មានធនាគារចំនួន ១២ ផ្សេងទៀត ដែលអាចរងផលប៉ៈពាល់ដោយសារការវាយប្រហារទៅលើ SWIFT

ឧប្បទេវហតុនេះគឺជាផ្នែកមួយនៃនិន្នាការយ៉ាងធំទូលាយមួយនៃឧក្រិដ្ឋជនអិុនធឺណិត ដែលមានគោលដៅវាយប្រហារផ្ទាល់ទៅលើអង្គភាពហរិញ្ញវត្ថុ ជាជាងអតិថិជនរបស់ធនាគារ។

មានធនាគារជាច្រើន បានចាប់ផ្តើមធ្វើការសើុបអង្កេតទៅក្នុងអ្វីមួយដែលយើងហៅថាការបំបែកយន្តការសន្តិសុខ (security breaches) នៅក្នុងបណ្តាញ បន្ទាប់ពីហេគឃ័របានធ្វើការលួចលុយប្រមាណជា ៨១លានដុល្លាចេញពីធនាគារបង់ក្លាេដស កាលពីដើមឆ្នាំនេះតាមរយៈ SWIFT ។

ក្រុមហ៊ុនសន្តិសុខ FireEye ដែលត្រូវបានជួលឲ្យធ្វើការសើុបអង្កេតនៅក្នុងការវាយប្រហារលើធនាគារបង់ក្លាេដស ក៏ត្រូវបានជួលឲ្យចូលទៅស្រាវជ្រាវ មើលលទ្ធភាពដែលអាចប៉ៈពាល់ដល់ទៅធនាគារចំនួន ១២ ផ្សេងទៀត នេះបើតាម Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន

ភាគច្រើននៃធនាគារគឺមកពីតំបន់ Southeast Asia ប៉ុន្តែក៏មានបញ្ចូលនូវធនាគារក្នុងប្រទេសហ្វីលីពីន និង New Zealand ផងដែរ ។

នាពេលថ្មីៗ The Brussels-based Society for Worldwide Interbank Financial Telecommunication (SWIFT) បានធ្វើការព្រមានដល់អតិថិជនរបស់ខ្លួនថា ខ្លួនមានការចាប់អារម្មណ៍ទៅនឹងករណីក្លែងបន្លំជាច្រើន (fraudulent payment) ដែលបានប៉ៈពាល់ទៅដល់អតិថិជននៅក្នុងហេដ្ឋរចនាសម្ព័ន្ធបង់ប្រាក់របស់ខ្លួន ។

បណ្តាញ, សេវាកម្ម និងសូហ្វវែររបស់ SWIFT គឺមានការប៉ៈពាល់នោះទេ ហើយ SWIFT ក៏បានចាប់ផ្តើមនូវការចែករំលែករបស់ព័ត៌មានជាមួយអតិថិជន និងជួយដល់ពួកគេអាចការពារមជ្ឍដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ពីការវាយប្រហារ និងមេរោគ (malware) ។

ក្រុមហ៊ុន FireEye បដិេសធន៍មិនបញ្ចេញយោបល់ទាក់ទងទៅនឹងការសើុបអង្កេតថ្មីៗ ដែលមាននៅសរសេរនៅក្នុងរបាយការណ៍របស់ ​Bloomberg ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបានបញ្ចេញនូវបាយការណ៍ស្រាវជ្រាវពីការវាយប្រហារទៅលើធនាគារ នៅក្នុង Middle East

កាលពីឆ្នាំទៅ អ្នកស្រាវជ្រាវមកពី ​​Kaspersky Labs បានធ្វើការកំណត់នូវក្រុមឧក្រិដ្ឋនចំនួនបីផ្សេងៗគ្នា ដែលបានប្រើប្រាស់នូវ malware ដែលបានឆ្លងចូលទៅកាន់ប្រព័ន្ធធនាគារ និងលួចប្រាក់ ។ មួយក្នុងនោះ គឺប្រើប្រាស់នូវ malware ឈ្មោះថា Carbanak ក្នុងការលួចទឹកប្រាក់រាប់សិប លានដុល្លាចេញពីអង្គភាពហរិញ្ញវត្ថុរាប់រយក្នុងប្រទេសយ៉ាងហោចណាស់ចំនួន ៣០ ។

ក្រុមហ៊ុនសន្តិសុខ Trend Micro ក្នុងពេលថ្មីៗនេះបានធ្វើការវិភាគនូវមេរោគ ដែលបានប្រើប្រាស់ក្នុងការប៉ុនប៉ងលួចនូវទឹកប្រាក់ពី Tien Phong Commercial Joint Stock Bank ក្នុងប្រទេសវៀតណាម ។ មេរោគនោះគឺត្រូវបានបង្កើតឡើងដើម្បីធ្វើសកម្មភាពជាមួយនឹង SWIFT messaging system ហើយមាននូវ SWIFT codes (hard code) របស់ធនាគារចំនួន ០៨ នៅក្នុងនោះ។ ក្រុមហ៊ុន Trend Micro មិនបានបញ្ចេញនូវឈ្មោះរបស់ធនាគារទាំងនោះទេ ប៉ុន្តែមានចំនួន ០៦ នៅក្នុង Asia Pacific region និងចំនួនពីរទៀត គឺមកពី U.S. និង Europe ៕

Exit mobile version