់ (អ្នកប្រើប្រាស់សកម្ម) ក្នុងចំណោម ៣៨៨,០០០ សមាជិកចុះឈ្មោះទាំងអស់។

រហូតមកដល់ថ្ងៃទី១៣ មិថុនា នេះ BitTorrent មិនទាន់បាននិយាយអំពីបញ្ហានេះនៅឡើយទេនៅក្នុង social media របស់ខ្លួន ។

បើតាមវេបសាយ LeakedSource (ដែលជា search engine នៃព័ត៌មាន logins) បាននិយាយថា ការលួចយកទិន្នន័យទាំងនោះ គឺមានរយៈពេលច្រើនជាងសប្តាហ៍មុនទៅទៀត ដែលអាចកាលពីខែមុន ។

រហូតមកដល់អង្គារ៍នេះ BitTorrent បាននិយាយនៅក្នុងសេចក្តីណែនាំរបស់ខ្លួនថា ខ្លួនកំពុងតែធ្វើការសើុបអង្កេតថាតើមានព័ត៌មានអ្វីផ្សេងទៀត ដែលអាចត្រូវបានលួចយកក្រៅពី user list ។

BitTorrent បានណែនាំឲ្យអ្នកប្រើប្រាស់របស់ខ្លួនធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់នោះជាបន្ទាន់ ។

ប្រភព: Nake Security / ប្រែសម្រួល: SecuDemy.com

Exit mobile version