ISAC Cambodia (InfoSec)
GeneralSecurity News

វេបសាយ ​Torrent ចំលងមេរោគដល់អ្នកប្រើប្រាស់ចំនួន ១២លាននាក់ក្នុង ១ខែ

វេបសាយរាប់រយដែលបានប្រើប្រាស់ស្វែងរកបញ្ជាប់ (link) ទៅកាន់ torrent files ដើម្បីធ្វើការទាញយកឯកសារខុសច្បាប់ (pirate) កំពុងតែធ្វើការចំលងនូវមេរោគទៅកាន់អ្នកប្រើប្រាស់ជាច្រើនជារៀងរាល់ខែ នេះបើតាមការស្រាវជ្រាវថ្មីៗត្រូវបានរកឃើញ។

វេបសាយប្រភេទ torrent (មានដូចជា Pirate Bay និង KickAss torrents) គឺត្រូវបានប្រើប្រាស់ដើម្បីអាចទាញយកនូវ files មានទំហំធំ ហើយដែលបច្ចេកទេសនេះមិនខុសច្បាប់ឡើយ ហើយអាចមានប្រយោជន៍ក្នុងការស្វែងរកឯកសារផ្សេងៗដោយឥតគិតថ្លៃ។

ប៉ុន្តែ torrents ក៏អាចត្រូវបានប្រើប្រាស់ដើម្បីទាញយកនូវឯកសារ ឬទិន្នន័យដោយសេរី (ដោយមិនបង់ថវិការ) ដែលវារំលោភទៅលើកម្មសិទ្ធិបញ្ញា ដែលក្នុងនោះមានដូចជា វិដេអូ, ការសំដែងតាមទូរទស្សន៍, ចម្រៀង និងហេ្គមជាដើម។

អង្គភាពមានដូចជា Motion Picture Association of America (MPAA) បានធ្វើការតស៊ូប្រយុទ្ធប្រឆាំងជាមួយបញ្ហានេះ ក្នុងគោលបំណងការពារ មិនឲ្យមានការលួចដោយខុសច្បាប់បែបនេះ ។

ផ្អែកទៅលើអ្នកស្រាវជ្រាវមកពី Digital Citizens Alliance និង RiskIQ បានឲ្យយើងដឹងថា ស្ទើរតតែ ១ភាគ៣ នៃវេបសាយ torrents ចំនួន ៨០០ ជាទូទៅគឺមានផ្ទុកទៅដោយមេរោគ ដែលអាចឆ្លងទៅកាន់អ្នកប្រើប្រាស់។

តាមរបាយការណ៍មកពី Security Affairs បានធ្វើការអះអាងនៅក្នុងការស្រាវជ្រាវរបស់ខ្លួនថា ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៥ នេះ វេបសាយ torrent ចំនួន ៨០០ ដែលពេញនិយមប្រើប្រាស់ គឺចំលងមេរោគទៅកាន់អ្នកប្រើប្រាស់តាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្ម (ads) និងការទាញយកនូវឯកសារមានផ្ទុកមេរោគ។

Screenshot 2015-12-16 14.07.26

ដោយដាក់ឈ្មោះថា “malvertising” អ្នកវាយប្រហារបានប្រើប្រាស់នូវបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីធ្វើការបញ្ជុនមេរោគដោយស្ងៀមស្ងាត់ ទៅកាន់អ្នកប្រើប្រាស់។

មេរោគទាំងនេះក៏ត្រូវបានរកឃើញនៅក្នុង torrented content ផងដែរ ហើយដែលជាសរុបមក មានអ្នកប្រើប្រាស់ប្រមាណជា ១២លាននាក់ក្នុង១ខែ នៅក្នុងសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ដែលទទួលរងគ្រោះដោយមេរោគនេះ ។ គ្មានអ្វីដែលឲ្យដោយមិនបង់ប្រាក់នោះទេ បើសិនជាអ្នកចង់ប្រើប្រាស់ torrent វេបសាយដើម្បីទាញយកនូវឯកសារផ្សេងៗ នៅអ្នកប្រឈមមុខនឹងហានិភ័យហើយ។

Screenshot 2015-12-16 14.07.30

ប្រភព៖

http://www.zdnet.com/article/torrent-websites-infect-12-million-users-a-month-with-malware/#ftag=RSSbaffb68

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button