chrome

  • General

    តើ Google​​ Chrome ប្រមូលព័ត៌មានអ្វីខ្លះពីអ្នក?

    កម្មវិធីរុករកវេបសាយ (Browser) DuckDuckGo បានហើយ ​Google ថាជាអ្នកធ្វើការចារកិច្ច (spying) ទៅលើអ្នកប្រើប្រាស់របស់ខ្លួនបន្ទាប់ពីក្រុមហ៊ុន Google បានបញ្ចេញព័ត៌មានអំពីប្រភេទនៃទិន្នន័យដែលខ្លួនបានប្រមូលក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើបដិរូបកម្ម (personlization) នៅលើ Google Chrome និង Google app។ បើតាមគណនី ​Twitter…

    Read More »
  • General

    អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome 88 ជាបន្ទាន់

    មុខងារសម្រាប់ធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិរបស់កម្មវិធី Chrome បានធ្វើឱ្យមានភាពងាយស្រួលដែលអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលវេលានិងតាមដានក្នុងការធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ប៉ុន្តែពេលនេះក្រុមអ្នកស្រាវជ្រាវបានស្នើឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ជាបន្ទាន់ដើម្បីចៀសវាងពីការវាយប្រហារ។ ការធ្វើបច្ចុប្បន្នភាពកែសម្រួលនេះគឺមានការប៉ះពាល់ជាមួយប្រព័ន្ធប្រតិបត្តិការទាំងបីធំៗ Windows, Mac និង Linux។ ក្រុមហ៊ុន Google ពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ជនខិលខូចកំពុងតែប្រើភាពចន្លោះប្រហោងនេះដើម្បីធ្វើការវាយប្រហារ ដូច្នេះអ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់។ ជាងនេះទៅទៀតក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា…

    Read More »
  • General

    អ្នកប្រើប្រាស់កម្មវិធី Chrome អាចធ្វើឱ្យកុំព្យូទ័រដើរយឺតព្រោះតែបញ្ហានេះ

    កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ បានធ្វើការផ្សព្វផ្សាយជាថ្មីពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់កម្មវិធីបន្ថែមមុខងារ Chrome Extensions ដែលពេលនេះកម្មវិធីទាំងនោះគឺសម្រាប់តែលួចចាក់វីដេអូដើម្បីបង្កើនចំនួននៃការចូលមើលតែប៉ុណ្ណោះ។ ពួកគេក៏បានបញ្ជាក់ផងដែរថា វីដេអូទាំងនោះត្រូវបានលួចចាក់រាល់ពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី Chrome ដូច្នេះនៅពេលដែលកុំព្យូទ័ររបស់អ្នកប្រើប្រាស់មានដំណើរការយឺតនោះ ពួកគេទៅជាគិតថាវាមកពីកម្មវិធី Chrome ទៅវិញទេ។ តាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា មានកម្មវិធីចំនួនប្រមាណ ២០ ដែលកំពុងធ្វើការវាយប្រហារ ក្នុងនោះក៏មានកម្មវិធីល្បីៗមួយចំនួនដូចជា…

    Read More »
  • General

    ហេគឃ័ររុស្សីវាយលុកទៅលើ ​Chrome និង Firefox ដើម្បីចាប់យក ​TLS Traffic

    ក្រុមហេគឃ័រគឺមិនប៉ះពាល់ដោយផ្ទាល់ទៅលើកម្មវិធីរុករកវេបសាយ ​(web browers) ហួសពីការ វាយលុក (exploit) ទៅលើចំនុចខ្សោយរបស់កម្មវិធីទាំងនោះឡើយ ក៏ប៉ុន្តែមានក្រុមហេគឃ័រមួយក្រុមកំពុងបោះជំហានទៅមុខមួយជំហានទៀត។ ក្រុមហ៊ុន Kaspersky បានចេញផ្សាយព័ត៌មានលំអិតអំពីការប៉ុនប៉ងដោយក្រុមហេគឃ័រជនជាតិរុស្ស៊ី មានឈ្មោះថា Turla ក្នុងការចាប់យកព័ត៌មានកូដនីយកម្ម (TLS-encrypted) ដោយធ្វើការកែប្រែទៅលើ Chrome និង Firefox ។…

    Read More »
  • General

    ធ្វើការអាប់ដេត Chrome ជាបន្ទាន់

    អ្នកស្រាវជ្រាវសន្តិសុខមានឈ្មោះថា Clement Lecigne មកពីក្រុមវិភាគការគំរាមកំហែងរបស់ ក្រុមហ៊ុន Google បានរកឃើញ និងរាយការណ៍ភាពងាយរងគ្រោះធ្ងន់ធ្ងរខ្លាំងនៅក្នុង Chrome កាលពីចុងខែមុនដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារពីចម្ងាយធ្វើការប្រតិបត្តិកូដនិងគ្រប់គ្រងពេញលេញលើកុំព្យូទ័រ។ ភាពងាយរងគ្រោះ ឬចំនុចខ្សោយដែលបានកំណត់ជាលេខ CVE-2019-5786 ប៉ះពាល់ដល់កម្មវិធីរុករកអ៊ីនធឺណិតសម្រាប់ប្រព័ន្ធប្រតិបត្តិការសំខាន់ៗទាំងអស់រួមទាំង Microsoft Windows, MacOS និង Linux ។…

    Read More »
Back to top button