news
-
General
ប្រសិនបើលោកអ្នកប្រើកម្មវិធី Slack លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានឆាប់រហ័ស
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអុីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឱ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះដោយមិនបានប្រើប្រព័ន្ធអុីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី ២១ខែធ្នូដល់ថ្ងៃទី ២១ខែមករាកន្លងទៅនេះ។ ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់នោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀតចូលប្រើប្រាស់ណាមួយក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភនៅពេលដែលកម្មវិធីស្នើសុំឱ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា បញ្ហានេះគឺវាមានការប៉ះពាល់ទៅលើអ្នកប្រើប្រាស់ដែលបានវាយបញ្ចូលអុីមែលនិងលេខសម្ងាត់ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឱ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ…
Read More » -
General
ក្រុមហ៊ុន CD Projekt RED បានធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល
កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ដែលបានមកពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។ ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិកគ្រប់គ្រងកុំព្យូទ័រពីចម្ងាយ ហើយពួកគេថែមទាំងអាចទាញយកឯកសារ និងបញ្ចូលកម្មវិធីមេរោគបានទៀតផង។ ដើម្បីចៀសវាងពីការជ្រៀតចូលនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីហ្គេមនេះជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។…
Read More » -
General
ក្រុមអ្នកវាយប្រហារបានធ្វើការផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងអាងចម្រោះទឹកស្អាតនៅក្នុងទីក្រុងមួយរបស់សហរដ្ឋអាមេរិក
អាជ្ញាធរនៅទីក្រុង Oldsmar នៃរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះបានធ្វើសេចក្ដីរាយការណ៍ទាក់ទងទៅនឹង ជនអនាមិកដែលបានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់ទីតាំងអាងចម្រោះទឹកស្អាតមួយកន្លែង។ ការវាយប្រហារបានកើតឡើងចំនួនពីរលើកនៅថ្ងៃទី ៥ខែកុម្ភៈកន្លងទៅនេះ។ លើកទីមួយក្រុមជនអនាមិក បានចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅម៉ោង ៨ព្រឹក ប៉ុន្តែពួកគេបាននៅក្នុងប្រព័ន្ធកុំព្យូទ័រតែរយៈពេល ១ទៅ២វិនាទីតែប៉ុណ្ណោះ។ ការជ្រៀតចូលលើកទីពីរបានកើតឡើងនៅម៉ោង ១ និង៣០នាទីរសៀល ហើយពួកគេបានចំណាយពេល៥នាទី និងបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងប្រព័ន្ធកុំព្យូទ័រដោយបន្ថែមនូវសារធាតុគីមី…
Read More » -
General
Instagram បានបិទគណនីមួយចំនួនដែលប្រើឈ្មោះសម្គាល់ (User Names) ប្រភេទ O.G. ដែលត្រូវបានលួច
គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។ ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បាននិងមានតម្លៃខ្ពស់រហូតដល់ទៅ ៤ម៉ឺនដុល្លារនៅក្នុងទីផ្សារងងឹត។ កត្តាដែលធ្វើឱ្យឈ្មោះសម្គាល់ O.G. មានភាពពិសេសដែលនាំឱ្យអ្នកប្រើប្រាស់ចង់បាននោះគឺ ដោយសារវាខ្លីហើយមានន័យ មានដូចជា @Sick និង @Miracle…
Read More » -
Cybercrime
ល្បិចបោកបញ្ឆោតអូសទាញ អ្នកឲ្យចូលរួមក្លាយជាជនល្មេីសកណ្ដាល (Money Mule) ដោយមិនដឹងខ្លួន!
នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានករណីជនរងគ្រោះដោយការចាញ់ឧបាយកលឆបោក រហូតធ្លាក់ខ្លួនក្លាយជាជនល្មើសជំនួស ឬជនពាក់ព័ន្ធកណ្តាល (Money Mule) ក្នុងប្រតិបត្តិការផ្ទេរប្រាក់របស់ជនល្មើសពិតប្រាកដ ដែលទទួលបានផលពីអំពើល្មើស ឬអំពើឆបោកណាមួយ។ ដើម្បីជូនជាទស្សនាទានដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារសូមលើយកវិធីសាស្ត្រដែលឧក្រិដ្ឋជន ឬជនខិលខូច បានប្រើប្រាស់ក្នុងការអូសទាញ ដូចខាងក្រោម៖ – ឧក្រិដ្ឋជន ឬជនខិលខូច បានប្រព្រឹត្តអំពើល្មើសផ្សេងៗ តួយ៉ាងដូចជា ការជ្រៀតចូលប្រព័ន្ធធនាគាររបស់ជនរងគ្រោះណាមួយដើម្បីលួចផ្ទេរប្រាក់ចេញ,…
Read More » -
General
រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកជាបណ្ដោះអាសន្ន
រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ។ រដ្ឋាភិបាលបានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុកគឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធឺណិតទូទាំងពិភពលោកនោះបានឱ្យដឹងថា ក្រៅពីកម្មវិធីហ្វេសប៊ុក រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានបិទកម្មវិធីមួយចំនួនទៀតមានដូចជា Messenger, Instagram និង WhatsApp។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ២២លាននាក់កំពុងតែប្រើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕…
Read More » -
General
កម្មវិធីមួយចំនួនមានដូចជា iCloud Drive របស់ក្រុមហ៊ុន Apple កំពុងតែមានបញ្ហា
បើតាមការផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា មានអ្នកប្រើប្រាស់ខ្លះកំពុងតែមានបញ្ហាជាមួយនឹងកម្មវិធីមួយចំនួនមានដូចជា iCloud Drive, Notes, Photos និង iCloud Backup។ បញ្ហានេះបានចាប់ផ្ដើមតាំងពីម៉ោងប្រហែល ១១យប់ម៉ោងនៅប្រទេសកម្ពុជា ហើយបច្ចុប្បន្នកម្មវិធីមួយចំនួន ត្រូវបានកែសម្រួលរួចហើយផងដែរ។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖https://www.apple.com/support/systemstatus/ ប្រភពពីៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App…
Read More » -
General
Instagram បានបន្ថែមមុខងារថ្មីដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ‘Recently Deleted’
យោងតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីម្សិលមិញនេះ ក្រុមហ៊ុនអ៊ីនស្តាក្រាមបានប្រកាសថា ក្រុមហ៊ុនកំពុងតែរៀបចំដាក់ឱ្យប្រើប្រាស់នូវមុខងារដើម្បីគ្រប់គ្រងទិន្នន័យដែលត្រូវបានលុប ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងគណនីរបស់ពួកគេ។ “យើងដឹងថា នេះគឺជាមុខងារដែលអ្នកប្រើប្រាស់ទទូចចង់បាន ហើយនេះជាលើកទីមួយហើយដែល ពួកគេអាចពិនិត្យមើលទិន្នន័យដែលត្រូវបានលុប ហើយអាចដាក់ឱ្យប្រើទិន្នន័យឡើងវិញ (Restore) បានទៀតផង” នេះបើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន។ គ្រប់ទិន្នន័យទាំងអស់មានដូចជា រូបភាព វីដេអូ និង Stories ដែលត្រូវបានលុបនិងដាក់បញ្ចូលទៅក្នុងកន្លែងមួយដែលគេហៅថា ‘Recently…
Read More » -
General
Xiaomi បង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចបញ្ចូលថ្មទូរសព្ទពីចម្ងាយ (Remote Charging)
ដោយសារតែមានការប្រលងប្រជែងគ្នាខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យារវាងក្រុមហ៊ុន បានធ្វើឱ្យការវិវឌ្ឍន៍នៃបច្ចេកវិទ្យា កាន់តែមានសន្ទុះនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ដូចជាម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានបង្ហាញអំពីគម្រោងបច្ចេកវិទ្យាដែលអាចឱ្យអ្នកប្រើប្រាស់បញ្ចូលថ្មទូរសព្ទពីចម្ងាយបាន រហូតដល់ទៅ៤ម៉ែត្រ ហើយទូរសព្ទនីមួយៗនឹងទទួលបានកម្លាំងសាក 5W។ ទោះបីជាការផ្ដល់កម្លាំងសាកត្រឹមតែ 5W វាមិនអាចបញ្ចូលថ្មបានលឿននោះទេ បើយើងប្រៀបធៀបទៅនឹងបច្ចេកវិទ្យាបញ្ចូលថ្មតាមរយៈខ្សែនាពេលបច្ចុប្បន្ន ប៉ុន្តែវាក៏មិនយឺតពេកនោះដែរ។ Mi Air Charge គឺជាឈ្មោះដែលក្រុមហ៊ុនបានប្រើក្នុងការផ្សព្វផ្សាយឧបករណ៍ថ្មីនេះ ហើយក្រុមហ៊ុនក៏បានប្រកាសផងដែរថា…
Read More » -
General
ហ្វេសប៊ុកបានធ្វើការកែសម្រួលមុខងារ “Access Your Information”
កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើបច្ចុប្បន្នភាពមុខងារ “Access Your Information” ដើម្បីអាចឱ្យអ្នកប្រើប្រាស់ចូលមើលទិន្នន័យផ្ទាល់ខ្លួនមានភាពងាយស្រួលជាងមុន។ ការធ្វើបច្ចុប្បន្នភាពនេះមិនត្រឹមតែធ្វើការផ្លាស់ប្ដូរប្លង់រចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបែងចែកទិន្នន័យជា៨ផ្នែក ដែលពីមុនមានតែ២ផ្នែកប៉ុណ្ណោះ។ នៅក្នុងផ្នែកទាំង៨ ក៏មានផ្នែកតូចៗនៅក្នុងនោះដែលអាចឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរកទិន្នន័យ ហើយវាក៏អាចមានមុខងារដែលអាចឱ្យលោកអ្នកលុបចោលទិន្នន័យមួយចំនួនបានទៀតផង។ បើតាមការវិភាគរបស់អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពនេះប្រហែលជា ដោយសារតែការដាក់លក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន Apple ដែលទាមទារឱ្យក្រុមហ៊ុនទាំងអស់បង្ហាញអំពីទិន្នន័យដែលពួកគេកំពុងតែទាញយក និងឱ្យមានការឯកភាពពីអ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា មុខងារនេះត្រូវបានក្រុមហ៊ុនហ្វេសប៊ុក…
Read More » -
General
ជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។ បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈ សារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។…
Read More » -
General
អ្នកលេងហ្គេមគួរតែត្រូវប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងរបស់កម្មវិធីសម្រាប់បន្ទះឈីបវីដេអូ
កាលពីថ្ងៃព្រហស្បតិ៍មុននេះ Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបវីដេអូ (Graphics Processing Units-GPUs) សម្រាប់កុំព្យូទ័រដ៏ល្បីមួយនោះបានធ្វើការកែសម្រួលកម្មវិធីចំនួន១៦ ដែលអាចឱ្យជនអនាមិកធ្វើការវាយប្រហារប្រភេទ DoS ដែលធ្វើឱ្យកុំព្យូទ័រគាំងឈប់ដំណើរការ ឬពួកគេអាចធ្វើការកែប្រែ ឬលួចទាញយកទិន្នន័យសំខាន់ៗពីក្នុងកុំព្យូទ័របានទៀតផង។ កម្មវិធីដែលមានភាពចន្លោះប្រហោងនេះគឺជាកម្មវិធីសម្រាប់បន្ទះឈីបវីដេអូដែលគេហៅថា GPU Display Driver ហើយមុខងាររបស់វាគឺដើម្បីឱ្យកុំព្យូទ័រអាចធ្វើការទំនាក់ទំនងជាមួយនឹងបន្ទះឈីបវីដេអូដែលអ្នកប្រើប្រាស់បានដាក់បន្ថែម។ នេះជាលើកទីមួយសម្រាប់ឆ្នាំ ២០២១ ដែលក្រុមហ៊ុន…
Read More » -
General
Facebook ធ្វើការកែសម្រួលកម្មវិធីផេក (Page) និងលុបចោលចំនួន Like
Facebook ផេកគឺជាកម្មវិធីសម្រាប់តារាល្បីៗ អ្នកធ្វើនយោបាយ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនអាចបង្កើតទំព័រហ្វេសប៊ុក ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងអ្នកតាមដាន ឬអតិថិជនរបស់ពួកគេ។ ដូច្នេះដើម្បីធ្វើឱ្យមានការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរ រវាងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន និងហ្វេសប៊ុកផេកនោះ ក្រុមហ៊ុនបានធ្វើការកែសម្រួលមុខងារមួយចំនួនដែលមាននៅក្នុងកម្មវិធីផេក កាលពីថ្ងៃពុធម្សិលមិញនេះ។ ការផ្លាស់ប្ដូរនេះមានដូចជាការលុបចោលនូវចំនួន Like ប៉ុន្តែបង្ហាញនូវចំនួនអ្នកតាមដាន (Followers) ជំនួសវិញ ដើម្បីឱ្យអ្នកគ្រប់គ្រងផេកមានការងាយស្រួលក្នុងការគ្រប់គ្រង ព្រោះថាចំនួនអ្នកតាមដាន វាបញ្ជាក់អំពីអ្នកប្រើប្រាស់ដែលចង់បានព័ត៌មានថ្មីៗពីទំព័រផេកនោះ។…
Read More » -
General
វិធីសាស្ត្រស្រោចស្រង់គណនី WhatsApp ពេលត្រូវបានគេហេក
យោងតាមការចេញផ្សាយព័ត៌មានរបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សូមណែនាំអំពីវិធីក្នុងការស្រោចស្រង់គណនី WhatsApp ដូចខាងក្រោម៖ ដើម្បីស្រោចស្រង់គណគណនី WhatsApp ដែលត្រូវបានគេលួចអ្នកត្រូវលុបនិងតំឡើងកម្មវិធី WhatsApp ឡើងវិញនៅលើឧបករណ៍របស់អ្នកជាមួយនឹងលេខទូរស័ព្ទរបស់អ្នកអ្នកនឹងទទួលបានលេខកូដផ្ទៀងផ្ទាត់ ៦ ខ្ទង់តាមរយៈសារ SMS ដែល WhatsApp…
Read More » -
General
សូមមានការប្រុងប្រយ័ត្ន! កុំឱ្យលេខសម្ងាត់ OTP ទៅអ្នកណាម្នាក់តាមរយៈសារ ឬទូរសព្ទឱ្យសោះ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញថា មានគណនីទំនាក់ទំនងបណ្ដាញសង្គមដូចជា WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានលួចចូលប្រើប្រាស់នៅពេលដែលម្ចាស់គណនីបានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។ ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែយល់ដឹងទាក់ទងនឹងការវាយប្រហារនេះ លោកអ្នកត្រូវស្វែងយល់ថា តើអ្វីទៅដែលជាលេខសម្ងាត់ OTP នោះ។ លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារ…
Read More »
- 1
- 2