ស្វែងយល់អំពី C-RAN in 5G Networks

C-RAN (រឺ Cloud RAN), ត្រូវបានស្គាល់ផងដែរថាជា Centralized RAN (មានន័យថា RAN ដែលមានធនធាននៅផ្តុំមួយកន្លែង រឺដាក់ធនធាននៅក្នុង cloud), វាអាចត្រូវបានចាត់ទុកថាជាការវិវត្តន៍នៃស្ថាបត្យកម្មមួយនៃប្រព័ន្ធ distributed base station system តាមរយះការទាញយកប្រយោជន៍ពីការជឿនលឿននៃបច្ចេកវិទ្យាជាច្រើននៅក្នុងប្រព័ន្ធឥតខ្សែ, អុបទិកព្រមទាំងបច្ចេកវិទ្យាពត៌មាន IT (cloud, virtualization) ។

ស្ថាបត្យកម្មនៃ C-RAN

ឧបករណ៍បំពេញមុខងារវិទ្យុ (radio function unit) មួយដែលស្គាល់ថាជា RRH, ត្រូវបានកាត់ផ្តាច់ចេញពី ឧបករណ៍បំពេញមុខងារឌីជីតាល់ (digital function unit) រឺ BBU តាមរយះបណ្តាញមួយហោថា Fronthaul។

-BBU pool, BBU ណាមួយក៏ដោយក៏អាចទាក់ទងជាមួយ BBU មួយដ៏ទៃទៀតបានដែរនៅក្នុង BBU pool ដោយមានល្បឿនទិន្នន័យខ្ពស់ និង latency ទាប ។ BBU pool នេះត្រូវបានដាក់នៅទីតាំងមជ្ឈមណ្ឌល centralized site មួយ, បំពេញមុខងារជា cloud រឺ data center មួយ។ វាចាត់ចែងធនធានយ៉ាងរស់រវើកទៅអោយបណ្តា RRU ដោយផ្អែកលើសេចក្តីត្រូវការជាក់ស្តែងនៃបណ្តាញ (Real-time virtualization)។ C-RAN BBU pool (virtualizing base band pools) មួយរត់លើបណ្តាម៉ាស៊ីន server farms, ដែលជាជាម៉ាស៊ីន servers ផ្អែកលើ x86/ARM CPU ដោយមាន interface cards ដែលទទួលខុសត្រូវលើការតរភ្ជាប់ខ្សែអុបទិកទៅកាន់ RRHs ព្រមទាំងការតរភ្ជាប់ទៅវិញទៅមកផ្សេងទៀតនៅក្នុង pool។

(ផ្ទុយពី BBU hotelling រឺ base station hotelling ដែលក្នុងនោះបណ្តា BBUs ពីស្ថានីយគោល base stations ខុសៗគ្នាគ្រាន់តែដាក់គរលើគ្នាប៉ុណ្ណោះដោយគ្មានការតរភ្ជាប់ផ្ទាល់រវាងពួកវានោះឡើយ)

-Fronthaul/transport network, ជា link តរភ្ជាប់រវាង RRHs ច្រើនជាមួយនឹង centralized BBU pool មួយតាមរយះការប្រើបច្ចេកវិទ្យាបញ្ជូនស៊ីញ៉ាល់អុបទិក (CWDM/ DWDM) រឺ Microwave ដែលប្រើបង់ mmWave ជាដើម។ ប្រូតូកូល OBSAI រឺ CPRI គឺជាប្រូតូកូលសំរាប់ការទាក់ទងគ្នារវាង RRU និង BBU។

—-

RRH: Remote Radio Head
BBU: Base Band Unit
CPRI: Common public radio protocol 
OBSAI: Open Base Station Architecture Initiative 
RAN: Radio Access Network

Cloud RAN and MEC 

Edge computing គឺជាវាក្យសព្ទទូទៅមួយសំរាប់មជ្ឈដ្ឋានសេវាកម្ម cloud-based IT service មួយដែលតាំងនៅឯជាយនៃបណ្តាញមួយ។ Multi-access Edge Computing (MEC) គឺជាស្ថាបត្យកម្មស្តង់ដារមួយនៃ edge computing ដែលត្រូវបានបង្កើតឡើងដោយក្រុមមួយនៃវិទ្យាស្ថានស្តង់ដារទូរគមនាគមន៍អឺរ៉ុប ETSI MEC group។ ដើមឡើយ MEC ត្រូវបានហៅថា Mobile Edge Computing, តែក្រោយមកគេបានជំនួសពាក្យ mobile ដោយ multi-access វិញដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍ដែលងើបឡើងនៃបច្ចេកវិទ្យា edge computing ដែលមានវិសាលភាពហួសពីបណ្តាញចល័ត mobile networks ហើយចូលទៅដល់ Wi-Fi ព្រមទាំងបច្ចេកវិទ្យា fixed access ទៀតផង។ 

បំណងនៃ Multi-access Edge Computing (MEC) គឺផ្តល់ដល់អ្នកអភិវឌ្ឍន៍ application និងអ្នកផ្គត់ផ្គង់ content providers ទាំងឡាយនូវលទ្ធភាពនៃ cloud-computing ព្រមទាំងមជ្ឈដ្ឋានសេវាកម្ម IT នៅឯជាយនៃបណ្តាញនេះ។ មជ្ឈដ្ឋាននេះត្រូវបានសំគាល់ចរឹកលក្ខណះដោយ ultra-low latency និង high bandwidth ក៏ដូចជា real-time access ទៅកាន់ពត៌មានបណ្តាញវិទ្យុ radio network information ដែលអាចត្រូវបានទាញយកប្រយោជន៍អតិបរមាដោយបណ្តា applications។

MEC ផ្តល់នូវ ecosystem ថ្មីមួយព្រមទាំង value chain។ បណ្តាប្រតិបត្តិករទាំងឡាយអាចបើកចំហរជាយនៃ Radio Access Network (RAN) ទៅអោយភាគីទីបី (authorized third-parties), អនុញ្ញាត្តិអោយពួកគេដាក់បណ្តា innovative applications ព្រមទាំងសេវាកម្មទាំងឡាយអោយដំនើរការប្រកបដោយភាពបត់បែននិងឆាប់រហ័សទៅកាន់ mobile subscribers, បណ្តាសហគ្រាសព្រមទាំង vertical segments (អាជីវកម្មលើជំនាញជាក់លាក់) ទាំងឡាយ។ 

MEC នឹងបើកទីលានប្រកួតចល័តថ្មីមួយសំរាប់អ្នកចូលរួមប្រកួតប្រជែងសូហ្វ៊ែនិងសេវាកម្មគេហទំព័រព្រមទាំងអ្នកផ្គត់ផ្គង់ពត៌មាន content ទាំងឡាយដែលស្វះស្វែងដើម្បីចូលអោយកាន់តែកៀកនឹងអ្នកប្រើចល័ត mobile users ។

ករណីប្រើប្រាស់ទាំងឡាយរបស់ MEC រួមមាន:
• video analytics
• location services
• Internet-of-Things (IoT)
• augmented reality
• optimized local content distribution and
• data caching

MEC អាចមានទីតាំងនៅឯ cellular base stations រឺ edge nodes ដ៏ទៃៗទៀត:
• Base Stations, including mobile base stations, cell towers, central office base stations
• RAN for LTE/5G
• Radio network controller for WiFi
• Cable modem termination systems (CMTS) for cable
• PON OLT for fiber or the access points for other networks such as Zigbee, CBRS, LoRA, DSL, MuLTEfire, private LTE
• Hot spots
• Small cells
• Data centers (and micro-data centers)
• Routers
• Switches
• WiFi access points

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

ប្រភព៖ ទំព័រហ្វេសប៊ុក Telecommunications and Networking – បច្ចេកវិទ្យាទូរគមនាគមន៍ និង បណ្តាញ

Exit mobile version