AwarenessGeneralSecurity NewsVideo

Symantec cyber war games 2014

សង្គ្រាមតាមប្រព័ន្ធអ៊ិនធឺណែត ២០១៤ របស់ក្រុមហ៊ុន ​Symantec

ខាងក្រោមនេះគឺជាខ្សែវិដេអូ ដែលបង្ហាញពីទិដ្ឋភាពទូទៅអំពីវិធីសាស្ត្រដែលអ៊ិនធឺណែតដំណើការ ហើយនឹងឧបករណ៍សំខាន់ៗដែលបង្កើតឡើងនូវអ៊ិនធឺែណត។

នៅក្នុងនេះផងដែរ វិដេអូទាំងនេះនឹងបង្ហាញអ្នកអំពីភាពខុសគ្នានៃឧបករណ៍សន្តិសុខ (security device)  ដែលកំពុងតែដំណើរការនាពេលបច្ចុប្បន្ននៅក្នុងសហគ្រាសធំៗ មុខងាររបស់ឧបករណ៍ ទាំងនោះ និងវិធីដែលអ្នកវាយប្រហារធ្វើការជ្រៀតចូល។

[mom_video type=”youtube” id=”2klYTmgqr-8″]

វិដេអូខាងក្រោមគឺធ្វើការពន្យល់អ្នកពីជំហានដំបូងនៃការវាយប្រហារដែលពាក្យបច្ចេកទេសហៅថា ​Reconnaissance។ នៅក្នុងដំណាក់កាលនេះ គឺអ្នកវាយប្រហារធ្វើការប្រមូលយកនូវព័ត៌មាន ពីសំណាក់ប្រភពជាច្រើន ក្នុងគោលបំណងស្វែងយល់ពីគោលដៅឲ្យបានច្បាស់លាស់។

[mom_video type=”youtube” id=”IrMTtUdpOdI”]

ធ្វើការស្រាវជ្រាវទៅលើប្រព័ន្ធដើម្បីបំបែកពាក្យសម្ងាត់ ដោយប្រើប្រាស់ ​John the Ripper សម្រាប់ធ្វើការបំបែកពាក្យសម្ងាត់ ប្រើប្រាស់ NetCat ក្នុងការបញ្ជូន files និង Dig ដើម្បីធ្វើការ ទាញយកព័ត៌មានពី DNS។

[mom_video type=”youtube” id=”3luXMMGGnLs”]

នៅក្នុងដំណាក់កាលបន្ទាប់គឺ Discovery ដែលធ្វើការគូសវាសនូវប្រព័ន្ធការពាររបស់អង្គភាព ហើយបង្កើតផែនការវាយប្រហារ ដែលជាទូទៅគឺធ្វើការដាក់នូវ  មេរោគ (backdoors) និងវិធីសាស្ត្របញ្ជូនព័ត៌មានចេញ។

[mom_video type=”youtube” id=”-x69ooKAXpk”]

នៅក្នុងដំណាក់កាលទីបួននេះ គឺការចាប់យកព័ត៌មាន ចំពោះប្រព័ន្ធក្នុងរយៈពេលវែងណាមួយដោយប្រើប្រាស់នូវវិធីសាស្ត្រផ្សេងៗគ្នាជាច្រើន ដោយសំងាត់។

[mom_video type=”youtube” id=”rkcj3ze5KgQ”]

នេះគឺជាដំណាក់កាលទីប្រាំ និងជាដំណាក់កាលចុងក្រោយគឺជាបញ្ជូនព័ត៌មានដែលលួចបានចេញពីអង្គភាព ទៅកាន់កន្លែងផ្សេងទៀតដែលត្រូវបានជ្រើសរើសដោយអ្នកវាយប្រហារ។

[mom_video type=”youtube” id=”c-6iUKABiAk”]
Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button