GeneralKnowledgeSecurity NewsSecurity Tips

មេរោគកូរ៉ូណាៈ នេះ​ជា​វិធី​ដែលអ្នក​អាច ​បញ្ឈប់​ការ​រីក​រាល​ដាល​ព័ត៌​មាន​មិន​ល្អ

ISAC Cambodia (InfoSec)

ព័ត៌មានមិនពិតអំពីមេរោគកូរ៉ូណាកំពុងផ្សាយពាសពេញបណ្តាញអុីនធឺណិត!

អនុគណៈ​កម្មការ​សភា​របស់​ចក្រភព​អង់​គ្លេស​មួយ​កំពុង​ស្នើ​សុំ​អោយ​សមាជិក​សភា​ដើម្បី​ដាក់​គំរូ​ភស្តុតាង​។ គណៈ​​កម្មការ​​បាន​​ដាក់​​ពាក្យ​​ស្នើ​​សុំ​​ជា​​ពិសេស​រួច​រាល់​ហើយ​អំពី​ការ​រីក​រាល​ដាល​នៃ​ព័ត៌​មាន​មិន​ពិត​នៅ​ក្នុង​ការ​សន្ទនា​តាម​ក្រុម​និង​កម្មវិធី​មិន​បើក​ទូលាយ​ដូចជា​ WhatsApp ជាដើម។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​អ្នក​ជំ​នាញ​កំ​ពុង​ទទូច​អោយ​សា​ធារ​ណៈ​ជន​អ​នុ​វត្ត​មូល​ដ្ឋាន​គ្រឹះ​សុ​វត្ថិ​ភាព​ព័ត៌​មាន​។ ដូច​នេះ​តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ដើម្បី​បញ្ឍប់​ការ​រីក​រាល​ដាល​នៃ​ព័ត៌​មាន​អា​ក្រក់​នៅ​លើ​បណ្តាញ​អន​ឡាញ​បាន​?

ប្រភពៈ BBC News

១.​ ឈប់​ និង​ចាប់ផ្តើមគិតពិចារណា
អ្នក​និង​គ្រួសារ​ឬ​មិត្ត​ភ័ក្រ​របស់​អ្នក​​តែង​តែ​ភ្ជាប់​ទំ​នាក់​ទំ​នង​ជា​មួយ​គ្នា​គ្រប់​ពេល​វេ​លា​។ ដូច​នេះ​នៅ​ពេល​អ្នក​ទទួល​បាន​ព័ត៌​មាន ​ឬ​ដំបូន្មាន​ថ្មីៗ ​អ្នក​ប្រាកដ​ជា​បញ្ជូន​ព័ត៌​មាន​ទាំង​នោះ​ទៅ​ពួក​គេ​ជា​បន្ទាន់​មិន​ថា​តាម​រយៈ​អ៊ី​មែល​ WhatsApp ​ឬ ​Facebook ​និង ​Twitter ​ក្តី​។ ​ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា​ចំនុច​ទី​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បញ្ឈប់​ព័ត៌​មាន​មិន​ពិត​បាន​តាម​វិធី​សា​មញ្ញៗ ​គឺ​ឈប់​ហើយ​ចាប់​ផ្តើម​គិត​ពិ​ចារ​ណា​។ ប្រ​សិន​បើ​អ្នក​មាន​ការ​សង្ស័យ​ណា​មួយ​មុន​ដំបូង​អ្នក​ឈប់​មើល​សិន​ហើយ​ពិនិត្យ​មើល​អោយ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​។

២. ​ពិនិត្យ​មើល​ប្រភព
មុន​ពេល​ដែល​អ្នក​ចុច​បញ្ជូន​ព័ត៌​មាន​ទៅ​ឲ្យ​គ្រួសារ​អ្នក​គួរ​សួរ​សំណួរ​ងាយៗ​មួយ​ចំនួន​សិន​ដូច​ជា​ថា​តើ​ព័ត៌​មាន​នោះ​ចេញ​មក​ពី​ណា​។ វា​ជា​សញ្ញា​ព្រ​មាន​មួយ​ប្រ​សិន​បើ​ប្រ​ភព​នោះ​ចេញ​ពី​មិត្ត​ភ័ក្រ​អ្នក ​ឬ​អ្នក​ជិត​ខាង​របស់​អ្នក​ជា​ដើម​។

ព័ត៌​មាន​លម្អិត​មួយ​ចំនួន​នៅ​លើ​ការ​ផុស​នោះ​គឺ​ត្រឹម​ត្រូវ​ឧទាហរណ៍​ការ​លើក​ទឹក​ចិត្ត​អោយ​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាល​ដាល​មេ​រោគ​ជា​ដើម​ ប៉ុន្តែ​ព័ត៌​មាន​លម្អិត​ផ្សេងៗ​ទៀត​គឺ​ខុស​តែ​ម្តង ​ដោយ​វា​គ្មាន​អំ​ណះ​អំ​ណាង​ច្បាស់​លាស់​ដូច​ជា​របៀប​កំណត់​រោគ​សញ្ញា​របស់​ជម្ងឺ​ជា​ដើម​។

ប្រ​ភព​ដែល​អាច​ទុក​ចិត្ត​បាន​បំផុត​របស់​អា​ជ្ញា​ធរ​សុ​ខា​ភិ​បាល​ដូច​ជា ​NHS​ អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ ឬ​មជ្ឍ​មណ្ឌល​គ្រប់​គ្រង​ និង​បង្កា​រជម្ងឺ​នៅ​ស​ហ​រដ្ឋ​អា​មេ​រិច ​ឬ​ក៏​គេ​ហ​ទំ​ព័រ​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ជា​ដើម​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី ​Claire​ Milne​ ការី​រង​និ​ពន្ធ​នៃ​អង្គ​ការ​ Full​ Fact​ នៅ​ចក្រ​ភព​អង់​គ្លេស​។ នេះ​មិន​មាន​ន័យ​ថា ​អ្នក​ជំ​នាញ​គឺ​មិន​ចេះ​ខុស​នោះ​ទេ​ ប៉ុន្តែ​នៅ​តែ​ប្រសើរ​ជាង​មនុស្ស​ចម្លែក​ដែល​ចែក​ចាយ​តៗ​គ្នា​នៅ​លើ​WhatsApp ​ដែរ​។

៣. ​តើ​វា​អាច​ក្លែង​ក្លាយ​ឬ​ទេ​?
រូប​រាង​ខាង​ក្រៅ​អាច​ធ្វើ​អោយ​យល់​ខុស​! វា​អាច​ទៅ​រួច​ដើម្បី​ក្លែង​ធ្វើ​ជា​គណនី​របស់​មន្ត្រី​ណា​ម្នាក់ ​ឬ​អា​ជ្ញា​ធរ​ណា​មួយ​ រួម​ទាំង​ព័ត៌​មាន ​BBC​ និង​រដ្ឋា​ភិ​បាល​ផង​ដែរ​។ ​ការ​ថត​ស្គ្រីន​អេក្រង់ ​អាច​ប្តូរ​ដើម្បី​អោយ​មើល​ទៅ​ស្រដៀង​ ហើយ​ព័ត៌​មាន​ចេញ​មក​ពីប្រ​ភព​ដែល​គេ​ទុក​ចិត្ត​នោះ​។

ពិ​និត្យ​មើល​គណនី​ និង​គេ​ហ​ទំ​ព័រ​ដែល​ត្រូវ​បាន​គេ​ស្គាល់ ​និង​បញ្ជាក់​ត្រឹម​ត្រូវ​។ ​ប្រសិន​បើ​អ្នក​មិន​អាច​ស្វែង​រក​ព័ត៌​មាន​បញ្ជាក់​បាន​ទេ ​វា​ប្រហែល​ជា​ល្បិច​ឆ្ពិន​ភ្នែក​ហើយ​។ ​ហើយ​ប្រ​សិន​បើ​ការ​ផុស​នោះ ​ឬ​វី​ដី​អូ​ ឬ​តំ​ណរ​ភ្ជាប់​មើល​ទៅ​គួរ​អោយ​សង្ស័យ​ទៀត​ កាន់​តែ​ច្បាស់​ថែម​ទៀត​ហើយ​ថា​ជា​ការ​បោក​បញ្ឆោត​។

អក្សរ​ធំ​ និង​ពុម្ភ​អក្សរ​ដែល​មិន​ស៊ី​គ្នា ​គឺ​ជា​អ្វី​ដែល​អ្នក​ជំនាញ​ប្រើ​ប្រាស់​ជា​សូ​ច​នា​ករ​មួយ​ថា​ការ​ផុស​នោះ​អាច​ជា​ការ​បោក​បញ្ឆោត​ នេះ​បើ​យោង​ទៅ​តាម​អ្នក​ស្រី​ Claire​ Milne​ ពី​អង្គ​ការ​ Full​ Fact​។

៤. ​បើ​មិន​ច្បាស់​ថា​ជា​ព័ត៌​មាន​ពិត​នោះ​ទេ​ កុំ​ចែក​រំ​លែក​
កុំ​បញ្ជូន​អ្វី​ដែល​មើល​ទៅ​ដូច​ជា​ការ​ពិត​។ ​អ្នក​ប្រ​ហែល​ជា​កំពុង​ធ្វើ​អោយ​ខូច​ខាត​ជា​ជាង​បាន​ប្រ​យោជន៍​។

ជា​រឿយៗ​យើង​ផុស​អ្វី​ដែល​យើង​សង្ស័យ​ព្រោះ​យើង​ដឹង​ថា​អាច​មាន​អ្នក​ជំ​នាញ​ដូច​ជា​វេជ្ជ​បណ្ឌិត​ឬ​ឱ​សថ​ការី​អាច​ដឹង​ជាង​យើង​។​វា​មិន​អី​នោះទេ​ប៉ុន្តែ​ត្រូវ​ប្រា​កដ​ថា​អ្នក​ច្បាស់​លាស់​អំពី​ការ​សង្ស័យ​របស់​អ្នក​ហើយ​ត្រូវ​ប្រយ័ត្ន​ថា​រូប​ថត​ឬ​អត្ថ​បទ​ដែល​អ្នក​ចែក​រំលែក​នោះ​ចុង​ក្រោយ​អាច​ត្រូវ​បាន​គេ​ដក​ចេញ​វិញ​។

៥. ពិ​និត្យ​មើល​អង្គ​ហេតុ​នី​មួយៗ​
មាន​សារ​ជា​សម្លេង​ដែល​ត្រូវ​បាន​គេ​ចែក​រំ​លែក​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​WhatsApp​។ ​មនុស្ស​ដែល​និយាយ​នៅ​ក្នុង​សារ​នោះ​និយាយ​ថា​នាង​និ​យាយ​បន្ត​ពី​ដំបូន្មាន​របស់​មិត្ត​រួម​ការ​ងារ​របស់​នាង​ដែល​មាន​មិត្ត​ភ័ក្រ​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​។​សារ​នោះ​ក៏​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​BBC​ដោយ​មនុស្ស​ជាង​ដប់​នាក់​នៅ​ជុំ​វិញ​ពិ​ភព​លោក​។​ប៉ុន្តែ​សារ​នោះ​រួម​បញ្ចូល​គ្នា​រវាង​ដំបូន្មាន​ដែល​ត្រឹម​ត្រូវ​និង​មិន​ត្រឹម​ត្រូវ​។

នៅ​ពេល​ដែល​អ្នក​ផ្ញើ​បន្ត​សារ​ដ៏​វែង​បែប​នេះ​វា​ងាយ​ស្រួល​ជឿ​ថា​ដំបូន្មាន​ទាំង​អស់​នោះ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ដោយ​សារ​អ្នក​ដឹង​ច្បាស់​នូវ​ដំបូន្មាន​ត្រឹម​ត្រូវ​មួយ​ចំ​នួន​រួច​ទៅ​ហើយ​ដូច​ជា​ការ​លាង​សម្អាត​ដៃ​ជា​ដើម​។ប៉ុន្តែ​វា​ក៏​មិន​មែន​បាន​ន័យ​ថា​សារ​ដែល​វែង​គឺ​មិន​ល្អ​នោះ​ដែរ​។

  • នៅ​អ៊ី​តា​លី​គេ​ឃើញ​មាន​ការ​រីក​រាល​ដាល​ព័ត៌​មាន​ក្លែង​ក្លាយ​យ៉ាង​លឿន​
  • តើ​មាន​ព័ត៌​មាន​ក្លែង​ក្លាយ​អ្វី​ខ្លះ​ទៀត​បាន​នឹង​កំពុង​រីក​រាល​ដាល​នៅ​តំបន់​អា​ហ្រិក​?

៦. ប្រ​យ័ត្ន​ការ​ផុស​ដែល​ប្រើ​អារម្មណ៍​
វា​ជា​រឿង​ដែល​ធ្វើ​អោយ​យើង​ភ័យ​ខ្លាច​ខឹង​សម្បារ​ធុញ​ថប់​ឬ​រីក​រាយ​ទៅ​តាម​ការ​ចង់​បាន​របស់​គេ​។ ភាព​ភ័យ​ខ្លាច​គឺ​ជា​កត្តា​ឈាន​មុខ​គេ​មួយ​ដ៏​ធំ​បំផុត​ដែល​អនុញ្ញាតិ​អោយ​ព័ត៌​មាន​មិន​ពិត​វាយ​លុក​បាន​ នេះ​បើ​តាម​អ្នក​ស្រី​ Claire​ Wardle​ មក​ពី​អង្គ​ការ​ First​ Draft​ អង្គ​ការ​ដែល​ជួយ​អ្នក​សារ​ព័ត៌​មាន​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ព័ត៌​មាន​មិន​ពិត​នៅ​លើ​ប្រ​ព័ន្ធ​អន​ឡាញ​។ ការ​អំពាវ​នាវ​អោយ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​អោយ​មាន​ការ​ជ្រួល​ច្របល់​ដូច​នេះ​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​។

មនុស្ស​តែង​តែ​ចង់​ជួយ​អ្នក​ដែល​គេ​ស្រលាញ់​មាន​សុ​វុត្ថិ​ភាព​ដូច​នេះ​នៅ​ពេល​ដែល​គេ​ឃើញ​ដំបូន្មាន​បង្ការ​មេ​រោគ​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វី​ក៏​ដោយ​តាម​ដែល​គេ​អាច​ធ្វើ​បាន​ដើម្បី​ជួយ​។ ​អ្នក​ស្រី​ Claire ​បន្ថែម​ តើ​ព័ត៌​មាន​អា​ក្រក់​រីក​រាល​ដាល​ដោយ​របៀប​ណា​?

៧. ​គិត​អំពី​ភាព​លំអៀង​
តើ​អ្នក​កំពុង​ចែក​រំលែក​ព័ត៌​មាន​អ្វី​មួយ​ដោយ​សារ​អ្នក​គិត​ថា​វា​ជា​រឿង​ពិត​ឬ​ដោយ​សារ​គ្រាន់​តែ​អ្នក​ឯក​ភាព​ជា​មួយ​វា​ដែរ​?

លោក​ Carl​ Miller​ នា​យក​ស្រាវ​ជ្រាវ​ នៃ​មជ្ឈ​មណ្ឌល​វិ​ភាគ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ នៅ ​Demos​ មានប្រសាសន៍​ថា​យើង​ចូល​ចិត្ត​ចែក​រំលែក​អ្វី​ដែល​បញ្ជាក់​ពី​ជំនឿ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ខ្លួន​យើង​។ វា​ដូច​ជា​នៅ​ពេល​ដែល​យើង​ខឹង​សម្បារ​យើង​គ្រ​វី​ក្បាល​របស់​យើង​ដោយ​សារ​យើង​រង​គ្រោះ​បំផុត,​ គាត់​បន្ថែម​។​អញ្ចឹង​ហើយ​យើង​កុំ​ធ្វើ​អ្វី​ប្រញាប់​ប្រញាល់​ពេក​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ​ទុក​ពេល​ដក​ឃ្លា​មក​គិត​ខ្លះ​។

បក​ប្រែ​ពី​សារ​ព័ត៌​មាន​ BBC​: ​https://www.bbc.com/news/blogs-trending-51967889?fbclid=IwAR1JjpPsUXISHwqSfPijUzpudySrXhd7F9qysPkgyF8PwXAUrdwHJPvG1yU

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101

Show More
Apsara Media Services (AMS)

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button