security facebook
-
General
ល្បិចបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម WhatsApp Telegram ឬ Facebook!
នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងដូចជាកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាដើម។ បន្ទាប់ពីការសិក្សាស្រាវជ្រាវលើសេចក្តីរាយការណ៍របស់ជនរងគ្រោះ ក្រុមការងារបច្ចេកទេស បានរកឃើញថា៖ ករណីលួចគណនីភាគច្រើនបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ច្រើនជាងការលួចដោយប្រើប្រាស់បច្ចេកទេសចម្លងមេរោគ។ ដំណើរការនៃការលួចគ្រប់គ្រងគណនី៖ – ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី…
Read More » -
General
ក្រុមហ៊ុនហ្វេសប៊ុកមានការមិនពេញចិត្តជាមួយមុខងារក្រើនរំឭកថ្មី ដែលទាក់ទងនឹងការទាញយកទិន្នន័យ
នៅពេលដែលក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 14 កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុនបានបន្ថែមមុខងារថ្មីៗជាច្រើនដើម្បីឱ្យការប្រើប្រាស់ទូរសព្ទកាន់តែមានភាពល្អប្រសើរឡើង។ ក្នុងចំណោមមុខងារថ្មីៗទាំងនោះមានតែមុខងារមួយប៉ុណ្ណោះដែលធ្វើឱ្យក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្វេសប៊ុកកើតទុក្ខមិនសុខចិត្ត ព្រោះវាអាចធ្វើឱ្យកាន់តែមានការលំបាកក្នុងការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ជាមួយមុខងារថ្មីនេះក្រុមហ៊ុន Apple បានទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់មិនត្រឹមតែប៉ុណ្ណោះលោកអ្នកប្រហែលជាអាចបិទកុំឱ្យមានការទាញយកបានផងដែរ។ កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ថាមុខងារថ្មីនេះគឺមិនមែនដើម្បីសម្រាប់ការពារទិន្នន័យឯកជនភាពនោះទេ…
Read More » -
General
សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!
យោងតាមគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ៖ នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?”។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messenger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។…
Read More » -
General
ចំនុចខ្សោយនៅក្នុងកម្មវិធីផ្ញើសារហ្វេសប៊ុក (Facebook Messenger)អនុញ្ញាតឲ្យពួកHackerស្តាប់កិច្ចសន្ទនារបស់អ្នកមុនពេលអ្នកទទួលការហៅចូល
ហ្វេសប៊ុកបានបង្កើតកំហុសបច្ចេកទេសមួយនៅក្នុងកម្មវិធី FacebookMessenger នៅលើប្រព័ន្ធដំណើរការរបស់ Android ដែលវាមានលិទ្ធភាពអនុញ្ញាតឲ្យHackerចូលស្តាប់កិច្ចសន្ទនាពីចម្ងាយនៅលើទូរស័ព្ទរបស់អ្នក។ កំហុសបច្ចេកទេសនេះត្រូវបានរកឃើញនិងរាយការណ៍ដោយ Natalie Silvanovich របស់ក្រុមហ៊ុន Google នៃគម្រោង Zerobughunting។ អ្នកបច្ចេកទេសផ្នែកសុវត្ថិភាពរបស់ហ្វេសប៊ុក លោក Dan Gurfinkel បានមានប្រសាសន៍ថា ខណៈពេលទូរស័ព្ទរបស់អ្នករោទិ៍ភ្លាម នោះអ្នកតេមកអ្នកនឹងទទួលបានសម្លេងនៅពេលអ្នកលើកទូរស័ព្ទ និងក្រោយពេលដែលអ្នកបានបិទទូរស័ព្ទ។ ករណីស្រដៀងគ្នានេះដែរ បានកើតឡើងចំពោះកម្មវិធី…
Read More » -
General
ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម
វាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ ជាឧទាហរណ៍ ក្រុមអ្នកវាយប្រហារដែលមានឈ្មោះថា Ragnar Locker Team បានប្រើគណនីហ្វេសប៊ុករបស់ក្រុមហ៊ុន Hodson Event Entertainment ដែលពួកគេបានលួចយកមកផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងការជំរិតទារប្រាក់ពីក្រុមហ៊ុន Campari Group។…
Read More » -
General
មុខងារថ្មី Off-Facebook Activity អាចឱ្យអ្នកគ្រប់គ្រងឯកជនភាពបានច្រើនជាងមុន
Off-Facebook Activity គឺជាមុខងារថ្មីរបស់ហ្វេសប៊ុក ដែល ផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់មានលទ្ធភាពច្រើនជាងមុនក្នុងការគ្រប់គ្រងទិន្នន័យរបស់ពួកគេនៅលើហ្វេសប៊ុក។ មុខងារនេះអាចឱ្យអ្នកប្រើប្រាស់មើលឃើញនូវចំនួនគេហទំព័រ និងកម្មវិធីនៅលើទូរស័ព្ទ (App) ដែលបានភ្ជាប់ទំនាក់ទំនងជាមួយហ្វេសប៊ុក និងអាចឱ្យអ្នកបញ្ចប់ទំនាក់ទំនងរវាងគេហទំព័រ និង App ទាំងនោះជាមួយហ្វេសប៊ុកបាន។ គេហទំព័រ ឬ App ទាំងនោះ បានផ្ញើទិន្នន័យអំពីអ្នកមួយចំនួនទៅឱ្យហ្វេសប៊ុក នៅពេលដែលអ្នកចូលទៅមើលគេហទំព័រ ឬប្រើ…
Read More » -
Video
តើ FACEBOOK អាចហេកបានទេ? ទាំងនេះជាចម្លើយ
នៅក្នុងវីដីអូនេះខ្ញុំចង់និយាយអំពី FACEBOOK ប្រសិនបើមានកន្លែងណាខុសខ្វះខាតឬលើស ខ្ញុំបាទសូមអធ្យាស្រ័យទុកជាមុន។ ជាពិសេសខ្ញុំរំលឹកដាស់តឿនចំពោះអ្នកដែលប្រើលេខកូដ (Passwords) ដែលងាយៗ (12346, ABC123….) គួរតែកែកំហុសនេះ ព្រោះគេអាចហេកអាខោនយើងបានយ៉ាងងាយ។ សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។ ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន…
Read More »