Tesla បានចោទប្រកាន់វិស្វករម្នាក់ ដែលទាញយកឯកសារសំងាត់ច្រើនជាង ២៦,០០០ ឯកសារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ​Tesla បានដាក់ពាក្យបណ្តឹងមួយទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ទៅលើបុគ្គលិកជាវិស្វករសុសវែរមួយរូប ដែលបានធ្វើការបង្វែរ (transfer) ឯកសារសំងាត់ប្រមាណជា ២៦,០០០ ទៅកាន់គណនី ​dropbox ផ្ទាល់ខ្លួនរបស់គាត់ក្នុងសប្តាហ៍ទី១ពេលចូលធ្វើការដំបូង ដែលក្នុងឯកសារទាំងនោះរួមមាន ការសំងាត់ពាណិជ្ជកម្ម ​(trade secrets) ផងដែរ។

លោក Alex Khaitov ដែលមានតួនាទីជា Senior Software Quality Assurance បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន ​​Tesla កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយក៏បានចាប់ផ្តើមទាញយក ឯកសារសំងាត់ជាច្រើនក្នុងពេលនោះតែម្តង – នេះបើតាមអ្វីដែលបានសរសេរនៅក្នុងពាក្យបណ្តឹង។

ក្រុមហ៊ុន ​Tesla ប្តឹងគាត់ពីបទលួចព័ត៌មានសំងាត់ពាណិជ្ជកម្ម និងព័ត៌មានសំខាន់ៗ ជាមួយនឹងរំលោភទៅលើកិច្ចសន្យាការងារផងដែរ។ លោក ​Khatilov ត្រូវបានបណ្តេញចេញពីការងារផងដែរ នៅពេល ដែលការស៊ើបអង្កេតផ្ទៃក្នុងរកឃើញនូវឯកសារដែលបានបង្វែរចេញ។

ក្រុមហ៊ុន Tesla បានរកឃើញចាប់បាននូវការទាញយកឯកសារនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក ​Alex Khatilov បានធ្វើការបដិេសធន៍នូវការចោទប្រកាន់េនះ។ ក្នុងនោះដែរ លោក Khatilov បានអនុញ្ញាតដល់អ្នកស៊ើបអង្កេតរបស់ក្រុមហ៊ុនធ្វើការអាក់​សេសទៅកាន់ Dropbox របស់គាត់ ហើយបានប្រាប់ថា គាត់បានបង្វែរតែឯកសាររដ្ឋបាលមួយចំនួនពាក់ព័ន្ធទៅនឹងខ្លួនគាត់តែប៉ុណ្ណោះ។

ក្រុមអ្នកស៊ើបអង្កេតបានធ្វើការចូលទៅកាន់គណនី ​Dropbox របស់គាត់ ហើយបានរកឃើញនូវឯកសារជាច្រើនរបស់ Tesla ហើយបាននិយាយថា លោក Khatilov បាននិយាយកុហក ហើយព្យាយាមធ្វើការលប់ភស្តុតាងនៃការលួច នៅពេលដែលប្រឈមមុខជាមួយនឹងក្រុមសន្តិសុខព័ត៌មានរបស់ ​Tesla។

នៅក្នុងការចោទប្រកាន់នោះផងដែរ ក្រុមហ៊ុន ​Tesla បានបង្គាប់ឱ្យលោក Khatilov ធ្វើការលុបចោលឯកសារទាំងអស់នោះដែលមាននៅក្នុង ​​Dropbox ។ ក៏ប៉ុន្តែក្រុមហ៊ុនមិនប្រាកដថា លោកបានធ្វើការថតចំលងវាទៅឱ្យនរណាម្នាក់ផ្សេងទៀត ឬទៅកាន់កន្លែងរក្សាទុកឯកសារ (USB, computer, mobile device, ឬទីតាំងក្លោដផ្សេងទៀត) ដែលក្រុមហ៊ុនមិនមានលទ្ធភាពដឹងនោះទេ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Exit mobile version