ISAC Cambodia (InfoSec)
GeneralSecurity News

ហេគឃ័រអៈអាងថាមានទិន្នន័យរបស់ប្រធានាធិបតី Trump ហើយទាមទារ ៤២លានដុល្លា ជាថ្នូរមិនបញ្ចេញ

តាមប្រភពព័ត៌មានពីវេបសាយ Forbes បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានអៈអាងថាមានទិន្នន័យ “dirty laundry” របស់ប្រធានាធិបតី ​​Trump ហើយបានគំរាមថានឹងបញ្ចេញទិន្នន័យទាំងនោះនៅសប្តាហ៍ក្រោយនេះ បើសិនជាការទាមទារប្រាក់លោះ មិនទទួលបានជោគជ័យ។

ក្រុមហេគឃ័រមួយនេះ ក៏បានធ្វើការវាយប្រហារដោយជោគជ័យទៅលើក្រុមហ៊ុនផ្តល់សេវាកម្មផ្លូវច្បាប់កាលពីសប្តាហ៍មុន ហើយក្នុងពេលនេះបានអៈអាងម្តងទៀតថា មាននូវទិន្នន័យជាច្រើនរបស់ប្រធានាធិបតី Trump។ របាយការណ៍ទីមួយនៅក្នុងវេបសាយ ​Page Six បានឱ្យដឹងថា ក្រុមហេគឃ័រទាំងនោះ ក្នុងពេលនេះបានទាមទារឱ្យមានការបង់ប្រាក់រហូតដល់ $42 Million ហើយបានធ្វើការគំរាមបញ្ចេញព័ត៌មាន បើសិនជាមិនមានការបង់ប្រាក់នោះទេ។

ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានេះ គឺជាអ្នកដំណើរការមេរោគចាប់ជំរិតឈ្មោះថា REvil ហើយក្រុមនេះ ក៏ត្រូវបានគេស្គាល់ឈ្មោះថា “Sodinokibi” ដែលថ្មីៗនេះបានវាយប្រហារទៅលើក្រុមហ៊ុនផ្តល់េសវាផ្នែកច្បាប់ផងដែរ។ ក្រៅពីធ្វើកូដនីយកម្ម (encrypt) ទៅលើប្រព័ន្ធ ក្រុមនេះក៏បានលួចយកទិន្នន័យជាមុន ហើយប្រើប្រាស់វាដើម្បីជំរុញឱ្យមានការបង់ប្រាក់លោះ។ បើសិនជាមិនមានការបង់ប្រាក់នោះទេ ក្រុមហេគឃ័រ នឹងធ្វើការបញ្ចេញទិន្នន័យដែលបានលួច។

ក្រុមហេគឃ័របានសរសេរការទាមទារខាងលើនៅក្នុង dark web ថា៖

“មនុស្សបន្ទាប់ដែលយើងនឹងផ្សព្វផ្សាយគឺដូណាល់ត្រាំ។ មានការប្រណាំងប្រជែងការបោះឆ្នោត ហើយយើងបានរកឃើញ dirty laundry ជាច្រើនទាន់ពេលវេលា។ លោក Trump ប្រសិនបើអ្នកចង់នៅជាប្រធានាធិបតី បើមិនដូច្នេះទេអ្នកអាចភ្លេចមហិច្ឆតានេះជារៀងរហូត ហើយចំពោះអ្នកដែលជាអ្នកបោះឆ្នោត យើងអាចអោយអ្នកដឹងថា បន្ទាប់ពីការចេញផ្សាយបែបនេះ អ្នកប្រាកដជាមិនចង់ឃើញគាត់ធ្វើជាប្រធានាធិបតីទេ។ ថ្ងៃផុតកំណត់គឺមួយសប្តាហ៍” ។

នៅមិនទាន់ដឹងពិតឬយ៉ាងណានោះទេ ដែលថាលោកប្រធានាធិបតី ​Trump គឺជាអតិថិជនរបស់ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់នោះ លុះត្រាតែគេឃើញនូវឯកសារទាំងនោះជាមុនសិន។

FBI កំពុងតែធ្វើការស៊ើបអង្កេតទៅលើឧប្បទេវហេតុនេះ ហើយបានផ្តល់ដំបូន្មានដល់ក្រុមហ៊ុនថា មិនត្រូវធ្វើការចរចារជាមួយនឹងក្រុមឧក្រិដ្ឋជននោះទេ ឬក៏បង់ប្រាក់លោះ ដោយសារតែវាផ្ទុយទៅនឹងច្បាប់ព្រហ្មទណ្ឌ របស់រដ្ឋសហព័ន្ធ៕

Cover Photo Source: Pagesix

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button